ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្សិលមិញ​…​អ្នក​មក​ចាក់​ថ្នាំ​បង្ការ​នៅ​ពេទ្យ​បាត់ដំបង ​ត្រឹម​១​ថ្ងៃមាន​២០០​នាក់

5 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្ត​បាត់ដំបង ៖ មានការកត់សម្គាល់ថា គិត​តាំងពី​ថ្ងៃ​​​​១៨ កុម្ភៈ ​មក មាន​​ប្រជាពលរដ្ឋ​បាន​​នាំ​គ្នាផ្អើល​​យក​កូន​-ចៅមក​ចាក់​ថ្នាំបង្ការជំងឺ​ឆ្កែឆ្កួត​​​យ៉ាង​ច្រើន ។ ហើយ​​មក​ទល់​​ថ្ងៃ​ទី​២១ កុម្ភៈ…

​ខេត្ត​បាត់ដំបង ៖ មានការកត់សម្គាល់ថា គិត​តាំងពី​ថ្ងៃ​​​​១៨ កុម្ភៈ ​មក មាន​​ប្រជាពលរដ្ឋ​បាន​​នាំ​គ្នាផ្អើល​​យក​កូន​-ចៅមក​ចាក់​ថ្នាំបង្ការជំងឺ​ឆ្កែឆ្កួត​​​យ៉ាង​ច្រើន ។ ហើយ​​មក​ទល់​​ថ្ងៃ​ទី​២១ កុម្ភៈ ​គឺមាន​​ចំនួន​​​កើនឡើង​រហូត​​ដល់​ជិត​២០០​នាក់ក្នុង​មួយ​ថ្ងៃ ហើយ​អ្នកមកចាក់ គឺ​មាន​អ្នក​​ក្រៅ​ខេត្ត​ក៏​បាន​សម្រុកចូល​មក​មន្ទីរ​ពេទ្យ​​ផង​ដែរ ​។

បុគ្គលិក​ម្នាក់ពេទ្យ​ខេត្តម្នាក់ (​សុំ​មិន​បញ្ចេញ​ឈ្មោះ​)បាន​ប្រាប់​កោះសន្តិភាព​ថា នៅ​ក្នុង​មួយ​ថ្ងៃ​ ខាង​យើង​ទទួល​ការ​ចាក់​ថ្នាំ​បង្កា​រ​ត្រឹម​តែ​១០០​នាក់​ប៉ុណ្ណោះ ព្រោះ​ដល់​ម៉ោងដល់​ពេល​ត្រូវ​សម្រាកដែរ។ ​ដោយឡែក​ ចំពោះ​អ្នកជំងឺណា មាន​អាកា​រ​ធ្ងន់ធ្ងរ ក៏​យើង​ត្រូវទទួល​​ព្យាបាល​បន្ទាន់ដែរ​ ​ប៉ុន្តែ​​ពេល​នេះ ​នៅ​មិន​ទាន់​មាន​អ្នក​ធ្ងន់ធ្ងរនោះ​ទេ​ រយ​ៈ​៣ទៅ​​៤​ថ្ងៃ​មកនេះ ។

គាត់បន្តថា ​ឃើញ​​អាណា​​ព្យាបាល​​​​ម្នាក់​ៗ គាត់​ចេះ​តែមានការ​​ភ័យ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ នៅ​ពេល​ដែល​បាន​ឮ​ត​ៗ​គ្នាថា ​មាន​អ្នក​ស្លាប់​ដោយសារ​ត្រូវឆ្កែ ឬឆ្មាខាំនេះ ។ ​យើងបញ្ជាក់បន្ថែមថា មន្ទីរពេទ្យ​​ទទួល​ចាក់​ថ្នាំ​បង្កា​រពី​ថ្ងៃ​ច័ន្ទ ដល់​ព្រឹក​ថ្ងៃ​សៅរ៍ ទើប​ឈប់​សម្រាក ។ ហើយ​ត្រូវ​ទទួល​ចាក់នោះ គឺមាន​​ប័ណ្ណ​ដែល​​ចែក​ជូន​និង​ពិនិត្យ​រួច​ហើយ ​ហើយ​ត្រូវ​ចូល​ចាក់​ថ្នាំ​តាម​លេខ​រៀង ។ នៅខេត្តបាត់ដំបង គឺ​ក៏​មិន​ទាន់​មាន​គ្រោះថ្នាក់​ដល់​​អាយុជីវិត​ដោយសារ​ឆ្កែ​ ឬ​ឆ្មា​ខាំ​នោះ​ទេ ។

​​​ជួបជាមួយកោះសន្តិភាពទៀត អ្នកស្រី ឈៀ ធិ​តា អាយុ​២៩​ឆ្នាំ ប្តី​ឈ្មោះ​លាភ វិសាល រស់​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​នាំ​កូនប្រុស​ឈ្មោះលាភ វិច្ឆិកា អាយុ៦​ឆ្នាំ ​​ត្រូវ​​បាន​​​​ឆ្កែ​អ្នក​ជិតខាង​ផ្ទះ ហក់​​ស្ទុះ​មក​ខាំ​ជើង​ទាំង​សងខាង​​​២​កន្លែង​ ហើយ​គាត់​បាន​ប្រញាប់​នាំ​​មក​​មន្ទីរពេទ្យ​នៅ​​ប៉ោយ​ប៉ែ​ត តែ​មិន​ទាន់​មាន​ថ្នាំ​​បង្ការចាក់​​នៅឡើយ ។ ខាងមន្ទីរពេទ្យក៏ណែ​នាំ​ឱ្យ​​លាង​ទឹក​សាប៊ូ​ជា​មុន​សិន រួច​ក៏​​បន្ត​​មក​​ដល់​មន្ទីរពេទ្យ​បង្អែក​ ខេត្តបន្ទាយ​មាន​ជ័យ​ ​ក៏​មិន​ទាន់​មាន​ថ្នាំបង្ការ​ចាក់ទៀត​ ទើប​សម្រេចចិត្ត​ មក​ដល់​បាត់ដំបង​នេះ ។ គាត់បន្តថា ចំពោះ​​អាកា​រៈកូនប្រុសគាត់ ​ចេះ​តែ​រមាស់​លើ​ជើង​ទាំង​សងខាង តែខាងមន្ទីរបាត់ដំបង តម្រូវ​ឱ្យ​ចាប់​យក​លេខ​ប័ណ្ណ​តាម​លេខ​រៀង ​​ ។

រីឯអ្នកស្រី​កូយ គ​ន្ធា អាយុ​៤០​ឆ្នាំ រស់នៅ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង មានកូន​២​នាក់ កូនស្រី​ឈ្មោះ​យ៉ុ​ម ម៉េ​ង​លី អាយុ​៣​ឆ្នាំ ត្រូវ​ឆ្មា​ខ្វាច​រយៈពេល​១​អាទិត្យ​មក​ហើយ ​គឺ​មាន​អាកា​រៈ​ក្តៅខ្លួន ប្រើ​ថ្នាំ​មិន​បាត់​សោះ លុះ​ទទួល​ដំណឹង​អំពី​សត្វ​ឆ្កែ ឬ​ឆ្មា ដូច​មាន​មក​នោះ​ ក៏​ភ័យ​ប្រញាប់​យក​កូន​មកចាក់ថ្នាំបង្ការដែរ ។


អត្ថបទសរសេរ ដោយ