ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ណាខ្លះ​លួច​យក​ដី​រដ្ឋ​ចម្ការ​ស្រល់​ជាង​២២០​ហិ​កតា?​ក្រុម​ចៅហ្វាយស្រុក​មាន​ដែរ​អត់?(មានវីដេអូ)

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ក្រោយ​បែកធ្លាយ​ព័ត៌មាន អាជ្ញាធរ​ស្រុក​អូរ​រាំង ឃុបឃិត​ជាមួយ​ឈ្មួញ លួច​លក់​ដីចម្ការ​ស្រល់​រដ្ឋ​ជា​ច្រើន​ហិ​កតា​មន្ត្រី​កសិកម្ម​ខេត្តមណ្ឌលគិរី​បាន​ចុះ​ទៅ​ត្រួតពិនិត្យ ទីតាំង​ដី​នោះ​នឹង​បាន​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន និង​បាន​កំណត់​អត្តសញ្ញាណ​ផង​ដែរ ។ ប្រភព​បាន​ឲ្យ​ដឹង​ថា…

ខេត្តមណ្ឌលគិរី ៖ ក្រោយ​បែកធ្លាយ​ព័ត៌មាន អាជ្ញាធរ​ស្រុក​អូរ​រាំង ឃុបឃិត​ជាមួយ​ឈ្មួញ លួច​លក់​ដីចម្ការ​ស្រល់​រដ្ឋ​ជា​ច្រើន​ហិ​កតា​មន្ត្រី​កសិកម្ម​ខេត្តមណ្ឌលគិរី​បាន​ចុះ​ទៅ​ត្រួតពិនិត្យ ទីតាំង​ដី​នោះ​នឹង​បាន​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន និង​បាន​កំណត់​អត្តសញ្ញាណ​ផង​ដែរ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ជុំវិញ​បញ្ហា​ទាក់ទង​ដោយ​ការ​រំលោភ​កាន់កាប់​ដោយ​ខុសច្បាប់​លើ​ដីចម្ការ​ស្រល់​រដ្ឋ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ជា​ទ្រព្យសម្បត្តិ​រដ្ឋ ដោយ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តមណ្ឌលគិរី មានការ​ពាក់ព័ន្ធ​ដូច​ជា ចំណុច​និយាម​ការ ៧៣៧៥២៥-១៣៦៦១៤៥ ជា​ដីចម្ការ​ស្រល់​ដែល​មាន​បាញ់ ថ្នាំ​ក្រហម​សម្គាល់ និង​មាន​ស្នាម​ទើប​ដក​បង្គោល​ចេញ​វិញ ។ ដី​នេះ​ស្ថិត​នៅ​ក្នុងភូមិ​ពូ​រាំង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ។

ចំនុច​និយាម​ការ ៧៣៦៧៧៣ ១៣៦៦៣៥៩, ៧៣៦៨៨០ ១៣៦៦៤០៤ (​ដី​ជាប់​ផ្លូវជាតិ​៧៦A) នឹង​ចំនុច​និយាម​ការ ៧៣៤១៨១ ១៣៦៥៣០៤, ៧៣៤២២១ ១៣៦៥៦៣៤, ៧៣៤៣១៦ ១៣៦៦៧៦៧ (​ដី​ជាប់​ផ្លូវលំ​) ជា​ដីចម្ការ​ស្រល់​ដែល​មាន​បោះបង្គោល​ជា​ច្រើន​ដើម​។ ដី​នេះ​ស្ថិត​នៅ​ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំងជា​ដី របស់​កូន​មន្ត្រី​ម្នាក់​នៅ​ភ្នំពេញ ។

ចំនុច​និយាម​ការ​៧៣៥៧៨៦ ១៣៦៥៩២១ ជា​ដី​មាន​ក្បាល​១០០​ម៉ែត្រ បាន​ឈូស​ឆាយ​រួច​៧០​ម៉ែត្រ ។ ដី​នេះ​ជា​របស់​លោក សៀ​ក មុន្នី អភិបាលរង​ស្រុក​អូរ​រាំងជា​ម្ចាស់​ទឹកដី ។

ចំនុច​និយាម​ការ ៧៣៤២៧៤ ១៣៦៤៨៣៧ ជា​ដី​មាន​ទំហំ​ជាង​៣​ហិច​តា​ជា​របស់​លោក ន​ង ទុ​ណ្ណា​រី អភិបាលស្រុក​អូរ​រាំង (​ប្រភព​ពី​លោក ញ៉ា​ង ម្យ​ក់ នឹង​លោក​ខាត់ សាក់​) ស្ថិត​នៅ​ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង បាន​និយាយ​ចំ​ៗ​ឈ្មោះ​តែ​ម្តង ។​

ប្រធាន​ភូមិបាល​ស្រុក​អូរ​រាំង​ក្នុង​ទំហំ​២៥​ហិ​កតា និង​មានការ​បោះបង្គោល​ព្រំ​ដី​រួច​ជា​ស្រេច ។ ហើយ​លោក លឹ​ម សុខ​ខេ​ង ក្រោយ​លក់​ដី​ឲ្យ​កូន​ឯកឧត្តម ជា សុ​ផា​រ៉ា គាត់​ក៏​នៅ​សេសសល់​ដីចម្ការ​ស្រល់​ដែល​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​នៅ​ជិត​ផ្នែក​រដ្ឋបាល​ព្រៃឈើ​អូ​រាំងជា​ច្រើន​ហិ​កតា​ផង​ដែរ ។
ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ