ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេងល្បិច​បញ្ឆោត​មួយ​ស្នៀត​… អស់​ជិត​២​ម៉ឺន​ដុល្លារ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​ចោរ​មាន​គ្នា​ប្រហែល​៣​នាក់​បាន​ធ្វើ​សកម្មភាព​ទៅ​ទិញ​ស្រា​បៀរ​១​កេស រួច​ឲ្យ​លុយរាយ​ទៅ​អ្នកលក់ ខណៈ​ដែល​ជន​រង​គ្រោះ​រវល់​រាប់​លុយ​នោះ ស្រាប់តែ​ចោរ​ឆ្លៀតឱកាស​ចូល​ទៅ​ក្នុងផ្ទះ​លួច​លុយ​ជិត​២​ម៉ឺន​ដុល្លារ រួច​គេចខ្លួន​បាត់​ស្រមោល​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​និង​២៤​នាទី​រសៀល ថ្ងៃ​ទី​២០ ខែកុម្ភៈ ស្ថិត​ក្នុងភូមិ​ពង្រ…

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​ចោរ​មាន​គ្នា​ប្រហែល​៣​នាក់​បាន​ធ្វើ​សកម្មភាព​ទៅ​ទិញ​ស្រា​បៀរ​១​កេស រួច​ឲ្យ​លុយរាយ​ទៅ​អ្នកលក់ ខណៈ​ដែល​ជន​រង​គ្រោះ​រវល់​រាប់​លុយ​នោះ ស្រាប់តែ​ចោរ​ឆ្លៀតឱកាស​ចូល​ទៅ​ក្នុងផ្ទះ​លួច​លុយ​ជិត​២​ម៉ឺន​ដុល្លារ រួច​គេចខ្លួន​បាត់​ស្រមោល​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​និង​២៤​នាទី​រសៀល ថ្ងៃ​ទី​២០ ខែកុម្ភៈ ស្ថិត​ក្នុងភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមាន​ជ័យ ។

តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ត្រី ពៅ ខេមរា អធិការរង​ក្រុង​សិរី​សោភ័ណ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឆែម សុ​ទុម ភេទ​ស្រី រស់នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។

​លោក​អធិការ​បញ្ជាក់​ថា តាម​ការ​រៀបរាប់​ពី​ជន​រង​គ្រោះ​ឲ្យ​ដឹង​ថា ជនសង្ស័យ​មាន​គ្នា​ប្រហែល​៣​នាក់​បាន​មក​ទិញ​ស្រា​បៀរ​១​កេស ហើយ​បាន​ឲ្យ​លុយ​សុទ្ធតែ​រាយ​។ ពេល​គាត់​កំពុង​រាប់​លុយ​នោះ ស្រាប់តែ​ជនសង្ស័យ​បាន​លួច​ចូល​ទៅ​ក្នុងផ្ទះ​របស់​គាត់ ហើយ​យក​លុយ​ក្នុង​កាបូប​ដែល​ទុក​ក្នុងផ្ទះ រួច​ឡើង​ម៉ូតូ​ជិះរ​ត់ទៅ​បាត់​។ ក្រោយមក​គាត់​ក៏​បាន​មើល​លុយ​ក្នុង​កាបូប​បាត់​លុយ​អស់​១៥.០០០​ដុល្លារ ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

​លោក​អធិការរង​បាន​ប្រាប់​ទៀត​ថា ទំនង​ជនសង្ស័យ​បានដឹង​មុន​ថា​ជន​រង​គ្រោះ​បាន​ដាក់​លុយ​ក្នុង​កាបូប ទើប​ពួក​វា​រៀបចំ​ផែនការ​ធ្វើ​សកម្មភាព​បែប​នេះ ។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​តែ​ដុតដៃដុតជើង​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ។

ជុង​មិន​ភ្លេច​កុក​ទេ កុក​ទេ​ច្រើន​ភ្លេច​ជុង ថ្ងៃ​ណាមួយ​នឹង​ជាប់អន្ទាក់​សមត្ថកិច្ច​ជា​ពុំខាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ