ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​ប្រកាស​បើកផ្លូវ​ដល់​អតីត​បក្ស​ប្រឆាំង​ក្នុង​ការ​ស្នើ​សុំ​ធ្វើ​នយោបាយ​ឡើង​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​នីតិវិធី​នៃ​ការ​ស្នើ​សុំ​និ​តិ​សម្បទា​ធ្វើ​នយោបាយ ឡើង​វិញដល់​អតីត​សមាជិក​គណបក្សប្រឆាំង​ដែល​ត្រូវ​បាន​តុលាការ​ហាមឃាត់​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ។ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោ​ក សក់ សេដ្ឋា កាលពី​ថ្ងៃ​ទី​២១…

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​នីតិវិធី​នៃ​ការ​ស្នើ​សុំ​និ​តិ​សម្បទា​ធ្វើ​នយោបាយ ឡើង​វិញដល់​អតីត​សមាជិក​គណបក្សប្រឆាំង​ដែល​ត្រូវ​បាន​តុលាការ​ហាមឃាត់​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ។ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោ​ក សក់ សេដ្ឋា កាលពី​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ បាន​បង្ហាញ​បែ​បទ និង​នីតិវិធី​នៃ​ការ​ស្នើ​សុំ​នីតិសម្បទា​ធ្វើ​នយោបាយ​ដល់​អតីត មន្ត្រី​គណបក្សប្រឆាំង​ទាំង​១១៦​រូប ។

ក្រោយ​ពី​លោក គង់ គាំ និង​កូនប្រុស​ម្នាក់​ឈ្មោះ គង់ បូ​រ៉ា បាន​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើ​នយោបាយ​វិញ បន្ទាប់​ពី​ព្រះមហាក្សត្រ​ឡាយព្រះហស្ត លើ​វិ​សោ​ធ ន​កម្ម បើកផ្លូវ​ឲ្យ​អតីតមន្ត្រី​បក្ស​ប្រឆាំង​ធ្វើ​នយោបាយ​ឡើង​វិញ ។ យោង​តាម​សេចក្តីណែនាំ​បាន​ឲ្យ​ដឹង​ថា យោង​តាម​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​)​នៃ​ច្បាប់ ស្តី​គណបក្ស​នយោបាយ​ចែង​ថា បុគ្គល​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​នឹង​អាច​ទទួល​បាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេល​លេញ​ទៅ​តាម​ករណី​ដូច​ជា​១- ការ​ទទួល​បាន​សិទ្ធិ​នយោបាយ​ឡើង​វិញ ដោយ​ពេញ​ច្បាប់ បន្ទាប់​ពី​ផុត​រយៈពេល​នៃ​កា រហាម​ឃាត់ ដែល​កំណត់​ដោយ​សាលដីកា​របស់​តុលាការ​កំពូល និង​២- ការ​ទទួល​បា ន​សិទ្ធិ នយោបាយ​ពេញលេញ​ឡើង​វិញ ដោយ​ការ​ផ្តល់​នីតិសម្បទា ដោយ​ព្រះមហាក្សត្រ​តាម​សំណើរ របស់​នាយក​រដ្ឋមន្ត្រី តាម​សេចក្តី​ស្នើ​សុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។

សេចក្តីណែនាំ​របស់ សក់ សេដ្ឋា ក៏​បាន​លើក​ឡើង​ថា ដើម្បី​ធានា​អនុវត្ត​ចំណុច​ទី​២ ក្រ សួង​មហាផ្ទៃ​សូម​ធ្វើការ​ណែនាំ​អំពី​បែបបទ និង​នីតិវិធី​ស ម្រា​ប់​ការ​ផ្តល់​នីតិសម្បទា​ធ្វើ​ន​យោ បាយ​ឡើង​វិញ ដូច​ជា បុគ្គល​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ហាមឃាត់​ធ្វើ​ស កម្ម​ភាព​ន យោ បាយ ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​នីតិសម្បទា​ឡើង វិញ ទៅ​ក្រសួងមហាផ្ទៃ រៀង​រាល់​ម៉ោង​ធ្វើការ ។ ពាក្យ​ស្នើ​សុំ​ត្រូវ​មាន​បញ្ជាក់​ពី​អត្តសញ្ញាណ​ស្នាម​ម្រាមដៃ​របស់​បុគ្គល​ដែល​តុលាការ​ហាមឃាត់​ធ្វើ​នយោបាយ ព្រមទាំង​ផ្តិត​ស្នាម​ម្រាមដៃ នៃ​បុគ្គល​ដាក់​ពាក្យ​ស្នើ​សុំ ។

ពាក្យ​ស្នើ​សុំ​ត្រូ វ​ធ្វើ​ឡើង​ដាច់​ដោយឡែក​ពី​គ្នា ដោយ​បុគ្គល​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្ម ភាព​នយោបាយ ។ ប្រភព​បាន​បន្ត​ថា បន្ទាប់​ពី​បាន​ពិនិត្យ​លើ​ពាក្យ​ស្នើ​សុំ​របស់​បុគ្គល​ម្នាក់​ៗ ដែល បាន​ដាក់​ពាក្យ​ស្នើ​សុំ​ក្រសួងមហាផ្ទៃ​នឹង​លើក​សំណើ​ជូន​នាយក​រដ្ឋមន្ត្រី ដើម្បី​ស្នើ​ថ្វាយ​ព្រះ​ម ហា​ក្ស ត្រ​លើកលែង​បម្រាម​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ ដោយ​អនុលោម​តាម​បទ​ប្ប ញ្ញត្តិ មាត្រា​៤៥​ថ្មី (​ស្ងួន​មួយ​) នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ។ សាមីខ្លួន​នឹង​អាច​ធ្វើ សកម្ម ភាព​នយោបាយ​ឡើង​វិញ​បាន​ស្រប​តាម​ច្បាប់​បន្ទាប់​ពី​មាន​ព្រះរាជក្រឹត្យ​ស្តី​ពី​ការ​ផ្តល់​នីតិសម្បទា​ឡើង​វិញ ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ រដ្ឋសភា​កម្ពុជា​បាន​ប្រកាស​ជា​សា​ធា រណៈ ពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ ដើម្បី​បើកផ្លូវ​ផ្តល់​សិទ្ធិ​ឲ្យ នាយក​រដ្ឋ មន្ត្រី​កម្ពុជា​ផ្តល់​សម្បទា​ដល់​អ្នកនយោបាយ​១១៨​រូប របស់​អតីត​គណបក្ស សង្គ្រោះ​ជាតិ​ដែល​តុលាការ​ហាមឃាត់​ធ្វើ​នយោបាយ រយៈពេល​៥​ឆ្នាំ​ឲ្យ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ បន្ទាប់​ពី​តំណាងរាស្ត្រ​ហត្ថលេខី ចំនួន​៨៧​រូប​បាន​ផ្តួចផ្តើម​ធ្វើ​សេចក្តី​ច្បាប់ ស្តី​ពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ។

ក្រោយមក​ព្រះបាទ សម្ដេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​២ ខែ មក​រា ឆ្នាំ ២០១៩ បាន ឡាយព្រះហស្តលេខា​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ។ រយៈពេល​ក្រោម​មកនេះ​គេ​ឃើញ​តែ​អ្នកនយោបាយ​របស់​អតីត​បក្ស​ប្រឆាំង​ចំនួន​ពី​រូប គឺ​លោក គង់ គាំ និង​គង់ បូ​រ៉ា បាន​ដាក់​ពាក្យ​ស្នើ​សុំ​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ ក្នុង​ចំណោម​អ្នកនយោបាយ​របស់​អតីត​បក្ស​ប្រឆាំង​១១៨​នាក់ ដែល​ត្រូវ​ហាមឃាត់​ធ្វើ​នយោបាយ​រយៈពេល​៥ ឆ្នាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ