ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​អាង​ត្រពាំង​ថ្ម​កំពុង​រីងស្ងួត​ប៉ះពាល់​មច្ឆា​ជាតិ​បក្សី​ដែល​កម្រ​រាប់រយ​ប្រភេទ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ទឹក​អាង​ត្រពាំង​ថ្ម​កំពុង​រីងស្ងួត​ប៉ះពាល់​មច្ឆា​ជាតិ និង​បក្សី​ដែល​អភិរក្ស​រាប់រយ​ប្រភេទ និង​តំបន់​រមណីយដ្ឋាន ក្រសួង​ជំនាញ​បាន​សុំ​បើកទឹក​ពី​ខេត្តឧត្តរមានជ័យ​៧​ថ្ងៃ​សុំ​១​លាន​ម៉ែត្រ​គីប​ទឹក​ចូល​អាង ដើម្បី​សង្គ្រោះ​មច្ឆា​ជាតិ និង​បក្សី​ដែល​កម្រ ។ លោក…

ខេត្តបន្ទាយមានជ័យ ៖ ទឹក​អាង​ត្រពាំង​ថ្ម​កំពុង​រីងស្ងួត​ប៉ះពាល់​មច្ឆា​ជាតិ និង​បក្សី​ដែល​អភិរក្ស​រាប់រយ​ប្រភេទ និង​តំបន់​រមណីយដ្ឋាន ក្រសួង​ជំនាញ​បាន​សុំ​បើកទឹក​ពី​ខេត្តឧត្តរមានជ័យ​៧​ថ្ងៃ​សុំ​១​លាន​ម៉ែត្រ​គីប​ទឹក​ចូល​អាង ដើម្បី​សង្គ្រោះ​មច្ឆា​ជាតិ និង​បក្សី​ដែល​កម្រ ។

លោក យឹ​ម សំណាង អភិបាលស្រុក​ភ្នំស្រុក​បាន​ប្រាប់​ថា អាង​ត្រពាំង​ថ្ម​ស្រុក​ភ្នំស្រុក គឺ​ជួប​រាំង​ស្ងួត​រយៈពេល​ជាង​១​ស​ប្តា​ហ៍​មក​ហើយ បណ្តាល​ឲ្យ​មច្ឆា​ជាតិ និង​បក្សី​ដែល​អភិរក្ស​ក្នុង​អាង​ត្រពាំង​ថ្ម​ប្រឈម​ស្លាប់​បាន បើ​គ្មាន​ទឹក​បញ្ចូល​ក្នុង​អាង ព្រោះ​ទឹក​នៅ​សល់​តាម​ប្រឡាយ​ក្នុង​អាង​ដែល​មាន​ស្ថានភាព​ទឹកល្អក​ក្តៅ​មាន​ស្លែ​ច្រើន​ប្រឈម​មច្ឆា​ជាតិ និង​បក្សី​ស្លាប់​បាន ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ទឹក​រីង​ពី​អាង​ត្រពាំង​ថ្ម​ស្រុក​ភ្នំ ស្រុក​អាជ្ញាធរ​មានការ​ព្រួយបារម្ភ​ចំពោះ​មច្ឆា​ជាតិ​ត្រូវ​បាន​ជន​មួយ​ចំនួន​លួច​ឆក់ និង​ចាប់​បានអោយ​កម្លាំង​អធិការដ្ឋាន​នគរ និង​ង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ប្រជា​ការពារ​ភូមិ​ចូលរួម​ការពារ​ទាំង​យប់ និង​ថ្ងៃ ដើម្បី​ការពារ​មច្ឆា​ជាតិ និង​បក្សី​ដែល​ត្រូវ​អភិរក្ស​នៅ​ក្នុង​អាង​ត្រពាំង​ថ្ម​រាប់រយ​ប្រភេទ​ដែល​ជា​សត្វ​កម្រ និង​ជា​តំបន់​រមណីយដ្ឋាន​។ លោក យឹ​ម សំណាង បាន​បញ្ជាក់​ថា ដោយ​បានការ​យកចិត្តទុកដាក់​ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ហើយ​មន្ទីរ​ជំនាញ​រួម​ជាមួយ​អាជ្ញាធរ​ស្រុក​បាន​យក​គ្រឿងចក្រ​ប្រភេទ​អ៊ែ​ស្កា​ចំនួន​៥​គ្រឿង​កាយ​ទម្លាក់​ទឹក​ពី​ចំណុច​ទំនប់ (​អា​ដ​) ខេត្តឧត្តរមានជ័យ​ប​បង្ហូរ​ចូល​មក​អាង​ត្រពាំង​ថ្ម ។ ដែល​ចាប់​កាយ​ពី​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ ម្សិលមិញ​ដែល​មាន​គ្រឿងចក្រ​ចំនួន​៤​គ្រឿង​កាយ​ជម្រៅ​១​ម៉ែត្រ និង​ទទឹង​១​ម៉ែត្រ​កន្លះ​កាយ​បាន​ប្រវែង​ជាង​៣,០០០​ម៉ែត្រ ហើយ​នៅ​សល់​ប្រវែង​ជាង​៤,០០០​ម៉ែត្រ​ទៀត អាច​ថា កាយ​នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ដែល​មាន​គ្រឿងចក្រ​ប្រភេទ​អ៊ែ​ស្កា​ចំនួន​៥​គ្រឿង អាច​ថា រួចរាល់​ហើយ​បាន​បង្ហូរទឹក​ចូល​អាង​ត្រពាំង​ថ្ម​ដែល​ហូរ​ទឹក​រយៈពេល​៧​ថ្ងៃ​អាច​ថា បាន​ប្រមាណ​ជាង​១​លាន​ម៉ែត្រ​គីប ។

លោក​បាន​បញ្ជាក់​ថា អាង​ត្រពាំង​ថ្ម​នេះ​ជា​លើក​ទី​២​ហើយ ដែល​ត្រូវ​បាន​រីងស្ងួត កាលពី​ឆ្នាំ​២០១៥ បណ្តាល​រីងស្ងួត​មច្ឆា​ជាតិ​បណ្តាល​ឲ្យ​ងាប់ និង​បក្សី​ដែល​អភិរក្ស​អត់​ទឹក​ហើយ​នៅ​អំឡុង ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​ទឹក កំពុង​ប្រឈម​ការ​រីងស្ងួត​កណ្តាល​អាង​អស់​ទឹក នៅ​សល់​ទឹក​ក្នុង​ប្រឡាយ​ជុំវិញ​អាង ដែល​មាន​ទំហំ​អាង​ត្រពាំង​ថ្ម​ស្រុក​ភ្នំស្រុក​ប្រវែង​ប្រមាណ​ជិត​១០​គីឡូម៉ែត្រ​បួន​ជ្រុង​នៅ​រដូវវស្សា​ផ្ទៃ​ទឹក ដែល​ពេញ​មាន​ប្រមាណ​ជិត​២​លាន​ម៉ែត្រ​គីប ។

មូលហេតុ​ដែល​អាង​ត្រពាំង​ថ្ម​ប្រឈម​រីងស្ងួត​ប៉ះពាល​ដល់​មច្ឆា​ជាតិ និង​បក្សី​ដែល​អភិរក្ស គឺ​បណ្តាល​មក​ពី​ក​ក្តា​ឆ្នាំ​នេះ​កាលពី​រដូវវស្សា​មាន​ទឹកភ្លៀង​១​មេ និង​ផ្សំ​ប្រជា​កសិករ​ធ្វើ​ស្រូវប្រាំង​ច្រើន​ផង ទើប​បណ្តាល​ទឹក​រីងស្ងួត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ