ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ រាជរដ្ឋាភិបាល​បញ្ចប់​មន្ទិល​សង្ស័យ​រឿង​គម្រោង​សាង​អាកាសយានដ្ឋាន​ថ្មី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ឲ្យ​អស់​មន្ទិល​សង្ស័យ​អំពី​គម្រោង​សាងសង​អាកាស​យា​ន​ដ្ឋា​ន​ថ្មី ដែល​ស្ថិត​នៅ​ក្រុង​តា​ខ្មៅ និង​ជាប់​ខេត្តតាកែវ ។ ការ​បញ្ជាក់​នេះ​ក្រោយ​មតិ​មួយ​ចំនួន​នាំ​គ្នា​លើក​ឡើង​ថា គម្រោងការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នឹង​គ្មាន​ចេញ​ជា​រូបរាង​ព្រោះ ប្រាក់​កម្ចី​ខ្ចី​ពី​បរទេស ដើម្បី​យក​មក​ប្រ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ឲ្យ​អស់​មន្ទិល​សង្ស័យ​អំពី​គម្រោង​សាងសង​អាកាស​យា​ន​ដ្ឋា​ន​ថ្មី ដែល​ស្ថិត​នៅ​ក្រុង​តា​ខ្មៅ និង​ជាប់​ខេត្តតាកែវ ។

ការ​បញ្ជាក់​នេះ​ក្រោយ​មតិ​មួយ​ចំនួន​នាំ​គ្នា​លើក​ឡើង​ថា គម្រោងការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នឹង​គ្មាន​ចេញ​ជា​រូបរាង​ព្រោះ ប្រាក់​កម្ចី​ខ្ចី​ពី​បរទេស ដើម្បី​យក​មក​ប្រ ព្រឹ​ត្ត​អំពើ​ពុក​រលួយ​តែ​ប៉ុណ្ណោះ ។ យ៉ាងណា​ក្តី​លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ថា រាជរដ្ឋាភិបាល​សម្រេច​បង្កើត​គណកម្មការ​រៀបចំ​ទីតាំង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​មួយ​រួច​ហើយ ។

អ្នកនាំពាក្យ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ពិត​បាន​ចេញ​មក​បញ្ជាក់​ច្បាស់​ហើយ នៅ​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តីសម្រេច​បង្កើត​គណៈកម្មការ​រៀបចំ​ទីតាំង អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​មួយ ដែល​នឹង​ត្រូវ​កសាង​នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ ។ លោក​បន្ថែម​ថា ឥឡូវនេះ​ការ​ពិត​បាន​ត្រូវ​បញ្ជាក់​ច្បាស់​តាម​សេចក្តីសម្រេច​បង្កើត​គណៈ​គម្ម​ការ​រៀបចំ​ទីតាំង​កសាង​អាកាសយានដ្ឋាន​ថ្មី​នេះ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ទើបបាន​ចេញ ផ្សាយ​ជា​សាធារណៈ​កាលពី​ពេល​ថ្មី​ៗ​នេះ ។

ដូច្នេះ​សូម​ប្រជាជន​កម្ពុជា​យើង​ដែល​បាន​រស់នៅ​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រាប់​សិប​ឆ្នាំ​មក​ហើយ មានការ​ជឿជាក់ លើ​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ថ្នាក់ដឹកនាំ​យើង​ដែល​តែងតែ​គិតគូ​ពី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា​ជា​ចម្បង​តាំងពី​ដើម​រៀង​មក ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រកាស​ចេញ​សេចក្តីសម្រេច​ស្ដី​ពី​ការ​បង្កើត​គណៈកម្មការ​រៀបចំ​ទីតាំង​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ដែល​មាន​លោក​ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែន​ជា​ប្រធាន​លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន អាកាស​ចរ​ស៊ី​វិល​ជា​អនុប្រធាន និង​មន្ត្រី​២៣​រូប​ផ្សេង​ទៀត​ជា​សមាជិក ។

បញ្ជាក់​ថា ទីតាំង​អាកាសយានដ្ឋាន​ថ្មី ស្ថិត​នៅ​ក្រុង​តា​ខ្មៅ ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ជាប់​ព្រំប្រទល់​ស្រុក​បាទី ខេត្តតាកែវ ដែល​ជា​ជំនួយ​របស់​ចិន​មួយ​ភាគ​ធំ​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​អូ​ស៊ី​អាយ​ស៊ី (OCIC) របស់​លោក​ឧកញ៉ា ពុង ឃាវ​សែ លើ​ផ្ទៃដី​២​ពាន់​៦​រយ​ហិ​កតា ដែល​មាន​ទឹកប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ