ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​​នៅអាហ្វហ្គានីស្ថាន​​ស្លា.ប់ជាង​​10.000នាក់​ក្នុងឆ្នាំ​2010

13 ឆ្នាំ មុន

ដោយ​ដកស្រង់​​តួលេខ​ផ្លូវការ​ទាំងឡាយ និង​ប្រភព​ឯករាជ្យ​នានា​​សេចក្តី​​រាយការណ៍​​​មួយ​កាល​ពីថ្ងៃ​ទី​​២ មករា និយាយ​ថា ជម្លោះ​នៅ​អាហ្វ​ហ្គានី​ស្ថាន​​​​ បណ្តាល​ឱ្យ​​មនុស្សស្លា.ប់​​ជាង​​១០.០០០​នាក់ ​ក្នុងឆ្នាំ​​២០១០ ក្នុង​នោះ​​២០% ជា​​ជន​ស៊ីវិល ។ យោងតាម​តួលេខ​ចេញផ្សាយ​​កាលពីយប់​ថ្ងៃ​ទី​​២ មករា ​ដោយក្រសួង​មហា​ផ្ទៃ​​​អាហ្វហ្គានី
ស្ថា​ន​ថា ​​មនុស្ស​ចំនួន​​៨.៥៦០​នាក់

ដោយ​ដកស្រង់​​តួលេខ​ផ្លូវការ​ទាំងឡាយ និង​ប្រភព​ឯករាជ្យ​នានា​​សេចក្តី​​រាយការណ៍​​​មួយ​កាល​ពីថ្ងៃ​ទី​​២ មករា និយាយ​ថា ជម្លោះ​នៅ​អាហ្វ​ហ្គានី​ស្ថាន​​​​ បណ្តាល​ឱ្យ​​មនុស្សស្លាប់​​ជាង​​១០.០០០​នាក់ ​ក្នុងឆ្នាំ​​២០១០ ក្នុង​នោះ​​២០% ជា​​ជន​ស៊ីវិល ។ យោងតាម​តួលេខ​ចេញផ្សាយ​​កាលពីយប់​ថ្ងៃ​ទី​​២ មករា ​ដោយក្រសួង​មហា​ផ្ទៃ​​​អាហ្វហ្គានី
ស្ថា​ន​ថា ​​មនុស្ស​ចំនួន​​៨.៥៦០​នាក់ ជា​​ជនស៊ី​វិល ​ប៉ូលិស និងពួកបះបោរ​​បាន​ត្រូវ​​ស្លាប់នាឆ្នាំ​​២០១០ ក្នុង​​អំពើ​ហិង្សា​​ទាំងឡាយ​​ទាក់ទិន​ទៅ​នឹង​​ជម្លោះ​​ដែល​កើត​មាន​​ចាប់តាំង​ពី​ឆ្នាំ​​២០០១ ​មក​រវាង​​កង​កំលាំង​​បរទេសរួម​នឹង​ក​ងកំលាំង​​អាហ្វហ្គានីស្ថាន ​និង​ពួកបះបោរ​តាលីបង់ ។ ចំណែក​ក្រសួង​ការពារប្រទេស​អាហ្វហ្គានីស្ថាន​​គូសបញ្ជាក់​ថា ទាហានអាហ្វហ្គានីស្ថាន​​​៨១០​នាក់ ​​ស្លាប់ក្នុង​​ឆ្នាំ​២០១០ ។ យោង​តាម​បណ្តាញ​អ៊ីនធើរណេត​​មួយ​ថា ប្រតិបត្តិការ​​យោធា​នៅ​អាហ្វហ្គានីស្ថាន​​​ បណ្តាល​ឱ្យ​​ទាហាន​​បរទេស​ស្លាប់​​​៧១១​នាក់ ក្នុងឆ្នាំ​​២០១០ ដែល​ជា​​ឆ្នាំ​បាត់បង់​មនុស្ស​​ធ្ងន់ធ្ងរ​​បំផុត​​សំរាប់កង​កំលាំង​​ចំរុះ​​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ។
យោង​តាមអ្នក​នាំពាក្យ​របស់​​ក្រសួង​មហា​ផ្ទៃ​​​អាហ្វហ្គានីស្ថាន​​​​លោកហ្សឺ​ម៉ារ៉ៃ បាសារី ថា ជន​​ស៊ីវិល​​២.០៤៣​នាក់ ស្លាប់ក្នុង​ឆ្នាំ​​២០១០​ទាំង​ដោយសារ​ការវាយប្រហារ​របស់​​ពួកបះបោរ​​ទាំង​ដោយ​ក្នុងពេល​ធ្វើប្រតិបត្តិការ​យោ​ធា​ប្រឆាំង​ការបះបោរ ។
តួលេខ​នេះ​នៅ​​ទាបជា​ងតួលេខ​របស់ អ.ស.ប ​ដែល​វាយតំលៃក្នុង​របាយការណ៍​​មួយ កាលពី​ខែ​ធ្នូ ​ថា ជនស៊ីវិល​អាហ្វហ្គានីស្ថាន​​​​ដល់​ទៅ​២.៤១២​នាក់ ស្លាប់​រវាង​ពីខែមករា ទៅ​ខែ​តុលា ​២០១០ ដែល​មានការកើនឡើង​២០% ​បើប្រៀបធៀប​ទៅនឹង​​ដំណាក់​កាល​ដូចគ្នា​​នេះ នៃ​ឆ្នាំ​២០០៩ ។ អ.ស.ប ពុំបានផ្សាយ​​ពីតួលេខ​​ពេញ​មួយឆ្នាំឡើយ ។
លោកបា​សារី បន្ត​ថា ​ប៉ូលិស​​១.២៩២​នាក់​ស្លាប់​​ក្នុង​​ឆ្នាំ​២០១០ ចំណែក​ពួកបះបោរ​​៥.២២៥​នាក់​ត្រូវ​ស្លាប់ ៕