ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ង្វៀ​ន ហ្វ៊ូ​ជុង នឹង​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​២​ថ្ងៃខែ​កុម្ភៈ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម ង្វៀ​ន ហ្វ៊ូ​ជុង (Nguyen…

រាជធានី​ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម ង្វៀ​ន ហ្វ៊ូ​ជុង (Nguyen Phu Trong) អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុំ​មុ​យ​នី​ស និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ពីរ​ថ្ងៃ​ទី​២៥​ ដល់​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​បាន​បញ្ជាក់​ថា ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ​ឯកឧត្តម ង្វៀ​ន ហ្វ៊ូ​ជុង នឹង​ចូល​គាល់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម​មុនីនាថ​សីហ​នុ​ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ និង​សុភមង្គល​នៅ​ក្នុង​ព្រះ​បរមរាជវាំង ។

ឯកឧត្តម ង្វៀ​ន ហ្វ៊ូ​ជុង ក៏​នឹង​ចូល​ថ្វាយបង្គំ​សម្តេច​អគ្គ​មហា​សង្ឃ​រាជាធិបតី​ទេព​វង្ស សម្តេច ព្រះ​មហាសង្ឃរាជ​នៃ​គណៈមហានិកាយ និង​សម្តេចព្រះ​អភិ​សិរី​សុ​គ​ន្ធា​មហា​សង្ឃ​រាជាធិបតី បួរ គ្រី សម្តេចព្រះ​មហាសង្ឃរាជ​នៃ​គណៈ​ធម្មយុត្តិ​និកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ ។ ឯកឧត្តម ង្វៀ​ន ហ្វ៊ូ​ជុង នឹង​មាន​ជំនួប​ដោយឡែក​ពី​គ្នា​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ឯកឧត្តម ង្វៀ​ន ហ្វ៊ូ​ជុង នឹង​អញ្ជើញ​ចូលរួម​ជាមួយ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​ផង​ដែរ ៕

កែសម្រួលដោយ