ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​យើង​ខ្លី​ណាស់​៥០​ឆ្នាំ​បាន​តែ​១​យប់​១​ថ្ងៃ​នៃ​ឋាន​ទេវតា

5 ឆ្នាំ មុន

៥០​ឆ្នាំ​មនុស្ស​មាន​ប្រមាណ​ត្រឹមតែ​១​យប់​១​ថ្ងៃ​នៃ​ឋាន​ទេវតា​ជាន់​ចា​តុ​ម្ហា​រា​ជិ​កា​ប៉ុណ្ណោះ ដែល​ជា​ឋាន​នៅ​ទាប​ជាងគេ​បំផុត​ក្នុង​ចំណោម​ឋានសួគ៌​ទាំង​៦​ជាន់​។ សេចក្តី​នេះ​អ្នកប្រាជ្ញ​លោក​ចង់​បញ្ជាក់​ឱ្យ​ឃើញ​ថា អាយុ​មនុស្ស​យើង​នេះ​មាន​ប្រមាណ​តិចតួច​ខ្លី​ណាស់ ជា​របស់​មិន​ទៀងទាត់ ប្រែប្រួល​គ្រប់​ដង្ហើម និង​បែកធ្លាយ​ទៅ​ជា​ធម្មតា គ្មាន​ជីវិត​សត្វ​ណា​គេច​រួច​ឡើយ ។ បើ​គ្រួសារ​ណា​ដែល​មាន​សាច់ញាតិ​ស្លាប់​រមែង​យំ​កន្ទក់កន្ទេញ​ស្តាយស្រណោះ​ចំពោះ​បុគ្គល​ដែល​ស្លាប់​ទៅ​ហើយ​នោះ…

៥០​ឆ្នាំ​មនុស្ស​មាន​ប្រមាណ​ត្រឹមតែ​១​យប់​១​ថ្ងៃ​នៃ​ឋាន​ទេវតា​ជាន់​ចា​តុ​ម្ហា​រា​ជិ​កា​ប៉ុណ្ណោះ ដែល​ជា​ឋាន​នៅ​ទាប​ជាងគេ​បំផុត​ក្នុង​ចំណោម​ឋានសួគ៌​ទាំង​៦​ជាន់​។ សេចក្តី​នេះ​អ្នកប្រាជ្ញ​លោក​ចង់​បញ្ជាក់​ឱ្យ​ឃើញ​ថា អាយុ​មនុស្ស​យើង​នេះ​មាន​ប្រមាណ​តិចតួច​ខ្លី​ណាស់ ជា​របស់​មិន​ទៀងទាត់ ប្រែប្រួល​គ្រប់​ដង្ហើម និង​បែកធ្លាយ​ទៅ​ជា​ធម្មតា គ្មាន​ជីវិត​សត្វ​ណា​គេច​រួច​ឡើយ ។

បើ​គ្រួសារ​ណា​ដែល​មាន​សាច់ញាតិ​ស្លាប់​រមែង​យំ​កន្ទក់កន្ទេញ​ស្តាយស្រណោះ​ចំពោះ​បុគ្គល​ដែល​ស្លាប់​ទៅ​ហើយ​នោះ ទាំង​បាន​និយាយ​ថា ធ្វើ​ម្តេច​ហ្ន៎​នឹង​បាន​ញាតិ​របស់​យើង​រស់​ឡើង​វិញ ហើយ​ក៏​នាំ​ខ្មោច​នៅ​ក្នុង​មឈូស​នោះ​ទៅ​កាន់ជើង​ថ្ករ រួច​ប្រជុំ​គ្នា​បូជា​ទាំង​សោកសង្រេង​។

ចំណែក​បុគ្គល​ដែល​ស្លាប់​នោះ​ត្រូវ​បាន​ពួក​អ្នក​ដុត​ទាំងឡាយ​ចាក់​ដោយ​ឈើស្រួច ដែក​សូល​ដុត​បុគ្គល​នោះ​កម្ទេច​ចោល​ក្លាយទៅជា​ផេះ​ផង់​ត្រឹមតែ​មួយប៉ប្រិចភ្នែក​។ អ្នក​ស្លាប់​នោះ​រមែង​លះបង់​នូវ​ភោគៈ​ទាំងឡាយ លះ​នូវ​ញាតិ​មិត្ត​ទាំងឡាយ គឺ​គ្មាន​អ្វី​ជាទី​ពឹង​ពុំនាក់​ក្រៅ​តែ​អំពី​បុណ្យ​កុសល​ដែល​ខ្លួន​ធ្លាប់​បាន​សន្សំ​ហើយ​នោះ​ទេ ។

ឯ​ពួក​ញាតិ​មិត្ត​ដែល​នៅ​មានជីវិត​ក៏​នាំ​យក​នូវ​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ដែល​ស្លាប់​នោះ​ទៅ​កាន់​លំនៅ​ឋាន​រៀង​ៗ​ខ្លួន ចំណែក​សត្វ​ដែល​ស្លាប់​ក៏​ទៅ​តាម​យថាកម្ម សូ​ម្បី​ទ្រព្យ​តិចតួច ខោអាវ ស្បែកជើង កូន​ប្រពន្ធ និង​មាសប្រាក់ ដីធ្លី​ក៏​មិន​អាច​យក​ជាប់​តាម​ខ្លួន​បាន​ឡើយ ។

ព្រោះហេតុនោះ​បានជា​លោក​ពោល​ថា បុគ្គល​មិនមែន​បាន​នូវ​អាយុ​វែង​ដោយសារ​ទ្រព្យ​ទេ ទាំង​មិនមែន​កម្ចាត់​បង់​នូវ​ជរា ព្យាធិ មរណៈ​ដោយសារ​ទ្រព្យ​ឡើយ ។