ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ធនធានទឹក និង​ឧតុនិយម កំពុង​ដោះ​ស្រាយ​ទឹក​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក​​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​3

5 ឆ្នាំ មុន
  • ភ្នំពេញ

ដោយ​ពិនិត្យ​ឃើញ​ថា ស្ថានភាព​អាកាសធាតុ​នៅ​ក្នុង​រដូវប្រាំង​ឆ្នាំ​២០១៩​នេះ មាន​សភាព​ក្តៅ​ហួតហែង ដោយសារ​ឥទ្ធិពល​ពី​បាតុភូត​អែ​ល​នី​ណូ (El Nino) បាន​ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ខាត​​ទឹក ។ ចំពោះ​មុខ​នេះ ក្រសួង​ធនធានទឹក…

ដោយ​ពិនិត្យ​ឃើញ​ថា ស្ថានភាព​អាកាសធាតុ​នៅ​ក្នុង​រដូវប្រាំង​ឆ្នាំ​២០១៩​នេះ មាន​សភាព​ក្តៅ​ហួតហែង ដោយសារ​ឥទ្ធិពល​ពី​បាតុភូត​អែ​ល​នី​ណូ (El Nino) បាន​ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ខាត​​ទឹក ។ ចំពោះ​មុខ​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចាត់តាំង និង​បែងចែក​ភារកិច្ច​ជូន​ថ្នាក់ដឹកនាំ​ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ទទួលខុសត្រូវ​តាម​បណ្តា​ខេត្ត ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ។

នា​ពេល​កន្លង​មក ថ្នាក់​ដឹក​ក្រសួង​ដែល​ទទួលខុសត្រូវ​តាម​មុខព្រួញ រួម​ជាមួយនឹង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បាន​ចុះ​ធ្វើការ​ប្រជុំ អប់រំ ណែនាំ ផ្សព្វផ្សាយ ដល់​អាជ្ញាធរ​ដែនដី ប្រជាពលរដ្ឋ ពី​វិធាន​ការណ៍​ថែរក្សា​ទឹក​ទុក ការ​សន្សំ​សំចៃ ចៀសវាង​ការ​ប្រើប្រាស់​ទឹក​ខុស​គោលដៅ និង​ការ​មិន​អនុញ្ញាត​ឲ្យ​បង្កបង្កើន​ផល​ស្រូវប្រាំង​លើក​ទី​២ តាំងពី​ខែតុលា ឆ្នាំ​២០១៨ ។

ជា​វិធានការ​ជាក់ស្តែង ក្នុង​ការ​ដោះស្រាយ​ទឹក​សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ ក្រសួង​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ និង​សំភារៈ ដោយ​ថ្មី​ៗ​នេះ​ក្រសួង​បាន​ផ្តល់​នូវ​រថយន្ត​ស្ទូច​ចំនួន​២០​គ្រឿង​ដល់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ទាំង​២០ ដើម្បី​ងាយស្រួល​ក្នុង​ការ​អន្តរាគមន៍ ។ ការងារ​ដែល​បាន និង​កំពុង​អន្តរាគមន៍ មាន​ដូច​ខាងក្រោម ៖

ខេត្តបាត់ដំបង ៖

១- បាន​ធ្វើការ​បញ្ជូន​ទឹក​មក​ពី​ស្រុក​រតន​មណ្ឌល (​ទំនប់​ពហុ​បំណង​) ចូល​មក​ដល់ទី​ប្រជុំជន​ស្រុក​មោង​ឬ​ស្សី និង​ស្រុក​គាស់​ក្រឡ សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​២៨.០០០​គ្រួសារ ឲ្យ​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់​ឡើង​វិញ ។ ការ​បញ្ជូន​ទឹក​នេះ មាន​ចម្ងាយ​ប្រមាណ ១០០ គម ។

២- បាន​ធ្វើការ​កាយ​ស្រះ ( បាត​ស្ទឹង​ចាស់ ) ចំនួន​៩​កន្លែង ដែល​មាន​ទំហំ​ជា​មធ្យម​បណ្តោយ ១៥ ម​, ទទឹង ០៧ ម និង​ជម្រៅ ២,៥០ ម ស្ថិត​ក្នុង​ឃុំ​តា​ប៉ុន ស្រុក​សង្កែ ។

៣- ការងារ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ដំណាំ​ស្រូវ​នៅ​ក្នុង​តំបន់​ប្រព័ន្ធ​ធារាសាស្ត្រ​កំពីងពួយ​។

ខេត្តបន្ទាយមានជ័យ ៖

១- បាន​ធ្វើការ​កាយ​ប្រឡាយ​នាំ​ទឹក​មក​ពី​អាង​ទឹកស្ទឹង​ស្រែង ចូល​ក្នុង​អាង​ត្រពាំង​ថ្ម ឲ្យ​បាន​កាន់តែ​ឆាប់ ដើម្បី​ទ្រទ្រង់​ដល់​ការ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ជីវចម្រុះ​នៅ​ក្នុង​អាង​ទឹក​ត្រពាំង​ថ្ម ។ ដោយសារ​តម្រូវការ​ប្រើប្រាស់​ទឹក​ទៅ​លើ​ការ​ស្រោចស្រព​ស្រូវ​វស្សា ក៏​ដូច​ស្រូវប្រាំង​មាន​ច្រើន​លើសលុប​បាន​ធ្វើ​ឲ្យ​ទឹក​ក្នុង​អាង​ត្រពាំង​ថ្ម ស្ទើរតែ​នឹង​រីង ដោយ​រដូវវស្សា​កន្លង​មក អាង​ត្រពាំង​ថ្ម ទទួល​បរិមាណ​ទឹកភ្លៀង​តិចតួច​។

ខេត្តឧត្តរមានជ័យ ៖

១- ដោយ​ពិនិត្យ​ឃើញ​ពី​ស្ថានភាព នៃ​ការ​ខ្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ឧត្តរមានជ័យ ស្ថិត​ក្នុង​សង្កាត់​សំរោង ក្រុង​សំរោង ជា​ដំណោះស្រាយ សម្រាប់​ការ​ប្រើប្រាស់​ទឹក​នៅ​ទីនោះ ក្រសួង​បាន​ឲ្យ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ដឹក​ទឹក​ចំនួន​១០​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ ដោយ​ប្រើប្រាស់​រថយន្ត​មាន​បំពាក់​ស៊ីទែន​ទឹក​របស់​ក្រសួង​ដែល​បាន​ផ្តល់​ឲ្យ​នា​ពេល​កន្លង​មក ។ នេះ​គឺជា​ការ​ដោះស្រាយ​ទឹក​ប្រើប្រាស់​ចំពោះ​មុខ និង​នៅ​ក្នុង​រដូវប្រាំង​នេះ ។

២- ដោយឡែក​សម្រាប់​ការ​ដោះស្រាយ​ទៅ​ថ្ងៃ​អនាគត ឯកឧត្តម លឹ​ម គាន​ហោ សម្រេច​ផ្តល់​ស្រះ​ទឹក​មួយ​កន្លែង ទំហំ​ជាង​១​ហិ​កតា សម្រាប់​ស្តុក​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ពន្ធនាគារ​ខេត្តឧត្តរមានជ័យ ខណៈ​នៅ​ទីនោះ​កំពុង​ជួប​ការ​ខ្វះខាត​ទឹកជា​ខ្លាំង ។ ស្រះ​ទឹក​នេះ មិន​ត្រឹមតែ​អាច​ផ្គត់ផ្គង់​ទឹក​ដល់​ការ​ប្រើប្រាស់​នៅ​ក្នុង​ពន្ធនាគារ​ប៉ុ​ណ្តោះ​ទេ ទាំង​កងទ័ព និង​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ក៏​អាច​ប្រើប្រាស់​បាន​គ្រប់គ្រាន់​ផង​ដែរ ។

ខេត្តកំពង់ធំ ៖

១- បាន​ធ្វើការ​កាយ​ស្រះ ( បាត​ស្ទឹង​ស្ទោង ) ចំនួន ១៥ កន្លែង ដែល​មាន​ទំហំ​ជា​មធ្យម​បណ្តោយ ២០ ម​, ទទឹង ០៨ ម និង​ជម្រៅ ០៣ ម ស្ថិត​ក្នុង​ឃុំ​ម្សា​ក្រង ស្រុក​ស្ទោង ។

ខេត្តព្រៃវែង ៖

១- ខួងអណ្តូង សម្រាប់​ផ្តល់​ទឹក​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ នៅ​ក្នុង​ឃុំ​ចំនួន ០៦ របស់​ស្រុក​មេ​សាង ចំនួន​១២​អណ្តូង ក្នុង​នោះ​មាន​ឃុំ​ច្រេស ព្រៃ​រំដេង អង្គរ​សរ ត្រពាំង​ស្រែ ស្វាយ​ជ្រុំ និង​ជី​ផុ​ច ដោយ​មួយ​ឃុំ​ទទួល​បាន​អណ្តូង​ចំនួន ០២ ។ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កំពង់​ទទួល​ទឹក​ពី​អណ្តូង​ទាំងនោះ សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ។

២- អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​ចំនួន ៣២០ ហិ​កតា នៅ​ឃុំ​មេសរ​ប្រ​ចាន់ ស្រុក​ពារាំង ដោយ​បូម​ពី​ទន្លេតូច បញ្ចូល​បឹង​ទ្រាំង ដើម្បី​ឲ្យ​កសិករ​បូម​បន្ត​បញ្ចូល​ស្រែ ។

៣- អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​ចំនួន ៩៥ ហិ​កតា នៅ​ចំណុច​អូរ​អំពាន់ ស្ថិត​នៅ​ភូមិ​-​ឃុំ​ព្រែក​មេបុណ្យ ស្រុក​ស្វាយ​អ​ន្ទ​រ ដោយ​យក​ទឹក​ពី​អាង​ទឹក​ស្នេ​ហ៍ ។

ខេត្តព្រះវិហារ ៖

១- ដោយ​ខ្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ នៅ​ក្នុង​ពន្ធនាគារ​ខេត្តព្រះវិហារ ស្ថិត​ក្នុង​សង្កា​ត់បាល​ហាល ក្រុង​ព្រះ​វិហារ ឯកឧត្តម លឹ​ម គាន​ហោ បាន​សម្រេច​ផ្តល់​អណ្តូងទឹក​ខ្នាត​ធំ​ចំនួន ០១ កន្លែង និង​បាន​ដាក់​ឲ្យ​ធ្វើការ​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ​ក្នុង​ពន្ធនាគារ ។

ខេត្ត​ប៉ៃលិន ៖

១- ដឹក​ជញ្ជូន​ទឹក ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ទឹក សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ឃុំ​សាលា​ក្រៅ និង​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ដោយ​ប្រើប្រាស់​រថយន្ត មាន​បំពាក់​ស៊ីទែន​ទឹក របស់​ក្រសួង​ដែល​បាន​ផ្តល់​ឲ្យ​នា​ពេល​កន្លង​មក ។

​ខេត្តកោះកុង ៖

១- ដឹក​ជញ្ជូន​ទឹក ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ទឹក សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ដោយ​ប្រើប្រាស់​រថយន្ត​មាន​បំពាក់​ស៊ីទែន​ទឹក​របស់​ក្រសួង ដែល​បាន​ផ្តល់​ឲ្យ​នា​ពេល​កន្លង​មក ។ បច្ចុប្បន្ន ការ​ដឹក​ជញ្ជូន​ទឹក​ត្រូវ​បាន​ផ្អាក ដោយសារ​បណ្តាញទឹក​ស្អាត ត្រូវ​បាន​ត​ភ្ជាប់​ឡើង​វិញ ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ