ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​ទីតាំង​រ៉ែ​មាស​លើក​នេះ​…​គឺ​ធ្វើ​​ក្តៅ​​ជាង​​លើក​មុន

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ ទីតាំង​រណ្តៅ​រ៉ែ​មាស​ជា​ច្រើន​កន្លែង ​ដែល​អាជ្ញាធរ​អះអាង​ថា ជាទី​តាំង​កែ​ច្នៃរ៉ែ​មាស​ខុស​ច្បាប់​នៅ​តំបន់​ព្រៃ​រ៉ែ ​​ជុំវិញ​ភូមិសាស្ត្រ​របស់​ក្រុមហ៊ុន​វិនិយោគ​រ៉ែ​មាសរបស់​ចិន ស្ថិតក្នុងស្រុក​សំបូរ​ បាន​​ឱ្យដឹង​ថា ​គឺមាន​វិធានការ​ចុះ​បង្ក្រាប​សារ​ជា​ថ្មីម្តងទៀត​ ។…

ខេត្តក្រចេះ​ ៖ ទីតាំង​រណ្តៅ​រ៉ែ​មាស​ជា​ច្រើន​កន្លែង ​ដែល​អាជ្ញាធរ​អះអាង​ថា ជាទី​តាំង​កែ​ច្នៃរ៉ែ​មាស​ខុស​ច្បាប់​នៅ​តំបន់​ព្រៃ​រ៉ែ ​​ជុំវិញ​ភូមិសាស្ត្រ​របស់​ក្រុមហ៊ុន​វិនិយោគ​រ៉ែ​មាសរបស់​ចិន ស្ថិតក្នុងស្រុក​សំបូរ​ បាន​​ឱ្យដឹង​ថា ​គឺមាន​វិធានការ​ចុះ​បង្ក្រាប​សារ​ជា​ថ្មីម្តងទៀត​ ។ ប្រ​តិ​បត្ត​ការ​ចុះ​បង្ក្រាប​ទីតាំង​អាជីវកម្ម​រ៉ែ​ខុស​ច្បាប់ពី​​សមត្ថកិច្ច​ជំនាញ ​គឺធ្វើ​ឡើង​​នៅ​ពី​ថ្ងៃ​ទី​២១ កុ​ម្ភៈ នេះ នៅ​ព្រៃ​តំបន់​រ៉ែ​មាស ក្នុងភូមិ​អូរ​ត្រូ​ន ឃុំ​ក្បាលដំរី ស្រុក​សំបូរ ក្រោម​ការ​ដឹកនាំ​ដោយ​លោក ជា សុ​ភក្ត្រ ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្ត​។

ក្នុងប្រ​តិ​បត្ត​ការ សង្កេត​ឃើញ​ថា អាជ្ញាធរ​ជំនាញ​ចុះ​មាន​វិធានការ​ធ្ងន់ធ្ងរ​​ដល់ទី​តាំង​រណ្តៅ​រ៉ែ​ខុសច្បាប់​ទាំង​នោះ​ជាង​កាលពី​លើក​មុន​ ។ បើ​តាម​លោក សុខ គី​រី​រ័​ត្ន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល បាន​ថ្លែង​​​ថា វិធាន​ការ​លើក​នេះ គឺ​អាជ្ញាធរ​បាន​សម្រេច​កម្ទេច​ចោល​នូវ​រោង​សិប្បកម្ម​តូច​ធំ​ចូល​ទៅ​ក្នុងរណ្តៅ​ និង​បាន​កាយ​ដី​លុប​រណ្តៅ​ទាំងនោះ​​ចោល​តែ​ម្តង​ ។ ​មាន​រណ្តៅ​រ៉ែ​មាសធំ​ៗ​ជិត​១០​រណ្តៅ ត្រូវ​បាន​ប្រើ​គ្រឿងចក្រ​កាយ​ដី​លុប រីឯ​រណ្តៅ​តូច​ៗ​ត្រូវ​បាន​ហៅ​ម្ចាស់​មក ធ្វើ​កិច្ចសន្យា​អប់រំ​ឱ្យបញ្ឈប់​សកម្មភាព​ធ្វើ​អាជីវកម្ម​បន្ត​ទៀត​។

បើ​ទោះបី​ជា​បែប​ណា សកម្មភាព​របស់​សមត្ថកិច្ច​ដែល​តែងតែ​ចុះ​បង្ក្រាប​លើ​ទីតាំង​រ៉ែ​មាសជា​ច្រើន​លើក​ច្រើន​សារ ក៏​ត្រូវ​គេ​មើលឃើញ​ថា​ គឺ​ហាក់​មិនទទួល​ល​ទ្ធ​​ផល​ជា​វិជ្ជមានសោះ ​។ ដោយសារ​ទីតាំង​រ៉ែ​នៅ​តំបន់​នោះ ត្រូវ​បាន​គេ​និយាយ​ថា បាន​កើត​មាន​ជា​យូរយា​ណាស់​មក​ហើយ​ គឺ​តាំងពី​មុន​និង​ក្រុមហ៊ុន​ចិន​មក​វិនិយោគ​ម្លេះ​។

បើ​តាម​ការ​​ពី​ពលរដ្ឋ​នៅ​តំបន់​នោះ​ថា អ្នករស់នៅ​តំបន់​នេះ​គ្មាន​របរ​អ្វី​ក្រៅពី​ការ​ធ្វើ​រ៉ែ​មាស​នោះ​ទេ​។​ដោយ​អាជីវកម្ម​នេះ ​គឺ​ពួក​គាត់​បាន​ធ្វើ​ត​ៗគ្នា ​តាំងពី​ដូនតា​មកម្ល៉េះ ។ ពួក​គាត់​ថា ការ​ធ្វើ​អាជីវកម្ម​ ​គឺ​ធ្វើ​ឡើងជា​លក្ខណៈគ្រួសារ​នៅ​ក្រោយ​ផ្ទះ​ក្បែរ​ៗ​ភូមិ ​។ ពួក​គាត់​ថា ការ​ធ្វើ​​គឺ​សុ​ទ្ធ​តែ​ធ្វើ​នៅ​តាម​រណ្តៅចាស់​ៗ ​សល់​កាក​ដី​រ៉ែ​ពី​ក្រុមហ៊ុន​វិនិយោគ​របស់​ចិន មិន​មានការ​ជីករណ្តៅ​ដី​ថ្មី​មក​ធ្វើ​នោះ​ទេ​ ។

អត្ថបទសរសេរ ដោយ