ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​ផ្នែក​បច្ចេកទេស​ព័ត៌មានវិទ្យា​ថ្នាក់​យោធភូមិ​ភាគ​ទី​៥

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ មាន​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​ផ្នែក​បច្ចេកទេស​ព័ត៌មានវិទ្យា​ថ្នាក់​យោធភូមិ​ភាគ​ទី​៥ នៅ​ទីបញ្ជាការដ្ឋាន​តំបន់សឹករង​បាត់ដំបង ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង…

ខេត្តបាត់ដំបង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ មាន​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​ផ្នែក​បច្ចេកទេស​ព័ត៌មានវិទ្យា​ថ្នាក់​យោធភូមិ​ភាគ​ទី​៥ នៅ​ទីបញ្ជាការដ្ឋាន​តំបន់សឹករង​បាត់ដំបង ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ដោយ​មានការ​ចូលរួម​ពី​មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ តំណាង​តំបន់​ប្រ​តិ​បត្ត​ិការ​សឹក​រង​ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ ពោធិសាត់ និង​ប៉ៃលិន កងពល​លេខ​៥១-៥២ និង​៥៣ កងការពារ​ព្រំដែន​ទាំង​៤​អង្គភាព អង្គភាព​កងរថក្រោះ នាយការិយាល័យ ជំនាញ​ហិរញ្ញវត្ថុ​ថ្នាក់​វរៈ​សេនា​តូច និង​នាយទាហាន​ជំនាញ​តាម​បណ្តា​អង្គភាព​ចំណុះ​យោធភូមិ​ភាគ​ទី​៥ ជា​សិក្ខាកាម​សរុប​ចំនួន​៨២​នាក់ បាន​មក​ចូលរួម​ទទួល​ការ​បណ្តុះបណ្តាល ។

លោក​វរៈសេនីយ៍ឯក គឹ​ម រដ្ឋ​មុនី នាយការិយាល័យ​ហ្វឹកហ្វឺន​យោធភូមិ​ភាគ​ទី​៥ បាន​ឡើង​មាន​មតិ​ស្វាគមន៍​បញ្ជាក់​ពី​រយៈពេល​ហ្វឹកហ្វឺន​នេះ​មាន​ពេល​២៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២១ ខែ​កុ​ម្ភះ​នេះ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​មិ​នា ឆ្នាំ​២០១៩ និង​អាន​របាយការណ៍​បើក​វគ្គ​ហ្វឹកហ្វឺន​កន្លង​មក និង​បញ្ជាក់​អំពី​គោលបំណង​ដល់​នាយទាហាន​ប្រើប្រាស់​ជំនាញ​បច្ចេកទេស​ព័ត៌មានវិទ្យា​មិន​ទាន់​បាន​ឆ្លងកាត់​ចំណុច​ពិសេស ក្នុង​ការងារ​ធានា​រៀបចំ​ផ្សាយ​ព័ត៌មាន ទុកដាក់​ឯកសារ និង​ការ​ផលិត​ព័ត៌មាន​គ្រប់​តាម​បណ្តា​អង្គភាព​ដែល​ជួប​ការ​លំបាក លើក​ស្ទួយ​ឲ្យ​មានគុណ​ភាព​បន្ថែម​ទៀត ហើយ​ដើម្បី​ជំរុញ​ដល់​នាយទាហាន​វ័យក្មេង​បន្តវេន​ឲ្យ​ទទួល​បាន​បទ​ពិសោធន៍ ពី​រៀមច្បង​ជំនាន់​មុន អនុវត្តន៍​ជា​ប្រយោជន៍​បន្ត​ទៅ​ទៀត ។

បន្ទាប់​មក​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង បាន​បញ្ជាក់​ថា ពេល​នេះ​ជា​កម្មវិធី​ត្រូវ​ពង្រឹង​អ្នក​ចាស់ ពង្រីក​អ្នក​ថ្មី បន្ថែម​ទៀត​ក្នុង​ជួរ​កងទ័ព​លើ​វិស័យ​ព័ត៌មាន បន្ទាប់​ពី​មាន​មនុស្ស​តែ​២​នាក់​បាន​ធ្វើ​កន្លង​មក​តាំងពី​សម័យ​មាន​សង្គ្រាម​ដែល​ពេល​នេះ​មាន​វ័យ​ចំណាស់ ហើយ​តម្រូវការ​នៃ​ការ​ប្រែប្រួល​ប្រើប្រាស់​បច្ចេកវិទ្យា​តាម​បែប​សម័យ​ថ្មី​ផង​ដែរ សំខាន់​បទ​ពិសោធន៍​កន្លង​មក ។

លោក​ឧត្តមសេនីយ៍ឯក​បាន​បន្ត​ទៀត​ថា យោធភូមិ​ភាគ​ទី​៥ ទើបតែ​ដំណើរការ​លើ​វិស័យ​ព័ត៌មាន​ប្រមាណ​៣​ឆ្នាំ​កន្លង​មកនេះ ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ព្រោះ​ជា​ការ​ជួយ​ទ្រទ្រង់​ផ្សព្វផ្សាយ​ក្នុង​អង្គភាព​អំពី​ការ​រីក​ចំរើន តាម​ក្តាប់​សភាពការណ៍ និង​ទប់ស្កាត់​រាល់​ព័ត៌មាន​បំផ្លើស ពី​គ្រប់​ទីកន្លែង​ដែល​មាន​បំណង​បំផ្លាញ​សុខ​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក៏​ត្រូវ​មាន​កន្លែង​ខ្លះ​ត្រូវ​បាន​ហាមឃាត់​ផង​ដែរ​ ព្រោះ​វា​ជា​ចំណុច​លាក់​ការណ៍​ក្នុង​ជួរ​កងទ័ព ហើយ​សុំ​ឲ្យ​នាយទាហាន​វ័យក្មេង​បន្តវេន ដែល​មិន​ធ្លាប់​បាន​ឆ្លងកាត់​ការ​លំបាក​សម័យ​សង្គ្រាម កុំ​មាន​អំនួត​នៅ​ពេល​នេះ ព្រោះ​ត្រូវការ​បទ​ពិសោធន៍​ច្រើន​ណាស់​ពី​រៀមច្បង​ជំនាន់​មុន​ៗ សូមកុំ​មានការ​រើសអើង រក្សា​ភាព​សាមគ្គី​គ្នា មានការ​អត់ធ្មត់​ដើម្បី​រួម​គ្នា​ធ្វើ​ឆ្ពោះទៅ​រក​ការ​រីក​ចំរើន​បន្ត​ទៅ​ទៀត ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ