ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​បញ្ចប់​តួនាទី​ស្ថាប័ន​កាំកុងត្រូល​ក្រសួងពាណិជ្ជកម្ម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​លើកទឹកចិត្ត​ដល់​អ្នក​វិយោគ​មក​កម្ពុជា​កាន់តែ​ច្រើន​រាជរ​ដ្ឋា ភិ​បាល​បាន​សម្រេច​បញ្ចប់​តួនាទី​ស្ថាប័ន​ត្រួតពិនិត្យ​ការ​នាំ​ទំនិញ​ចេញចូល (​កាំកុងត្រូល​) របស់​អគ្គនាយករ​ដ្ឋា​ន​ក្រសួងពាណិជ្ជកម្ម ។ នេះ​បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ ដើម្បី​លើកទឹកចិត្ត​ដល់​អ្នក​វិយោគ​មក​កម្ពុជា​កាន់តែ​ច្រើន​រាជរ​ដ្ឋា ភិ​បាល​បាន​សម្រេច​បញ្ចប់​តួនាទី​ស្ថាប័ន​ត្រួតពិនិត្យ​ការ​នាំ​ទំនិញ​ចេញចូល (​កាំកុងត្រូល​) របស់​អគ្គនាយករ​ដ្ឋា​ន​ក្រសួងពាណិជ្ជកម្ម ។ នេះ​បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន ។

សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​គាំទ្រ និង​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​មក​វិនិយោគ​នៅ​កម្ពុជា កា ន់​តែ​ច្រើន​» ។ សម្តេច​បាន​លើក​ឡើង​ថា កាលពី​ពេល​ថ្មី​ៗ​នេះ​រាជរដ្ឋាភិបាល​បាន​ធ្វើការ​កែ សម្រួល​ស្ថាប័ន​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​ទំនិញ​នាំ​ចេញ​-​នាំ​ចូល ដើម្បី​សម្រួល​ពាណិជ្ជកម្ម និង​ពង្រឹង​ភាព​ប្រកួតប្រជែង ដើម្បី​វិនិយោគ​គិ​ន និង​ពាណិជ្ជករ​ទទួល​បាន​ផលប្រយោជន៍ កាន់តែ​ច្រើន​ឡើង​ដែល​មាន​ខ្លឹមសារ​ខាងក្រោម មាត្រា​១-​ត្រូវ​បាន​បញ្ចប់​តួនាទី និង​ភារកិច្ច ត្រួតពិនិត្យ​ទំនិញ​នាំ​ចេញ​-​នាំ​ចូល​របស់​អគ្គនាយកដ្ឋាន​កម្ពុជា​ត្រួតពិនិត្យ​ទំនិញ នីហរ័ណ អាហរ័ណ និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កាំកុងត្រូល​) នៃ​ក្រសួងពាណិជ្ជកម្ម​ពី​ច្រក​ទ្វារ​អន្តរជាតិ ច្រក​ទ្វារ​ព្រំដែន អន្តរជាតិ ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី ច្រក​ទ្វា​តំបន់​ព្រំដែន ច្រក​ទ្វារ​កំពង់​ផែ​សមុទ្រ តំបន់​សេដ្ឋកិច្ច ពិសេស​ទីកន្លែង​សន្ធិ​គយ​បណ្ដោះអាសន្ន និង​ទីកន្លែង​ត្រួតពិនិត្យ ទំនិញ​នាំ​ចេញ​-​នាំ​ចូល ផ្សេង​ទៀត​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។

និង​មាត្រា​២- អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺជា​ស្ថាប័ន​តែ​មួយ គត់​មាន​សមត្ថកិច្ច​ក្នុង​ការ​ត្រួតពិនិត្យ​ទំនិញ​នាំ​ចេញ​-​នាំ​ចូល​នៅ​ច្រក​ទ្វារ​អន្តរជាតិ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី ច្រក​តំបន់​ព្រំដែន និង​ច្រក​ទ្វារ​កំពង់​ផែ​សមុទ្រ​តំបន់ សេដ្ឋកិច្ច​ពិសេស​ទីកន្លែង សន្ធិ​ធិ​គយ​បណ្ដោះ​អា សន្ន និង​ទីកន្លែង​ត្រួតពិនិត្យ​ទំនិញ​នាំ​ចេញ​នាំ​ចូល​ផ្សេង​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ