ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគ្រូ​ថ្នាក់​ទី​២«​ច្រាំង​ចំរេះ​»​ខឹង​សិស្ស​អត់​ចេះ​គុណ​លេខ​…​គក់​ខ្នង​១​ដៃ​ឡើង​ជ្រុល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ស្ត្រី​ម្តាយកូន​សិស្ស​បាន​ធ្វើ​ដំណើរ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ច្រាំង​ចំរេះ​ទី​២ កាលពី​រសៀល​ថ្ងៃ​ទី​២១​ ​កុម្ភៈ លើករណី​អ្នកគ្រូ​ប្រចាំ​ថ្នាក់​ទី​២ក្នុង​សាលា​បឋម​សិក្សា​ច្រាំង​ចំរេះម្នាក់ ​បាន​ប្រើ​ហិង្សា​​យកដៃទៅគក់​​​ពីក្រោយ​ខ្នងកូនគាត់ (ជាសិស្ស) បណ្តាលឱ្យ​​ជាំ​ទាំង​ដុំ ​។…

រាជធានី​ភ្នំពេញ​ ៖ ស្ត្រី​ម្តាយកូន​សិស្ស​បាន​ធ្វើ​ដំណើរ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ច្រាំង​ចំរេះ​ទី​២ កាលពី​រសៀល​ថ្ងៃ​ទី​២១​ ​កុម្ភៈ លើករណី​អ្នកគ្រូ​ប្រចាំ​ថ្នាក់​ទី​២ក្នុង​សាលា​បឋម​សិក្សា​ច្រាំង​ចំរេះម្នាក់ ​បាន​ប្រើ​ហិង្សា​​យកដៃទៅគក់​​​ពីក្រោយ​ខ្នងកូនគាត់ (ជាសិស្ស) បណ្តាលឱ្យ​​ជាំ​ទាំង​ដុំ ​។

សេចក្តីរាយការណ៍ឱ្យដឹងថា អ្នកគ្រូ​​ដែល​ត្រូវ​អាណាព្យាបាល​សិស្ស​ប្តឹង​នោះ មាន​​ឈ្មោះ​ផ្លុ​ង គឹ​ម​ហេង ជា​ប្រពន្ធ​នាយក​សាលា​​បឋម​សិក្សា​ច្រាំង​ចំរេះ​ និង​ជា​គ្រូ​ប្រចាំ​ថ្នាក់​ទី​២​(ក) ​។ ​ចំណែក​ម្តាយ​សិស្ស​​ដែល​ប្តឹង ​ឈ្មោះ​ម៉ៅ សុភា​រម្យ​ អាយុ​៣៦​ឆ្នាំ​ ។​ រីឯ​កូនសិស្សឈ្មោះ​បូ រិ​ទ្ធ​សុវណ្ណ​ដា​លិ​ន ​ភេទ​ស្រី ​អាយុ​៧​ឆ្នាំ​ ។

បើ​តាម​ម្តាយ​កូនសិស្ស​​ឱ្យ​​ដឹង​ថា អ្នកគ្រូ​ប្រចាំ​ថ្នាក់​​នោះ​ បាន​ប្រើហិង្សា​មក​លើ​កូនស្រី​​គាត់​ជា​ច្រើន​ដង​មក​ហើយ​ ។ លុះ​​នៅ​ព្រឹក​ថ្ងៃ​ទី​២១​ កុម្ភៈ ​នេះ ​នៅ​ពេល​កូនស្រី​ត្រឡប់​មក​ពី​រៀន ​ដោះ​អាវ​ក៏​ឃើញ​ជាំ​ខ្នង​ ​​សួរនាំ​កូនទៅទើបដឹង​ថា ត្រូវ​​អ្នកគ្រូ​ប្រចាំ​ថ្នាក់វាយ ទើបគាត់​​នាំ​កូន​ស្រី​មក​ប្តឹង​សមត្ថកិច្ច​តែ​ម្តង​ ។ ​គាត់​បាន​ចាត់​ទុក​ថា​ ការ​ប្រើ​ហឹ​ង្សា​នេះ​ ជា​អំពើ​ឃោរឃៅ​និង​មាន​ចរិត​ព្រៃផ្សៃ​ពី​សំណាក់គ្រូបង្រៀន​ដែល​មាន​តួនាទី​អប់រំ​ណែនាំ មិន​ត្រូវ​ប្រើ​អំពើ​ហិ​​ង្សា​លើ​កុមារ​ ដែល​ជា​សិស្ស​នោះ​ទេ​។

​ទោះបីជា​យ៉ាងណា​ មាន​មតិ​ខ្លះ​ថា​ ការ​វាយប្រៀនប្រដៅ​គោលបំណង ​ដើម្បី​ឱ្យ​ក្មេង​ចេះ​តែ​​វា​ជ្រុលដៃ​ប៉ុណ្ណោះ ​។ តាម​លោកនាយ​ប៉ុស្តិ៍​ច្រាំង​ចំរេះ​ទី​២ ​បានអោយ​ដឹងដែរ​​ថា ​នៅ​ព្រឹក​នោះ​ នៅ​ពេល​អ្នកគ្រូ​ហៅ​សិស្ស​ឡើង​ក្តារ​​ខៀន​ធ្វើ​លេខគុណ​អត់​ចេះ ក៏​បាន​វាយ​ខ្នង​មួយ​ដៃ​ជ្រុល​ បណ្តាលឱ្យ​​ជាំ​ទៅ ​។ ​កន្លង​មក​ក្មេង​ស្រីខាងលើ គឺ​រ​ពិសណាស់ ​ត្រូវ​អ្នកគ្រូ​ប្រចាំ​ថ្នាក់​វៃ​ជា​ច្រើន​លើក​ដោយ​​បន្ទាត់ ។ ​តែ​លើក​នេះ​វាយ​ដៃ​ ទើប​បណ្តាល​ឱ្យ​​ជាំ​ ។

បន្ទាប់​ពី​ម្តាយ​ដាក់​ពាក្យបណ្តឹង​ នៅ​វេលា​រសៀលដដែល​នោះ ​នគរបាល​ក៏​បាន​អញ្ជើញ​អ្នកគ្រូ​នោះ ព្រម​ទាំង​នាយក​សាលា​ ដែល​ជា​ប្តី​មក​សាកសួរ​ ព្រមទាំង​ធ្វើការ​សម្របសម្រួល​គ្ នា​ដោយ​អ្នកគ្រូ​និង​លោក​នាយកបាន​សុំ​ទោស ។ ​ហើយខាង​​នគរបាល​ក៏បាន​ឱ្យ​ធ្វើ​កិច្ចសន្យា​អប់រំ​ឈប់​ប្រើ​ហិង្សា​ រួច​ក៏​អនុញ្ញាតឱ្យ​​​ត្រឡប់​ទៅផ្ទះ​​វិញដែរ ។

ការកាត់សម្គាត់ថា ​បន្ទាប់​ពី​សម្រប​ស​ម្រួលរួច ​អ្នកគ្រូ​និង​លោកនាយកខាងលើ ​បាន​សំងំ​ក្នុង​បន្ទប់​រហូត​ម៉ោង​៦​ជាងនៅ​​មិន​ទាន់ឃើញ​​ចេញ​ អាចគាត់​ខ្លាច​អ្នក​កាសែត ?

អត្ថបទសរសេរ ដោយ