ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសចាប់​​ជនល្មើសនេះ​​​ទាំងស្រាត​ខោ ពេល​កំពុងប្រព្រឹត្តស្តែងៗ…

5 ឆ្នាំ មុន

តាម​ប្រភព​​Metroបានឱ្យ​ដឹង​ថា ជន​ចាប់រំលោភ​មាន​​អាយុ​២៤​ឆ្នាំម្នាក់ ​​ធ្វើ​សកម្មភាព​​លើ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ ដោយ​ត្រូវ​បាន​​ចាប់ខ្លួន​​ទាំង​មិនមាន​​ស្លៀកខោ​ ។ ជនល្មើស​ឈ្មោះ Dmitry M បាន​រង់ចាំ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ ជិះ​ជណ្តើរ​​ប្រអប់​នៅ​ក្នុង​អ​គារ​ស្នាក់​នៅ​​…

តាម​ប្រភព​​Metroបានឱ្យ​ដឹង​ថា ជន​ចាប់រំលោភ​មាន​​អាយុ​២៤​ឆ្នាំម្នាក់ ​​ធ្វើ​សកម្មភាព​​លើ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ ដោយ​ត្រូវ​បាន​​ចាប់ខ្លួន​​ទាំង​មិនមាន​​ស្លៀកខោ​ ។ ជនល្មើស​ឈ្មោះ Dmitry M បាន​រង់ចាំ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ ជិះ​ជណ្តើរ​​ប្រអប់​នៅ​ក្នុង​អ​គារ​ស្នាក់​នៅ​​ ដោយ​ដឹង​ច្បាស់​ថា ​នាង​នឹង​ចូល​ទៅ​ក្នុង​​នោះ ដើម្បី​ទៅ​រៀន​ថ្នាក់នៅថ្ងៃ​​ចុង​ស​ប្តា​ហ៍ ​។

ប៉ូ​លិស​​​បាន​ប្រាប់​ថា ក្មេង​ស្រី​រងគ្រោះ​ខាងលើ ខណៈ​​​ចូល​ទៅ​ក្នុង​ជណ្តើរ​ប្រអប់​ជាន់​ទី​៩ មុន​ពេល​បុរស​ម្នាក់​នោះ​ធ្វើ​សកម្មភាព ​។ គ្រាន់តែ​ទ្វារ​បិទ​ភ្លាម បុរស​ដៃដល់​បាន​ចាប់​នាង​ជាប់ ហើយ​វាយ​ធ្វើបាប​ជា​ច្រើន​ដៃ មុន​​ពេល​ចាប់​រំលោភនាង ​។ ពេល​មក​ដល់​ជាន់​ក្រោម បុរស​នោះ​ក៏​ចាប់​នាង​ចេញ​មក​ក្រៅ ហើយ​វាយ​ផ្ទប់​នឹង​ដី​ឱ្យ​ដេក​ដួល តែ​ត្រូវ​បាន​បុរស​ម្នាក់​នៅ​ក្បែរ​នោះ​ឃើញ​ទាន់ ​។ សកម្មភាព​ក៏​បាន​អាក់ខាន ហើយ​បុរស​​​នោះ បាន​រត់​យករួចខ្លួនទាំង​មិន​​​​មាន​​ស្លៀកខោ​ ។

ជន​ល្មើស Dmitry បាន​ទុក​ខោលី​អូ ស្បែកជើង និងស្រោមជើង​​នៅ​កន្លែង​កើតហេតុ​ ។ ក្រោយ​ពី​បាន​ចាប់ខ្លួន ​ពេល​នេះ​​ជនសង្ស័យ​​នឹង​ត្រូវ​ឡើង​តុលាការ ដែល​អាច​នឹង​ដាក់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពី​៨​ ទៅ​១៥​ឆ្នាំ​។ ដោយឡែក ក្មេង​ស្រី​​រង​គ្រោះកំពុង​ទទួល​ការ​មើលថែ​ពី​សំណាក់​គ្រួសារ និងការ​ផ្តល់​ប្រឹក្សា​ពី​អ្នកជំនាញ​ ។

អត្ថបទសរសេរ ដោយ