អ្នកជំនាញព្យាករណ៍ថា វិស័យអចលនទ្រព្យថៃនឹងមានការផ្លាស់ប្តូរ
ប្រទេសថៃ ៖ ភ្នាក់ងារសារព័ត៌មាន Bangkok Post បានឲ្យដឹងកាលពីថ្ងៃទី២០ កុម្ភៈ កន្លងមកនេះថា កំណើនគម្រោងសម្រាប់ការប្រើប្រាស់ចម្រុះធំៗ ពន្ធដី…
ប្រទេសថៃ ៖ ភ្នាក់ងារសារព័ត៌មាន Bangkok Post បានឲ្យដឹងកាលពីថ្ងៃទី២០ កុម្ភៈ កន្លងមកនេះថា កំណើនគម្រោងសម្រាប់ការប្រើប្រាស់ចម្រុះធំៗ ពន្ធដី…
ប្រទេសថៃ ៖ ភ្នាក់ងារសារព័ត៌មាន Bangkok Post បានឲ្យដឹងកាលពីថ្ងៃទី២០ កុម្ភៈ កន្លងមកនេះថា កំណើនគម្រោងសម្រាប់ការប្រើប្រាស់ចម្រុះធំៗ ពន្ធដី និងអគារ និងផែនការទីក្រុងថ្មីនឹងប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ។
អ្នកស្រី Aliwassa Pathnadabutr ដែលជានាយកគ្រប់គ្រងរបស់ CBRE Thailand បាននិយាយថា ឥទ្ធិពលបង្កពីពន្ធដីនិងអគារដែលនឹងចាប់មានប្រសិទ្ធិភាពនៅដើមឆ្នាំក្រោយលើទីផ្សារខុនដូនៅមិនទាន់មានភាពប្រាកដប្រជានៅឡើយ ។
អ្នកស្រីបានបន្ថែមថា អត្រាដែលបានស្នើក្នុងពេលថ្មីៗនេះមិនខ្ពស់ពេកទេ និងបានបន្តថា «ប្រសិនបើអត្រានេះត្រូវបានរក្សានៅដដែល នោះការទិញខុនដូសម្រាប់វិនិយោគ ឬជួលនឹងនៅតែមានភាពទាក់ទាញព្រោះផលចំណេញពីការលក់ និងជួលនៅខ្ពស់ជាងអត្រាពន្ធ»។
អ្នកស្រី Aliwassa បាននិយាយទៀតថាទីផ្សារអចលនទ្រព្យជួបប្រទះនឹងការផ្លាស់ប្តូរជាច្រើនដែលរួមមានកំណើនអត្រាការប្រាក់ ការរឹតបន្តឹងកម្ចីទិញផ្ទះ និងការបោះឆ្នោតនាពេលខាងមុខនេះជាដើម ។
អ្នកស្រីបានកត់សម្គាល់ថា «ពីមុនមក ការបោះឆ្នោតសកលផ្តល់ជាផលវិជ្ជមានដល់ទីផ្សារអចលនទ្រព្យ ។ ប៉ុន្តែដោយស្ថានការកំពុងតែផ្លាស់ប្តូរ ឥទ្ធិពលនឹងពឹងផ្អែកទៅលើស្ថេរភាព និងគោលនយោបាយទាក់ទិននឹងវិស័យអចលនទ្រប្យដូចជាច្រករបៀងសេដ្ឋកិច្ចខាងកើត និងផែនការទីក្រុងរបស់រដ្ឋាភិបាលថ្មី» ។
យ៉ាងណាក្តី អ្នកស្រី Aliwassa បាននិយាយថាគម្រោងសម្រាប់ការប្រើប្រាស់ចម្រុះជាច្រើននឹងប៉ះពាលដល់ការផ្គត់ផ្គង់ ។ CBRE បានឲ្យដឹងថាមានការិយាល័យប្រមាណ ៨៥០,០០០ម៉ែត្រការេកំពុងស្ថិតក្រោមការសាងសង់ ខណៈដែលមានការគ្រោងសាងសង់ ១.៥លានម៉ែត្រការេថែមទៀត ។
Nithipat Tongpun ដែលជានាយកប្រតិបត្តិ និងប្រធានការិយាល័យផ្តល់សេវាកម្មរបស់ CBRE បាននិយាយថា «ទីផ្សារគួរតែតាមដានចំនួនការិយាល័យក្នុងទីក្រុងបាងកកដែលត្រូវបានដាក់លក់លើទីផ្សារក្នុងកំឡុងពីឆ្នាំ ២០២២ ដល់ ២០២៥ ព្រោះមានការិយាល័យប្រមាណ ១.៥ម៉ែត្រការេនឹងត្រូវបានសម្រេចការសាងសង់នៅក្នុងឆ្នាំនោះ ។ តម្លៃជួលការិយាល័យនឹងកើនឡើងយឺតជាងមុនព្រោះតែការិយាល័យថ្មីៗទាំងនោះ» ៕
ចែករំលែកព័តមាននេះ