ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ែន​ឌី ឱប​អតីតសង្សារ​នាយ​ចឺម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ពេល មុន​ៗ​នាយ​អ៊ែន​ឌី​តែងតែ​ធ្វើ​ឲ្យ បុរស​ៗ​ច្រណែន​នឹង​ការ​បាន​ស្រី​ស្អាត​ឱប​ស្និទ្ធ ទាំង​បែប​រោលរាល​នៅ​លើ​គ្រែ​ផង ។ ពេល​នេះ​អ៊ែន​ឌី បាន​ស្រី​ស្អាត​ម្នាក់​ទៀត​ហើយ​មក​ឱប​ពេញ​រង្វង់​ដៃ ។ នាង​គឺ​កញ្ញា​អៀ ម៉េ​ង​លិ…

រាជធានី​ភ្នំពេញ​៖​ពេល មុន​ៗ​នាយ​អ៊ែន​ឌី​តែងតែ​ធ្វើ​ឲ្យ បុរស​ៗ​ច្រណែន​នឹង​ការ​បាន​ស្រី​ស្អាត​ឱប​ស្និទ្ធ ទាំង​បែប​រោលរាល​នៅ​លើ​គ្រែ​ផង ។ ពេល​នេះ​អ៊ែន​ឌី បាន​ស្រី​ស្អាត​ម្នាក់​ទៀត​ហើយ​មក​ឱប​ពេញ​រង្វង់​ដៃ ។ នាង​គឺ​កញ្ញា​អៀ ម៉េ​ង​លិ ហៅ​អូន​ម៉ី​ម៉ី អតីត​សង្សារ​នាយ​ចឺម ។

អ៊ែន​ឌី ពេញភ្នែក​ចំពោះ​សម្រស់​របស់​អូន​ម៉ី​ម៉ី ដូច្នេះ​ហើយ​ព្យាយាម​ទាក់ទង​ទាល់តែ​បាន​កាយ​ស្រី​ស្អាត​រូប​នេះ​មក​ឱបរឹត​ក្នុង​រង្វង់​ដៃ ។ ចូល​ដល់​ឆ្នាំ​២០១៩ នេះ លោក​អ៊ែន​ឌី ងាក​មក​ប្តូរ​ដៃគូ​ថ្មី ដោយ​ជ្រើស​យក​ស្រី​ស្អាត​អៀ ម៉េ​ង​លិ ហៅ​អូន​ម៉ី​ម៉ី ម្តង​វិញ ។ ទំនង​រអា​នឹង​ការ​ថត​បែប​សិច​ស៊ី​រោលរាល​រង​នូវ​ការ​រិះគន់​ខ្លាំង​ពី​មហាជន ពេល​នេះ​អ៊ែន​ឌី ថត​ជាមួយ​អូន​ម៉ី​ម៉ី បែប​ស្រគត់ស្រគំ​វិញ​ម្តង ។

តារា​សម្តែង​ស្រី​ម៉ី​ម៉ី ត្រូវ​លោក​អ៊ែន​ឌី ប្រុស​ស្អាត​សាច់​សប​បួល​ហៅ​ចូលរួម​សម្តែង​ជា​តួអង្គ​ក្នុង​បទ​ចម្រៀង​ថ្មី ។ នេះ​គឺ​ការ​ថត MV បទ​ចម្រៀង​មរតក​ដើម​យក​ធ្វើ​ជា Cover ឡើង​វិញ គឺ​បទ​«​ចិត្ត​នៅ​តែ​គិត​ប្រាថ្នា​» និង​បទ​«​ខំ​លួច​ស្រលាញ់​អូន​»​ក្រោម​ការ​ផ្ចិតផ្ចង់​របស់​លោក​អ៊ែន​ឌី ។

តារា​សម្តែង​ម៉ី​ម៉ី បាត់​មុខ​ពី​ពិភព​សិល្បៈ​មួយ​រយៈ​ងាក​ទៅ​ប្រកប​មុខរបរ​រក​ស៊ី​ជួញ​អង្ករ ដូច្នេះ​ហើយ​មិនសូវ​មាន​ពេល​ចូលរួម​សម្តែង ។ ពេល​នេះ​លោក​អ៊ែន​ឌី បាន​ចូល​ទៅ​ចែចូវ​ធ្វើ​ឲ្យ​ស្រី​ស្អាត​​ម៉ី​ម៉ី​យល់ព្រម​ថត​ចម្រៀង​ជាមួយ​ដែល​មាន​ចំណងជើង​ថា​«​ខំ​លួច​ស្រឡាញ់​អូន​»​និង​បទ​«​ចិត្ត​នៅ​តែ​គិត​ប្រាថ្នា​»​ដោយ​គ្រោង​ចេញ​MV​បាន​ចេញផ្សាយ​លើ​បណ្តាញ​សង្គម​ប៉ុន្មាន​ថ្ងៃនេះ ។

មានការ​កត់សម្គាល់​ឃើញ​ថា​ម៉ីម៉ី ក្រោយ​ពេល​ល្បី​មក​សាច់ឈាម​វិញ​ស្រស់ថ្លា​ស្អាត ។ ការ​ចាប់​ដៃគូ​សម្តែង​ជាមួយ​លោក​អ៊ែន​ឌី​ពិតជា​មាន​រសជាតិ​ថ្មី​ដោយ​គេ​មិន​នឹក​ថា​លោក​សម្រេច​ជ្រើសរើស​នាង​ថត​បាន​នោះ​ទេ ។

ប្រុស​ៗ​ជា​ច្រើន​ច្រណែន​លោក​អ៊ែន​ឌី​មិន​ស្ទើរ​ទេ​ព្រោះ​លោក​មានសំណាង​ខ្ពស់​ជាងគេ​ក្នុង​ចំណោម​តួ​ប្រុស ។ មាន​តែ​អ៊ែន​ឌី​ម្នាក់​គត់​ដែល​មានឱកាស​ថត​អោប​កៀក​កិត​ជិត​កាយ​តារា​ស្រី ស្អាត​ៗ ល្បីឈ្មោះ​ក្នុង​ស្ទីល ប្លែក​ៗ ។ ពិសេស​ការ​ថត​ឈុត​សិច​ស៊ី​រោលរាល ។ លោក​អ៊ែន​ឌី​នៅ​មិន​ទាន់​រក​គូ​អនាគត​ឃើញ​នៅឡើយ​ទ ​ដោយ​មិនដឹង​ថា​លោក​សម្រេចចិត្ត​បិទ​បេះដូង​នៅ​លីវ​ឆ្នាំ​ណា​ទេ ។

លោក​អ៊ែន​ឌី និយាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​ខ្ញុំ​ស្រលាញ់​បទ​ចម្រៀង​អធិរាជ​សំឡេង​មាស​លោក​តា​ស៊ី​ន ស៊ី​សា​មុត ខ្លាំង​ណាស់ ហេតុនេះ​ហើយ បានជា​ធ្វើ​ឡើង​វិញ​ដោយ​ខ្លួនឯង​នឹង​ចេញ​តាម Page ផ្ទាល់ខ្លួន និង​លើ Youtube​។ ចំពោះ​ការ​ជ្រើសរើស អូន​ម៉ី​ម៉ី មក​បីត្រកង​នេះ​ព្រោះ​ម៉ី​ម៉ី មិន​ត្រឹមតែ​មាន​រូប​សម្រស់​គួរ​ឱ្យ​គយគន់​មិន​ចេះ​ជិនណាយ​ទេ តែ​ទេព​កោសល្យ​សម្តែង​សិល្បៈ​ក៏​ល្អ​ដែរ លេង​បុរាណ​ក៏​បាន សម័យ​ក៏​បាន ទើប​ខ្ញុំ​មិន​ចាំបាច់​គិត​យូរ គឺ​ត្រូវ​តែ​ហៅ​អូន​ម៉ី​ម៉ី ថត​សម្តែង​ជា​ដៃគូ​ក្នុង​ឆ្នាំ​ថ្មី​នេះ​តែ​ម្តង ។ ខ្ញុំ​នឹង​ព្យាយាមគាស់​រំលេច​បទ​ចម្រៀង​បែប​ពី​ដើម​ឲ្យ​បាន​ច្រើន​បង្ហាញ​ដើម្បី​ថែរក្សា​មរតក​ចម្រៀង​ពី​មុន»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ