ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តន្ត្រី​បែប ROCK ដ៏​ធំ​មហិមា​ប្រចាំឆ្នាំ​បាន​ត្រឡប់​មក​វិញ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

​មហា​ព្រឹត្តិការណ៍​រ៉ក រ៉ក ដ៏​ធំ​មហិមា​ប្រចាំឆ្នាំ BOOSTRONG ROCK ON FIRE បាន​ត្រឡប់​មក​វិញ​ហើយ​។ កាន់តែ​ធំ​ជាង​មុន កាន់តែ​ខ្លាំង​ជាង​មុន…

​មហា​ព្រឹត្តិការណ៍​រ៉ក រ៉ក ដ៏​ធំ​មហិមា​ប្រចាំឆ្នាំ BOOSTRONG ROCK ON FIRE បាន​ត្រឡប់​មក​វិញ​ហើយ​។

កាន់តែ​ធំ​ជាង​មុន កាន់តែ​ខ្លាំង​ជាង​មុន កាន់តែ​អស្ចារ្យ​ជាង​មុន រឹតតែ​ក្រើ​ក​ជាង​មុន​ជាមួយ​ការ​ប្រគំ​តន្ត្រី​បែប​រ៉ក រ៉ក ធំ​ជាងគេ និង​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​បាន​ត្រឡប់​មក​វិញ​ហើយ BOOSTRONG ROCK ON FIRE Tour Concert 2019 ដែល​នឹង​ចាប់ផ្ដើម​ចាប់ពី​ថ្ងៃ​ទី ១ ទី ២ ខែ​មិ​នា ឆ្នាំ ២០១៩ នេះ​ទៅ​ហើយ​។

បើ​តាម​ព័ត៌មាន​ច្បាស់​ការណ៍​ចេញពី​ក្រុមហ៊ុន​ប៊ូ​សស្ត្រ​ង បាន​ឲ្យ​ដឹង​ថា «​ឆ្នាំ​នេះ គឺជា​លើក​ទី​២​ហើយ ដែល​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កំលាំង ប៊ូ​សស្ត្រ​ង បាន​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​បែប​រ៉ក រ៉ក ជា​ប្រវត្តិសាស្ត្រ​នេះ​ឡើង​។ កាលពី​ឆ្នាំ​មុន​យើង​ក៏​បាន​រៀបចំ​នូវ​មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​បែប​រ៉ក រ៉ក ធំ​ជាងគេ និង​ដំបូង​នៅ​កម្ពុជា​យើង​នេះ​រួច​ម្ដង​មក​ហើយ ហើយ​ក៏​បាន​ជោគជ័យ​ទទួល​ការ​គាំទ្រ​យ៉ាងច្រើន​កុះករ​ពី​សំណាក់​បង​ប្អូន​ប្រជាពលរដ្ឋ​គ្រប់​ទិស​ទី​។ ដោយឡែក​នៅ​ឆ្នាំ​នេះ ប៊ូ​សស្ត្រ​ង​រឹត​ធ្វើ​ឲ្យ​អស្ចារ្យ​ជាង​ឆ្នាំ​មុន កាន់តែ​ធំ​ជាង​ឆ្នាំ​មុន កាន់តែ​ខ្លាំង​ជាង​ឆ្នាំ​មុន ទៅ​ទៀត​។

ដូចនេះ​កុំ​ភ្លេច​ចូលរួម​សប្បាយ​ទាំងអស់​គ្នា​ជាមួយ​ការ​ប្រគំ​តន្ត្រី BOOSTRONG ROCK ON FIRE Tour Concert 2019 ដែល​នឹង​ចាប់ផ្ដើម​ចាប់ពី​ថ្ងៃ​ទី​១ ទី​២ ខែ​មិ​នា នេះ​តទៅ ហើយ​ចាប់ផ្ដើម​ដំបូង​ចេញពី​ខេត្ត​ត្បូងឃ្មុំ​ទៅ នៅ​ដី​ឡូ​តិ៍​ជាប់​រោងចក្រ​ទឹកកក ក្រុង​សួង​»​។

រឹតតែ​ប្លែក​ជាង​មុន កាន់តែ​រីករាយ​ជាង​មុន​ជាមួយ​មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ទេសចរណ៍​បែប រ៉ក រ៉ក​ធំ​ជាង​គេ កក្រើក​ជាងគេ BOOSTRONG ROCK ON FIRE Tour Concert 2019 ដោយ​មាន​សុទ្ធតែ​កំពូល​តារាចម្រៀង​រ៉ក​ល្បី​ៗ​ប្រចាំ​ផលិតកម្ម​ធំ​ៗ​រួម​មាន​៖ លោក​ព្រាប សុវត្ថិ​, កញ្ញា ឱ​ក សុគន្ធ​កញ្ញា​, លោក ឆ​ន សុ​វ​ណ្ណា​រាជ្យ​, ពេជ្រ សោភា​, សុខ ស្រី​នាង​, វង្ស ដា​រ៉ា​រតនា​, ទេព បូ​ព្រឹក្ស​, រ៉េ​ត ស៊ូ​ហ្សា​ណា​, ហ្សូ​ណូ និង​លោក នី រតនា នឹង​នាំ​យក​ភាព​រីករាយ និង​កម្មវិធី​សម្ដែង​ប្លែក​ៗ​ជា​ច្រើន​គួរ​ឲ្យ​ជក់ចិត្ត​ដិត​អារម្មណ៍ កន្ត្រាក់​បេះដូង​អង្រួន​តាម​បទ​ចម្រៀង ដែល​ធ្វើ​ឲ្យ​អ្នក​ទ្រាំ​មិន​បាន​ចង់​រាំ ចង់​ស្រែកច្រៀង​រួម​គ្នា​ជាមួយ​កំពូល​តារា​ក្នុង​ចិត្ត​របស់​លោក​អ្នក​។

ទស្សនីយ៍ភាព​ប្លែក​ៗ​ជា​ច្រើន​ទៀត នឹង​បង្ហាញ​ជូន​បងប្អូន​ទស្សន៍​នា ដើម្បី​បង្កើន​ភាព​រីករាយ សប្បាយ​ៗ​កាន់តែ​ខ្លាំង​ជាង យូរ​ជាង​។ ក្រៅពី​នេះ​លោក​អ្នក​អាច​លេង​កំសាន្ត​សប្បាយ​នៅ​ទីតាំង​លេង​កំសាន្ត Game Zone ប្រកួត​យក​រង្វាន់​ផ្សេង​ៗ​ជា​ច្រើន​ទុកជា​អនុស្សាវរីយ៍​ក្នុង​ដួងចិត្ត​មិន​អាច​បំភ្លេច​បាន ព្រម​ទាំង​លោក​អ្នកមាន​ឱកាស​ឈ្នះ​រង្វាន់​ម៉ូតូ​កាលី​ប​យុវវ័យ Kawasaki ទូរទស្សន៍ Smart TV និង​ឈ្នះ​ទឹកប្រាក់​រាប់​លាន​រង្វាន់ ។

តោះ​ចាំ​អី​ទៀត​! អញ្ជើញ​ចូលរួម​ទាំងអស់​គ្នា និង​ជួប​កំពូល idol ដួងចិត្ត​អ្នក​ក្នុង​ការ​ប្រគំ​តន្ត្រី​បែប​រ៉ក រ៉ក និង​ក្រេប​រសជាតិ​ដ៏​វិសេសវិសាល​នៃ​ភេសជ្ជៈ​ប៉ូវ​កំលាំង​ប៊ូ​សស្ត្រ​ង​។ លោក​អ្នក​ក៏​អាច​ទស្សនា​កម្មវិធី​ដ៏​វិសេស​វិសាល​នេះ​តាម​កញ្ចក់​ទូរទស្សន៍ ហង្ស​មាស HDTV រាល់ថ្ងៃ​សៅរ៍ ចាប់ពី​ម៉ោង​៨​យប់​តទៅ​ផង​ដែរ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ