ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អប់រំ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចរាចរណ៍​ដល់​សិស្សានុសិស្ស​ជាង​១​ពាន់​នាក់

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្ត​ស្វាង​រៀង ៖ ដោយ​មើលឃើញ​ពី​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើងជា​រៀងរាល់ថ្ងៃ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​ចុះ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​គ្រោះថ្នាក់​ចរាចរណ៍​ដល់​សិស្សានុសិស្ស​ជាង​១​ពាន់​នាក់​នៅ​វិទ្យាល័យ​កំពង់​ចក ។ លោក​ពា គី​ម​វង ទីប្រឹក្សាបច្ចេកទេស និង​អ្នកជំនាញ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បានឱ្យ​ដឹង​ក្នុង​ពិធី​ផ្សព្វផ្សាយ…

ខេត្ត​ស្វាង​រៀង ៖ ដោយ​មើលឃើញ​ពី​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើងជា​រៀងរាល់ថ្ងៃ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​ចុះ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​គ្រោះថ្នាក់​ចរាចរណ៍​ដល់​សិស្សានុសិស្ស​ជាង​១​ពាន់​នាក់​នៅ​វិទ្យាល័យ​កំពង់​ចក ។

លោក​ពា គី​ម​វង ទីប្រឹក្សាបច្ចេកទេស និង​អ្នកជំនាញ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បានឱ្យ​ដឹង​ក្នុង​ពិធី​ផ្សព្វផ្សាយ កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​ថា ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន គ្រប់​វិស័យ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ត្រូវ​បាន​កែ​លម្អ ផ្លូវ​ស្ពាន ជា​ច្រើន​ត្រូវ​បាន​កសាង ចំណូល​ប្រជា​ជា​ជន​មានការ​កើនឡើង ដែល​ប្រជាជន​មាន​ម៉ូតូ រថយន្ត​ប្រើប្រាស់​គ្រប់​គ្រួសារ​។ លោក​បន្ត​ថា សិស្សានុសិស្ស​វិទ្យាល័យ​ហ៊ុន​សែន​កំពង់​ចក​ជាង​១០០០​នាក់​ទទួល​ការ​អប់រំ និង​ផ្សព្វផ្សាយ​ស្តី​ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ដោយ​មើលឃើញ​ថា បាន​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់​ស្ទើរ​ជា​រៀងរាល់ថ្ងៃ និង​បន្សល់​ទុក​នូវ​សោក​នាក​ដ​កម្ម​ជា​ច្រើន​ដល់​សង្គម និង​សហគមន៍ ។

ចំណែក​លោក​សរ នៃ​អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​រំដួល​បាន​លើក​ឡើង​ថា មានការ​ការ​កត់សំគាល់​ឃើញ​ថា ក្រោយ​ផ្លូវត្រូវ​បាន​ស្ថាបនា​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​មានការ​កើនឡើង​គួរ​ឱ្យ​កត់សំគាល់ ហើយ​ភាគច្រើន​នៃ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំពោះ​យុវជន និង​មនុស្ស​ចាស់​ដែល​រស់នៅ​តាម​ភូមិ​ឃុំ​បណ្តោយ​ផ្លូវជាតិ​លេខ​១៣​នេះ​តែ​ម្តង ។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ លោក​ក៏​បាន​ក្រើនរំលឹក​ពី​ការ​ចូលរួម​របស់​យុវជន​ក្នុង​ការ​ចែករំលែក​ក្តី​ស្រលាញ់​ដោយ​ចូលរួម​ផ្សព្វផ្សាយ​ដល់​មិត្តភក្តិ និង​អ្នក​ភូមិ​ស្តី​ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា ។

លោក​ពា គី​ម​វង ក៏​បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បាន​សម្លាប់​មនុស្ស​ជា​មធ្យម​ពី​៥​ទៅ​៦​នាក់​ក្នុង​មួយ​ថ្ងៃ ហើយ​ក្នុង​មួយ​ឆ្នាំ​មាន​មនុស្ស​ប្រមាណ​ជិត​២០០០​នាក់​បាន​ស្លាប់​បាត់បង់​អាយុជីវិត​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ