ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តី​មេ​ម៉ាយ​កូន​ ៥​នាក់​ តូច​ចិត្ត​ប្តីទើប​នឹង​​ស្លា.ប់​ខ្លួន​ក្រ​ដុត​ផ្ទះ​ចោល​

10 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ ស្រ្តី​មេ​ម៉ាយ​កូន​ ៥នាក់​ ខណៈ​ដែល​ប្តី​ទើប​នឹង​​ស្លា.ប់​ បាន​តូច​ចិត្ត​ខ្លួន​ក្រ​គ្មា​នលទ្ធ​ភាព​ចិញ្ចឹម​កូន​ ក៏​សម្រេច​ចិត្ត​ដុត​ផ្ទះ​ចោល​ កាល​ពី​រសៀល​ថ្ងៃទី​០២​ កញ្ញា​ ២០១៣​ ស្ថិត​ក្នុង​ភូមិ​ផ្សារ​កណ្តាល​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែត​ ។

ក្រុង​ប៉ោយ​ប៉ែត​ ៖ ស្រ្តី​មេ​ម៉ាយ​កូន​ ៥នាក់​ ខណៈ​ដែល​ប្តី​ទើប​នឹង​​ស្លាប់​ បាន​តូច​ចិត្ត​ខ្លួន​ក្រ​គ្មា​នលទ្ធ​ភាព​ចិញ្ចឹម​កូន​ ក៏​សម្រេច​ចិត្ត​ដុត​ផ្ទះ​ចោល​ កាល​ពី​រសៀល​ថ្ងៃទី​០២​ កញ្ញា​ ២០១៣​ ស្ថិត​ក្នុង​ភូមិ​ផ្សារ​កណ្តាល​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែត​ ។

ស្រ្តី​មេ​ម៉ាយ​ខាង​លើ​មាន​ឈ្មោះ​ យិន​ លាភ​ អាយុ​ ៤៣​ឆ្នាំ​ គ្មាន​មុខ​របរ​ មាន​ប្តី​​ជា​កម្ម​ករ​អូតេស​ ទើ​បនឹង​ស្លាប់​កាល​ពី​ថ្ងៃទី​៣១​​ សីហា​ ២០១៣​ ដោយ​សារ​ជំងឺ​ សូម្បី​លុយ​ធ្វើ​បុណ្យ​សព​ក៏​គ្មាន​ដែរ​ ត្រូវ​បូជា​នៅ​មន្ទីរ​ពេទ្យ​តែ​ម្តង​ ។ ស្រ្តី​រូប​នោះ​បន្ត​ថា​ រូប​គាត់​មា​នកូន​រហូត​ដល់​ ៥នាក់​ នៅ​ក្នុង​បន្ទុក​ ក្រោយ​ពេល​ប្តី​គាត់​ស្លាប់​ គាត់​មិន​ដឹង​មាន​អ្វី​ពឹង​ពាក់​ឡើយ​ ព្រោះ​គាត់​គ្មាន​មុខ​របរ​ ហើយ​ផ្ទះ​ដែល​រស់​នៅ​សព្វ​ថ្ងៃនេះ គឺ​សុំ​ដី​គេ​សង់​នៅ​ប៉ុណ្ណោះ​ ។

បន្ទាប់​ពី​ស្រ្តីមេ​ម៉ាយ​ដុត​ផ្ទះ​ចោល​ បាន​ធ្វើ​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ភូមិ​ ខណៈ​ដែល​ផ្ទះ​ស្រ្តី​នោះ​នៅ​ឆ្ងាយ​ដាច់​ពី​គេ​ ទើប​នៅ​វេលា​ម៉ោង​ជាង​ ៨យប់​ ​សមត្ថ​កិច្ច​ប៉ុស្តិ៍​រដ្ឋ​បាល​ផ្សារ​កណ្តាល​ និង​ប៉ូលិស​នៃអធិ​ការ​ដ្ឋាន​ក្រុង​ ​ចុះ​ទៅ​​ធ្វើ​កំណត់​ហេតុ​ ។ បច្ចុ​ប្បន្ន​ ស្ត្រី​មេ​ម៉ាយ​ខាង​លើ​ និង​កូន​ទាំង​ ៥នាក់​ ត្រូវ​ប្រជា​ពល​រដ្ឋ​ដែល​មាន​ផ្ទះ​នៅ​ម្តុំ​កន្លែង​កើត​ហេតុ​ឱ្យ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​សិន​ ៕