ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​បណ្ដា​អគារ​ស្នាក់​​នៅ​​ស្លា.ប់​៧០​នាក់

5 ឆ្នាំ មុន

ប្រទេស​បង់​ក្លា​ដែ​ស ៖ ពួក​អ្នក​ពន្លត់ភ្លើង​រាយការណ៍​កាលពី​ថ្ងៃ​ទី​២១​កុម្ភៈ​ថា មនុស្ស​យ៉ាងតិច​៧០​នាក់​បាន​ត្រូវ​ស្លាប់ ក្នុង​អគ្គិភ័យ​យ៉ាង​ធំ​មួយ ដែល​ឆេះ​បណ្ដា​អគារ​ស្នាក់​នៅ​ក្នុង​តំបន់​ទីក្រុង​ចាស់​នៃ​រដ្ឋធានី​ដាក់​កា ដោយនៅ​ទីនោះ​ក៏​មាន​ឃ្លាំង​នានា​ដែល​ស្តុក​ផលិតផល​គីមី​។ មនុស្ស​ជា​ច្រើន​សិប​នាក់់​រត់​ចេញ​ទៅ​ណា​មិន​រួច ព្រោះ​វិ​ថី​ទាំងឡាយ​ត្រូវ​ស្ទះ ខណៈ​បណ្ដា​ផលិតផល​គីមី…

ប្រទេស​បង់​ក្លា​ដែ​ស ៖ ពួក​អ្នក​ពន្លត់ភ្លើង​រាយការណ៍​កាលពី​ថ្ងៃ​ទី​២១​កុម្ភៈ​ថា មនុស្ស​យ៉ាងតិច​៧០​នាក់​បាន​ត្រូវ​ស្លាប់ ក្នុង​អគ្គិភ័យ​យ៉ាង​ធំ​មួយ ដែល​ឆេះ​បណ្ដា​អគារ​ស្នាក់​នៅ​ក្នុង​តំបន់​ទីក្រុង​ចាស់​នៃ​រដ្ឋធានី​ដាក់​កា ដោយនៅ​ទីនោះ​ក៏​មាន​ឃ្លាំង​នានា​ដែល​ស្តុក​ផលិតផល​គីមី​។ មនុស្ស​ជា​ច្រើន​សិប​នាក់់​រត់​ចេញ​ទៅ​ណា​មិន​រួច ព្រោះ​វិ​ថី​ទាំងឡាយ​ត្រូវ​ស្ទះ ខណៈ​បណ្ដា​ផលិតផល​គីមី និង​របស់របរ​ទាំងឡាយ​ពី​ផ្លា​ស្ទិ​ក​ស្ថិត​ក្នុង​អណ្ដាតភ្លើង​។

អ្នក​ទទួលខុសត្រូវ​ម្នាក់​ក្នុង​ការ​តស៊ូ​ប្រឆាំង​អគ្គិភ័យ លោក​MAHFUZ RIBEN ថ្លែងប្រាប់​សារព័ត៌មាន​ថា មនុស្ស​៧០​នាក់​បាន​ត្រូវ​ស្លាប់​។ ចំណែក​ប្រមុខ​ផ្នែក​ពន្លត់ភ្លើង​ជាតិ​លោក​អា​លី​អា​មេ​ដ​និយាយ​ថា ចំំ​នួន​ជន​រង​គ្រោះ​នឹង​មាន​ខ្ពស់​ជាង​នេះ ហើយ​ការ​រុករក​កំពុង​បន្ត​។ រីឯ​មេ​ប៉ូលិស​ក្រុង​ដាក់​កា​ម្នាក់ លោក​អី​ុ​ប្រា​ហី​ុ​ម​ខាន់​រៀបរាប់​ថា ក្នុង​ចំណោម​ជន​រង​គ្រោះ មាន​បណ្ដា​អ្នកដំណើរ ព្រមទាំង​មនុស្ស​ម្នា​ដែល​កំពុង​អង្គុយ​ហូប​ចុក នៅ​តាម​ភោជនីយដ្ឋាន​នានា និង​បណ្ដា​អ្នកចូលរួម​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​។

អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​ផ្នែក​ពន្លត់ភ្លើង​ថ្លែង​ថា អគ្គិភ័យ​នោះ​កើត​មាន​នា​ថ្ងៃ​ទី​២០​កុម្ភៈ វេលា​ម៉ោង​២២​និង​៤៤​នាទី​ម៉ោង​ក្នុងស្រុក មក​ដល់​ព្រឹក​ថ្ងៃ​ទី​២១​កុម្ភៈ អាច​គ្រប់គ្រង​បាន​តែ​នៅ​ពុំ​ទាន់​រលត់​ទាំងស្រុង​នៅឡើយ​ទេ ទោះបី​មានការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​ពន្លត់ភ្លើង​ដល់​ទៅ​ជាង​២០០​នាក់​ក្ដី​។ លោក​ថា​នោះ​ជា​ភ្លើង​ឆេះ​មិនធម្មតា រួច​បណ្ដា​ផលិតផល​គីមី​ដែល​ងាយ​ឆេះ​បំផុត​កាន់តែ​បង្កើន​ទំហំ​នៃ​ការ​រាតត្បាត​របស់​អណ្ដាតភ្លើង​។

អ្ន្​ក​ទទួលខុសត្រូវ​ប៉ូលិស​ម្នាក់​ទៀត​និយាយ​ថា មនុស្ស​យ៉ាងតិច​៤៥​នាក់​រង​របួស​ក្នុង​នោះ​៤​នាក់​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ