ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហែ​អ្នកតា​ឡើង​គគ្រឹកគគ្រេង លើ​ផ្លូវជាតិ​លេខ​២​មុន​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពិធីដង្ហែ​អ្នកតា​​​ដែល​ជា​​ប្រពៃ​ណីរបស់បង​ប្អូន​​ជនជាតិ​​ចិន ធ្វើឡើង​​​នៅ​តាម​បណ្តោយ​ផ្លូវជាតិលេខ​​២ ចាប់​ពីចំណុច​លើ​ស្ពានអាកាស​ក្បាល​ថ្នល់​​ ទៅកាន់រង្វង់​មូល​ព្រះនរាហ៍​ នា​រសៀល​ថ្ងៃទី​២១ កុម្ភៈ នេះ ​​ដោយ​​បានបង្ក​ការ​​កកស្ទះ​ចរាចរណ៍យ៉ាង​​ណែនណាន់តាន់តាប់​តែម្តង…

រាជធានីភ្នំពេញ ៖ ពិធីដង្ហែ​អ្នកតា​​​ដែល​ជា​​ប្រពៃ​ណីរបស់បង​ប្អូន​​ជនជាតិ​​ចិន ធ្វើឡើង​​​នៅ​តាម​បណ្តោយ​ផ្លូវជាតិលេខ​​២ ចាប់​ពីចំណុច​លើ​ស្ពានអាកាស​ក្បាល​ថ្នល់​​ ទៅកាន់រង្វង់​មូល​ព្រះនរាហ៍​ នា​រសៀល​ថ្ងៃទី​២១ កុម្ភៈ នេះ ​​ដោយ​​បានបង្ក​ការ​​កកស្ទះ​ចរាចរណ៍យ៉ាង​​ណែនណាន់តាន់តាប់​តែម្តង ។ ​ប៉ុន្តែ​ទោះបី​ជា​យ៉ាង​ណា គិត​​ត្រឹមម៉ោង​ជាង៣​រសៀល​​ថ្ងៃដដែល ការ​កកស្ទះ​ត្រូវបាន​ថមថយទៅ​វិញ ដោយសារ​​រថយន្ត​​អ្នកតា​បាន​​បើក​ចេញ​ផុត​ម្តងមួយៗ ដែលអាចឱ្យ​ធ្វើចរាចរណ៍បាន​ ។

ការ​ដង្ហែអ្នកតាគឺឃើញ​​មនុស្ស​ដែល​​ត្រូវ​​​​​អ្នកតាចូលកាន់សណ្ឋិតខ្លួន ​មាន​ស្លៀកពាក់​ប្លែកៗ​​ពី​មនុស្ស​ធម្មតា​ គឺស្លៀក​បែប​ស្តេច​​ចិន​​ ​។ ហើយ​អ្នកតា​ម្នាក់ៗគឺ​មាន​កាន់​​​ដំបង, កាំបិត​ប៉័ងតោ និង​វត្ថុផ្សេង​​​​ក្នុង​ដៃ ដោយ​​មាន​បញ្ចេញ​កាយវិការ​ និងមហិទ្ធប្ញទ្ធិ​ដ៏អស្ចារ្យ​​​បំផុត ។ ​បាន​ឃើញទៀតនោះ​ គឺ​មាន​បង​ប្អូនខ្មែរ​ដែល​មាន​​កាត់​​​ចិន គឺ​រៀបចំ​តុ​និងអុជទៀនធូប​​នៅមុខ​ហាង ឬផ្ទះ ដើម្បី​​សុំឱ្យ​អ្នក​តា​ដើរ​ចូល​មក​ប្រោះ​ព្រំ​ សុំ​សេច​ក្តី​​សុខ​ ចម្រុងចម្រើន និងរកស៊ី​ទទួល​ទាន​មានបាននៅ​ក្នុងក្រុមគ្រួសាររបស់ពួកគេ​ ដែល​មាន​ជំនឿ​លើ​អ្នក​តានេះ ។

គួរបញ្ជាក់ថា ពិធី​ដង្ហែ​អ្នកតា​ គឺ​មាន​​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ ។ ជាក់ស្តែង ​គឺ​ផ្តើម​ធ្វើ​​នៅ​ថ្ងៃទី​២០ កុម្ភៈ​ ម្សិលមិញ ដោយបានហែ​​បណ្តាយផ្លូវ​លេខ​៣៦៩​(ហៅផ្លូវព្រែកប្រា) ក្នុងសង្កាត់​ច្បារអំពៅទី១ ច្បារ​អំពៅទី២ ខណ្ឌ​ច្បារអំពៅ ​។ ​ហើយ​ការដង្ហែនារសៀលថ្ងៃនេះ គឺ​ជាថ្ងៃ​ទី​២ ។

អត្ថបទសរសេរ ដោយ