ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរលួច​ឡាន​ដឹក​ទំនិញ​អស់លក្ខណ៍​ជាប់អន្ទាក់​ប៉ូលិស​ស្រុក​ស្វាយ​ជ្រំ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​ស្រុក​ស្វាយ​ជ្រំ​ស្ទាក់​ចាប់​ជនសង្ស័យ​ម្នាក់ ក្រោយ​ពី​ធ្វើ​សកម្មភាព​លួច​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង នៅ​ដេប៉ូ​លក់​ឈើ​មួយ​កន្លែង នៅ​ក្រុង​ស្វាយ​រៀង ក៏​ប៉ុន្តែ​សំណាងអាក្រក់​ព្រះ​មិន​ជួយ ខណៈ​កំពុង​បើកបរ​រថយន្ត​គេចខ្លួន​ដល់​ឃុំ​ពោធិ​រាជ ស្រុក​ស្វាយ​ជ្រំ​ក៏​ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​វាយ​ខ្នោះដៃ​តែ​ម្តង ។…

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​ស្រុក​ស្វាយ​ជ្រំ​ស្ទាក់​ចាប់​ជនសង្ស័យ​ម្នាក់ ក្រោយ​ពី​ធ្វើ​សកម្មភាព​លួច​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង នៅ​ដេប៉ូ​លក់​ឈើ​មួយ​កន្លែង នៅ​ក្រុង​ស្វាយ​រៀង ក៏​ប៉ុន្តែ​សំណាងអាក្រក់​ព្រះ​មិន​ជួយ ខណៈ​កំពុង​បើកបរ​រថយន្ត​គេចខ្លួន​ដល់​ឃុំ​ពោធិ​រាជ ស្រុក​ស្វាយ​ជ្រំ​ក៏​ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​វាយ​ខ្នោះដៃ​តែ​ម្តង ។

ករណី​ចោរលួច​រថយន្ត​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២១​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ត្រង់​ចំណុច​ដេប៉ូ​លក់​ឈើ ស្ថិត​ក្នុងភូមិ​បាក់​រនាស់​សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ​ខាងលើ​មាន​ករណី​លួច​រថយន្ត​ពី​កន្លែង​ដេប៉ូ​ឈើ​មួយ ដែល​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ងិ​ន សុខា ភេទ​ស្រី អាយុ​៥១​ឆ្នាំ មុខរបរ​លក់​ឈើ​មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ​នោះ ។ ប្រភព​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​កម្លាំង​ជំនាញ​អធិការដ្ឋាន​សហការ​ជាមួយ​កម្លាំង​ចុះ​ពង្រឹង​ក្រុង​ស្វាយ​រៀង កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​សង្ឃ័រ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ពោធិ​រាជ ធ្វើការ​ស្ទាក់​ចាប់​ជនសង្ស័យ​ម្នាក់ ដែល​កំពុង​បើកបរ​រថយន្ត​ដែល​លួច​បាន​នៅ​វេលា​ម៉ោង​១​និង​៥៥​នាទី​យប់ នៅ​ត្រង់​ចំណុច​លើ​ផ្លូវជាតិ​លេខ​៣១៥ ស្ថិត​នៅ​ភូមិ​ពោធិ​រាជ ឃុំ​ពោធិ​រាជ ស្រុក​ស្វាយ​ជ្រំ ។

ជនសង្ស័យ​ដែល​ចាប់ខ្លួន​បាន​មានឈ្មោះ អន ស​ក្ក័​រ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​មាន​ទីលំនៅ​ភូមិ​ពោធិ​តា​ហោ សង្កាត់​ពោធិ​តា​ហោ ក្រុង​ស្វាយ​រៀង រួម​នឹង​វត្ថុ​តាង​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-4443 នៅ​ចំណុច​លើ​ផ្លូវ​លេខ​៣១៥​ស្ថិត​ក្នុងភូមិ​ពោធិ​តា​រាជ ឃុំ​ពោធិ​រាជ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ជ្រំ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ