ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ និង​សមត្ថកិច្ច​កម្ពុជា​-​ថៃ​រួម​គ្នា​ធ្វើ​អនាម័យ​បរិស្ថាន​នៅ​បន្ទាត់​ព្រំដែន

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ កុម្ភៈ ឆ្នាំ​២០១៩ អាជ្ញាធរ​និង​សមត្ថកិច្ច​ចម្រុះ​កម្ពុជា​-ថៃ បាន​រួម​គ្នា​ធ្វើ​អនាម័យ​បរិស្ថាន​នៅ​បន្ទាត់​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក​ ដើម្បី​លើក​ស្ទួយ​មុខមាត់​នៃ​ច្រក​ទ្វារ​ប្រទេស​ទាំង​២​។ ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក​សាន ស៊ា​ន​ហូ…

ខេត្តបន្ទាយមានជ័យ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ កុម្ភៈ ឆ្នាំ​២០១៩ អាជ្ញាធរ​និង​សមត្ថកិច្ច​ចម្រុះ​កម្ពុជា​-ថៃ បាន​រួម​គ្នា​ធ្វើ​អនាម័យ​បរិស្ថាន​នៅ​បន្ទាត់​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក​ ដើម្បី​លើក​ស្ទួយ​មុខមាត់​នៃ​ច្រក​ទ្វារ​ប្រទេស​ទាំង​២​។

ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក​សាន ស៊ា​ន​ហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​លោក​ខឹ​ម ចិ​ត្រា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត អម​ដោយ​សមត្ថកិច្ច​ចម្រុះ​និង​សិស្សា
នុសិស្ស​ជា​ច្រើន​រយ​នាក់​។

ចំណែក​ភាគី​ថៃ​ដឹកនាំ​ដោយ​លោក​វិ​ឈិ​ត​ឆាត​ផៃ​ស៊ី​ត អភិបាលខេត្ត​ស្រះ​កែវ និង​អភិបាលស្រុក​អារញ្ញ​។

ក្រោយ​ភាគី​ទាំង​២​ជួប​ចាប់ដៃ​គ្នា​លើ​ស្ពាន​ព្រំដែន​បាន​ចុះ​ធ្វើ​អនាម័យ​ក្រោម​ស្ពាន​ព្រំដែន និង​បរិវេណ​នោះ ។ ក្រៅពី​ធ្វើ​អនាម័យ ភាគី​ទាំង​២​បាន​ប្រើប្រាស់​រថយន្ត​បូម​ធូលី និង​រថយន្ត​បាញ់​ទឹក​លាង​សម្អាត​ដងផ្លូវ​រៀងខ្លួន​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ