ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ផ្អើល​កាត់​ម៉ូ​ដ​សក់​លោក​គី​ម​ច្រើន​ជាង​លោក​ត្រាំ

5 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ខណៈ​សល់​ពេល​តែ​១​ស​ប្ដា​ហ៍​ទៀត​ដល់​ការ​ជួប​គ្នា​កំពូល​លើក​ទី​២ រវាង​ប្រធានាធិ​បតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន​នៅ​ក្រុង​ហាណូយ វៀត​ណាម​​បាន​ឆ្លៀតឱកាស​នោះ​ធ្វើ​ឲ្យ​មានការ​ទាក់ទាញ ដោយ​ពលរដ្ឋ​របស់​គេ​ទទួល ការ​កាត់សក់​ដូច​ម៉ូ​ដ​សក់​លោក​គី​ម​និង​ម៉ូ​ដ​សក់​លោក​ត្រាំ​ដោយ​មិន​គិតលុយ ព្រមទាំង​គូរ​និង​ដាក់​តាំង​ផ្ទាំង​រូប​របស់​មេដឹកនាំ​ទាំង​២​រូប​ទៀត​ផង​។…

ប្រទេស​វៀតណាម ៖ ខណៈ​សល់​ពេល​តែ​១​ស​ប្ដា​ហ៍​ទៀត​ដល់​ការ​ជួប​គ្នា​កំពូល​លើក​ទី​២ រវាង​ប្រធានាធិ​បតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន​នៅ​ក្រុង​ហាណូយ វៀត​ណាម​​បាន​ឆ្លៀតឱកាស​នោះ​ធ្វើ​ឲ្យ​មានការ​ទាក់ទាញ ដោយ​ពលរដ្ឋ​របស់​គេ​ទទួល ការ​កាត់សក់​ដូច​ម៉ូ​ដ​សក់​លោក​គី​ម​និង​ម៉ូ​ដ​សក់​លោក​ត្រាំ​ដោយ​មិន​គិតលុយ ព្រមទាំង​គូរ​និង​ដាក់​តាំង​ផ្ទាំង​រូប​របស់​មេដឹកនាំ​ទាំង​២​រូប​ទៀត​ផង​។

ជាងកាត់សក់​ម្នាក់​នៅ​ក្រុង​ហាណូយ​អះអាង​ប្រាប់​សារព័ត៌មាន​ថា រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយ​នេះ ហាង​ខ្ញុំ​កាត់សក់​ម៉ូ​ដ​សក់​លោក​គី​ម ឲ្យ​ដល់​មនុស្ស​២០០​នាក់ ទល់​នឹង​៥​នាក់​ប៉ុណ្ណោះ​ដែល​កាត់​ម៉ូ​ដ​សក់​លោក​ត្រាំ​។

មេដឹកនាំ​កូរ៉េ​ខាងជើង​ត្រូវ​មក​បំពេញ​ទស្សនកិច្ច​លើក​ដំបូង​នៅ​វៀតណាម ដើម្បី​ចូលរួម​ក្នុង​ការ​ជួប​គ្នា​កំពូល​លើក​ទី​២ ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ពី​ថ្ងៃ​ទី​២៧​ទៅ​២៨​កុម្ភៈ​។ ជាង​កាត់​សក់​ក្រុង​ហាណូយ​ម្នាក់​ទៀត​និយាយ​ថា ខ្ញុំ​កាត់​ម៉ូ​ដ​សក់​ទាំងនេះ​ដល់​ម៉ូយ​ដោយ​ឥត​គិតថ្លៃ​ព្រោះ​ការ​ជួប​គ្នា​កំពូល​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ក្ដី​រីករាយ​ពេញចិត្ត​។

ចំណែក​ក្នុង​ចំណោម​មនុស្ស​មក​កាត់សក់ មាន​តារាចម្រៀង​ម្នាក់ លោក​TRINH THE PHONG​អះអាង​ថា ខ្ញុំ​សរសេ​ើ​រលោក​គី​ម​ទើប​ខ្ញុំ​សម្រេច​ដូរ​ម៉ូ​ដ​សក់ យក​ម៉ូ​ដស​ក់រប​ស់លោក​។ ចំណែក​តារា​ចម្រៀង​ម្នាក់​ទៀត​លោក​VUONG BAO NAM បាន​លាប​សក់​ដូច​ពណ៌​សក់​លោក​ដូ​ណា​ល់​ត្រាំ​។

លោក​ថា​ត្រាំ​ជា​មនុស្ស​ដ៏​ប្រសើរ​បំផុត ហេតុនេះ​បានជា​ខ្ញុំ​ជ្រើស​យក​ម៉ូ​ដ​និង​លាប​ពណ៌​សក់​ដូច​សក់​របស់​លោក​។ ចំណែកឯ​អ្នក​គូររូប​វៀតណាម​ម្នាក់ បាន​គូររូប​របស់​ប្រធានាធិបតី អា​មេ​រិ​ក​និង​រូប​មេដឹកនាំ​កូរ៉េ​ខាងជើង​។

លោក​ត្រាំ​មិន​បដិសេធ​ការ​សម្រាល​ទណ្ឌកម្ម មុន​ការ​ជួប​គ្នា​កំពូល លោក​ត្រាំ​កាលពី​ថ្ងៃ​ទី​២០​កុម្ភៈ ពុំ​បដិសេធ​ឡើយ​ការ​សម្រាល​ទណ្ឌកម្ម​ប្រឆាំង​កូ​រ់េ​ខាងជើង ប្រសិនបើ​ការ​ជួប​គ្នា​នោះ​ទទួល​បាន​អ្វី​ដែល​ល្អ​លើ​បញ្ហា​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។

ប្រធានាធិបតី​អា​មេ​រិ​ក​ដែល​ថ្លែង​ទៅ​កាន់​សារព័ត៌​មាននៅ​សេត​វិមាន ចង់បាន​ម្យ៉ាងទៀត ឲ្យ​ការ​ជួប​គ្នា​ថ្មី​មួយ កើត​មាន​ក្រោយ​ការ​ជួប​គ្នា​លើក​ទី​២​នោះ​។ លោក​បន្ត​ថា​បណ្ដា​ទណ្ឌកម្ម​ត្រូវ​បាន​អនុវត្ត​ទាំងស្រុង​។ ខ្ញុំ​មិន​ទាន់​លុប​ចោល​ទេ​។ ខ្ញុំ​ចង់​ធ្វើ តែ​មុន​ការ​សម្រាល​យើង​ត្រូវ​ឲ្យ​ទទួល​បាន​អ្វិ​ដែល​កក់ក្ដៅ​ជា​មុន​សិន​ជា​ថ្នូរ​គ្នា​។ ខ្ញុំ​គិត​ថា​នឹង​មាន​អ្វិ​កើតឡើង​។ លោក​នៅ​តែ​បញ្ជាក់​ថា លោក​មាន​ទំនាក់ទំនង​ល្អជា​មួយ​លោក​គី​ម​ជុង​អ៊ុ​ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ