ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែ​ឃើញ​វៀតណាម​១​ដែល​អនុញ្ញាត​ឱ្យ​ជនបរទេស​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​ផ្ទះ

5 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ភ្នាក់ងារ​សារព័ត៌មាន Viet Nam News បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៦ កុម្ភៈ កន្លង​មក​ថា នាយកដ្ឋាន​សាងសង់​របស់​ទីក្រុង…

ប្រទេស​វៀតណាម ៖ ភ្នាក់ងារ​សារព័ត៌មាន Viet Nam News បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៦ កុម្ភៈ កន្លង​មក​ថា នាយកដ្ឋាន​សាងសង់​របស់​ទីក្រុង Da Nang នៃ​ប្រទេស​វៀតណាម​បាន​ចេញ​បញ្ជី​ឈ្មោះ​គម្រោង​ផ្ទះ​ចំនួន​១៧ ដែល​អនុញ្ញាត​ឲ្យ​ជនបរទេស​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដែល​រួម​មាន​៨​គម្រោង​ស្ថិត​នៅ Son Tra និង ៦​គម្រោង​ទៀត​នៅ Hai Chau ។

នាយកដ្ឋាន​ខាងលើ​បាន​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ មុន និង​បាន​បន្ថែម​ថា​គម្រោង​ទាំងនេះ​មាន​កន្លែង​ធ្វើ​ពាណិជ្ជកម្ម អគារ​ខុន​ដូ និង​អា​ផាត​មិនជា​ដើម ។ ពួក​គេ​បាន​បន្ថែម​ថា ជនបរទេស​នឹង​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ពេល​ដែល​ទិញ​អា​ផាត​មិន ឬ​ផ្ទះ​នៅ​អគារ Lapaz Tower, Aruza, Haong Anh Gia Lai Lake View, Da Nang Plaza, FPT City, An Vien residential Zone និង Harmony ជាដើម ។

គម្រោង​ដទៃ​ទៀត​ដូច​ជា Blooming Tower, Golden Square, Summit Son Tra View, Thuy Tu Urban, Green Hao Binh Da Nang Complex, Monarchy, Garden Power, និង​អគារ P.A មានការ​អនុញ្ញាត​ឲ្យ​អតិថិជន និង​វិនិយោគិន​បរទេស​ទិញ​ហើយ ។

យ៉ាងណា​ក្តី គម្រោង F-Home, Da Nang Diamond និង Indochina Riverside នឹង​មិន​អនុញ្ញាត​ឲ្យ​ជនបរទេស​ទិញ និង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ឡើយ ។ គម្រោង​សណ្ឋាគារ និង​រមណីយដ្ឋាន​ផ្សេង​ៗ​ក៏​មានការ​លូតលាស់​យ៉ាង​ខ្លាំង​ដែរ​ក្នុង​ទីក្រុង​នេះ ដែល​មាន​បន្ទប់​សរុប ២៨,០០០ បន្ទប់​សម្រាប់​ផ្ញៀវ​ទេសចរ​១៥​លាន​នាក់ ។

យោង​ទៅ​តាម​ក្រសួង​សាងសង់​របស់​វៀតណាម​បាន​ឲ្យ​ដឹង​ថា ជនបរទេស​ប្រមាណ ៧៥០​នាក់​បាន​ទទួល​សិទ្ធិកម្មសិទ្ធិ​ផ្ទះ​ក្នុង​ប្រទេស​វៀតណាម​ក្នុង​កំឡុង​ឆ្នាំ ២០១៤ ដល់​២០១៧ ។ Da Nag គឺជា​ទីផ្សារ​ជាប់​ឆ្នេរសមុទ្រ​ដែល​រឹង​មាំ​ជាងគេ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជា​ច្រើ​ប្រភេទ ។ ក្រៅពី​ឆ្នេរ​ដ៏​ស្រស់​ស្អាត​ហើយ ទីក្រុង​នេះ​ក៏​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​មួយ​ដែរ ៕

ប្រភព ៖ bizhub

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ