ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​កា​រ៉ា​ស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​… ទាំង​អធ្រាត្រ​តែ​ម្តងនេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រោង​ស្នាក់​នៅ​និង​ជា​កន្លែង​ផ្ទុក​គ្រឿងបន្លាស់​រថយន្តក្រុង​របស់​ក្រុមហ៊ុន​ភ្នំពេញ​ពេញចិត្ត​ដឹក​អ្នកដំណើរបាន​ត្រូវ​ភ្លើងឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ ដែល​សង្ស័យ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ។ ហេតុ​ការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​កាលពី​វេលា​ម៉ោង១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី២១ ខែកុម្ភៈ នៅ​ចំណុច​ខាងក្រោយ​ឆៀង​ខាងជើង​សាលា​ខណ្ឌ​សែន​សុខ…

រាជធានី​ភ្នំពេញ ៖ រោង​ស្នាក់​នៅ​និង​ជា​កន្លែង​ផ្ទុក​គ្រឿងបន្លាស់​រថយន្តក្រុង​របស់​ក្រុមហ៊ុន​ភ្នំពេញ​ពេញចិត្ត​ដឹក​អ្នកដំណើរបាន​ត្រូវ​ភ្លើងឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ ដែល​សង្ស័យ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ។ ហេតុ​ការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​កាលពី​វេលា​ម៉ោង១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី២១ ខែកុម្ភៈ នៅ​ចំណុច​ខាងក្រោយ​ឆៀង​ខាងជើង​សាលា​ខណ្ឌ​សែន​សុខ ស្ថិត​តាម​ផ្លូវ​លេខ​៤៩៩ ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

ប្រភព​ពី​បុរស​ម្នាក់​ជា​ព្រូ​រថយន្ត​ដែល​ស្នាក់​នៅ​ក្នុង​កន្លែង​កើតហេតុ​ខាងលើ បាន​រៀបរាប់​ថា នា​យប់​នោះ​ខណៈ​រូប​គាត់​និង​អ្នកបើកបរ​រថយន្ត​ជា​ច្រើន​នាក់​ទៀត​កំពុង​ដេក​លង់លក់​នៅ​ក្នុង​យានដ្ឋាន​ខាងលើ ស្រាប់​តែ​មាន​អ្នកបើកបរ​រថយន្ត​ដែល​ដេក​ក្បែរ​គាត់​ដាស់​គាត់​សួរ​ថា មាន​ឆេះ​អី ព្រោះ​ធុំក្លិន​ឈ្ងៀម​ខ្លាំង​ណាស់ ។

ភ្លាម​ៗ​នោះ គាត់​បាន​ងើប​ដើរ​រក​មើល​ស្រាប់តែ​ឃើញ​មាន​អណ្ដាតភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅលាយឡំ​នឹង​ផ្សែង​ខ្មួល នៅ​រោង​ស្នាក់​នៅ​និង​ជា​កន្លែង​ស្តុក​គ្រឿងបន្លាស់​រថយន្ត​ដែល​គ្មាន​អ្នក​ដេក​នៅ​ខាងក្នុង ។ ពេល​នោះ​គាត់​ក៏​បាន​ស្រែកឆោឡោ​ឡើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកបើកបរ​រថយន្ត​ផ្សេង​ៗ​ទៀត នាំ​គ្នា​ទាញ​ទុយោ​បាញ់​ទឹក​ពន្លត់ ខ្លះ​ទៀត​នាំ​គ្នា​ជញ្ជូន​សម្ភារ​ជួសជុល​រថយន្ត​ចេញ​ទៅ​ខាងក្រៅ ។ ប៉ុន្តែ​ដោយ​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន ពួក​គាត់​ក៏​រាយ ការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន និង​ខាង​រថយន្ត​ពន្លត់​អគ្គិភ័យ​ឱ្យមក​ជួយ​អន្តរាគមន៍ ។

បន្ទាប់​មក សមត្ថកិច្ច​មូលដ្ឋាន​រួម​ទាំង​រថយន្តពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​មក​ដល់​កន្លែង​កើតហេតុ​ចំនួន​៧​គ្រឿង ហើយ​ធ្វើការ​បាញ់​ពន្លត់​អណ្តាតភ្លើង​ដែល​កំពុង​ឆាបឆេះ​រោង​អស់​ទឹក​ចំនួន​៤​រថយន្ត ទើប​រលត់​ទៅ​វិញ​ជា​ស្ថាពរ​នៅ​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ដដែល ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ហេតុការណ៍ខាងលើ​នេះ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​ឬ​ក៏​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ទេ គឺ​ខូចខាត​តែ រោង​ទំហំ​ប្រមាណ​៥​ម៉ែត្រ​គុណ​នឹង​១៥​ម៉ែត្រ ដែល​បាំង​ស​ង្ក័​សី​ឆេះ​អស់ទាំង​ស្រុង និង​គ្រឿងបន្លាស់​រថយន្ត រួម​ទាំង​ឧបករណ៍​និង​សម្ភារ សម្រាប់​ជួសជុល​រថយន្ត​មួយ​ចំនួន​ធំ​ទៀត​។ ករណី​អគ្គិភ័យ​ខាងលើ​នេះ ជំហាន​ដំបូង​សមត្ថកិច្ច​សន្និដ្ឋាន​ថា បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ។

អត្ថបទសរសេរ ដោយ