ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនច្បង David Beckham នាំ​គូស្នេហ៍​ទៅ​ជួប​ឪពុក​ម្ដាយ

5 ឆ្នាំ មុន

David Brooklyn កូនប្រុស​តារាបាល់ទាត់​បាន​នាំគូស្នេហ៍នាង Hana Cross ទៅ​ជួបឪ​ពុក​ម្ដាយ នៅ​ក្នុង​ពិធី​បង្ហាញ​ម៉ូ​ដ​មួយ​ក្នុង​ប្រទេស​អង់គ្លេស​កាលពី​ស​ប្ដា​ហ៍​កន្លង​មក ។ David Brooklyn…

David Brooklyn កូនប្រុស​តារាបាល់ទាត់​បាន​នាំគូស្នេហ៍នាង Hana Cross ទៅ​ជួបឪ​ពុក​ម្ដាយ នៅ​ក្នុង​ពិធី​បង្ហាញ​ម៉ូ​ដ​មួយ​ក្នុង​ប្រទេស​អង់គ្លេស​កាលពី​ស​ប្ដា​ហ៍​កន្លង​មក ។

David Brooklyn និង​ Hana Cross បាន​បង្ហាញ​ភាព​ល្អូកល្អិន​នឹង​គ្នា​ក្នុង​រយៈពេល​២-៣​ខែ​មក ហើយ​ៗ​ខាង​បុរស​ក៏​មានឱកាស​នាំ​គូស្នេហ៍​ទៅ​ជួប​សមាជិក​ក្រុម​គ្រួសារ ។

បច្ចុប្បន្ន​ Hana Cross ​ក្លាយជា​ផ្នែក​មួយ​នៃ​មនុស្ស​នៅ​ក្នុង​ក្រុម​គ្រួសារ​បេ​ក​ខាំ ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មកនេះ​នាង​បាន​អង្គុយ​នៅ​ក្បែរ Brooklyn ប្អូនប្រុស និង​ប្អូនស្រី​រួម​ទាំងឪ​ពុក​ម្ដាយ​គូ​ស្នេហ៍​​នៅ​ក្នុង​ពិធី​បង្ហាញ​ម៉ូ​ដ​ប្រចាំ​ស​ប្ដា​ហ៍ ។

កាលពីមុន​ Brooklyn ​ធ្លាប់​មាន​ដំណឹង​ថា​ លួច​ទៅ​ចែចង់​ជាមួយ​នាង ​រី​តា អូ​រ៉ា តារាចម្រៀង​ជនជាតិ​អង់គ្លេស ប៉ុន្តែ​ខាង​ស្រី​បាន​បដិសេធ ខណៈ​ពេល​កូនច្បង​បេ​ក​ខាំ រូប​នេះ​គ្មាន​ប្រតិកម្ម​អ្វី​ទេ ។ ទីបំផុត​គេ​បាន​សេពគប់​ជាមួយ​នាង​ Hana Cross ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ