ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក ! ប្រុង​ចាប់​នាង​ក្រមុំ​ម្នាក់​…​តែ​ត្រូវ​នាង​ស្រែក​ផ្អើល​អ្នក​ភូមិ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា Pass App បាន​ដឹក​នាង​ក្រមុំ​ម្នាក់​ពេល​យប់​លុះ​ពេល​ទៅ​ដល់​កន្លែង​ស្ងាត់ បុរស​នោះ​បាន​ឈប់​នោម ហើយ​ខណៈនោះ​ចំណង់តណ្ហា​បាន​ពុះកញ្ជ្រោល​ឡើង​១០០​អង្សារ​ក៏​បាន​ចាប់​នាង​ក្រមុំ​ខាងលើ​ប្រុង​រំលោភ ប៉ុន្តែ​មិន​សម្រេច​ដូច​បំណង​នោះ​ឡើយ ដោយសារ​តែ​នាង​ស្រែក​ឆោ​រ​ឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល…

រាជធានី​ភ្នំពេញ ៖ បុរស​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា Pass App បាន​ដឹក​នាង​ក្រមុំ​ម្នាក់​ពេល​យប់​លុះ​ពេល​ទៅ​ដល់​កន្លែង​ស្ងាត់ បុរស​នោះ​បាន​ឈប់​នោម ហើយ​ខណៈនោះ​ចំណង់តណ្ហា​បាន​ពុះកញ្ជ្រោល​ឡើង​១០០​អង្សារ​ក៏​បាន​ចាប់​នាង​ក្រមុំ​ខាងលើ​ប្រុង​រំលោភ ប៉ុន្តែ​មិន​សម្រេច​ដូច​បំណង​នោះ​ឡើយ ដោយសារ​តែ​នាង​ស្រែក​ឆោ​រ​ឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ត្រូវ​បាន​អ្នក​ភូមិ និង​អ្នកដំណើរ​នាំ​គ្នា​ដេញ​តាម​ចាប់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្ដង ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​យប់​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​បេតុង​ភូមិ​ប្រកា សង្កាត់​ព្រៃ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ នាង​ក្រមុំ​រង​គ្រោះ​អាយុ​១៩​ឆ្នាំ មានស្រុក​កំណើត ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​ស្នាក់​នៅ​ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។ ចំណែក​បុរស​អ្នក​បើក​កង់​បី​ខាងលើ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​បាន​បើក​កង់​បី Pass App ពណ៌​ស ពាក់​ស្លាក​លេខ​កណ្ដាល 1AB-1943 ។


នាង​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​នាង​បាន​ជិះ​ម៉ូតូ​ជាមួយ​មិត្តភក្ដិ​ទៅ​ដើរ​លេង​នៅ​កោះ​ពេជ្រ លុះ​ដើរ​អស់ចិត្ត​ក៏​បាន​បែកផ្លូវ​គ្នា ហើយ​ខណៈនោះ​មិត្តភក្តិ​របស់​នាង​ក៏​បាន​ធានា​ជូន​ត្រឡប់​មក​ផ្ទះ​វិញ​ដែរ ។ ប៉ុន្តែ​ក្រោយមក​មិត្តភក្តិ​របស់​នាង​ខាងលើ​មានការ​រវល់​បន្ទាន់​មិន​បាន​ជូន​មក​វិញ រួច​ជិះ​ម៉ូតូឌុប​នាង​មក​ដល់​ត្រឹម​ចំណុច​ស្ពានដែក​ចំការ​ដូង​ក៏​ត្រឡប់​ទៅ​វិញ​បាត់ ។ បន្ទាប់​មក​នាង​បាន​ហៅ Pass App ១​គ្រឿង​ខាងលើ ដើម្បី​ជិះ​បន្តដំណើរ​ត្រឡប់​ទៅ​ផ្ទះ ។

ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​នាង​បាន​ឡើង​ជិះ​ហើយ​បាន​ប្រាប់​ឲ្យ​បុរស​កំហូច​ខាងលើ​បើក​កង់​បី​ឲ្យ​លឿន​ព្រោះ​ប៉ា​របស់​នាង​កំពុង​រង់ចាំ​ផ្លូវ​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ដែល​ជា​កន្លែង​ស្ងាត់ ជនសង្ស័យ​បាន​ឈប់ ហើយ​ពេល​នាង​សួរ​ថា​«​បង​ឈប់​ធ្វើ​អី កន្លែង​នេះ​ស្ងាត់​ណាស់ ? »​បុរស​អ្នក​បើក​កង់​បី​នោះ​ប្រាប់​វិញ​ថា «​ឈប់​ឈឺ​នោម » បន្ទាប់​មក​បាន​កាន់​ក្រមា​មួយ​ដើរទៅ​នោម​បាត់​មួយសន្ទុះ​ទើប​ដើរ​ត្រឡប់​មក​វិញ ហើយ​យក​ក្រមា​នោះ​ទុក​ខាងក្រោយ​នាង​បន្ទាប់​មក​ក៏​បាន​ធ្វើ​សកម្មភាព​ចាប់​នាង​ក្រៀក​ឱប​ទាំង​កម្រោល​តែ​ម្ដង ។

ប្រភព​ខាងលើ​បាន​បន្ត​ថា ខណៈនោះ​នាង​ភិតភ័យ​ខ្លាំង​ណាស់ និង​នឹក​ស្មានថា ក្លាយទៅជា​ចំណី​តណ្ហា​របស់​ជន​នេះ​ទៅ​ហើយ ប៉ុន្តែ​នាង​បាន​ខំ​ស្រែ​កថា ចោរ​ៗ និង​រើ​សម្រាស់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ ។ ភ្លាម​ៗ​នោះ​អ្នកបើកបរ Pass App រូប​នេះ​បាន​ឌុ​ប​នាង​ចេញពី​កន្លែង​ផ្លូវ​ស្ងាត់​នោះ បន្តដំណើរ​ទៅ​មុខ​ទៀត ប៉ុន្តែ​ពេល​នោះ​ក៏​មាន​បុរស និង​ស្ត្រី​២​នាក់​ប្ដី​ប្រពន្ធ ដែល​ជា​អ្នកដំណើរ​ជិះ​ម៉ូតូ​តាម​ពីក្រោយ​មក​ជាប់​ដែរ ប៉ុន្តែ​ពួក​គាត់​មិន​ហ៊ាន​ចូល​ទៅ​ជួយ​ឃាត់​នោះ​ទេ ។

ចំណែក​ជន​កំហូច​ខាងលើ ក្រោយ​ពី​ឃើញ​បែប​នេះ​ខឹង​ណាស់​ក៏​បាន​បើក pass app កៀរ​ម៉ូតូ​អ្នក​ដេញ​តាម​២​នាក់​ប្ដី​ប្រពន្ធ​នោះ បណ្ដាល​ឲ្យ​ដួល​រង​របួសរ​លាត់ដៃ​ស្រាល ។ បន្ទាប់​មក​បាន​បើក​រត់ឡើង​ទៅ​តាម​ផ្លូវ​លេខ​២១៧ លុះ​ទៅ​ដល់​ត្រង់​ចំណុច​កែង​ផ្លូវ​ស្តុ​ប​ផ្សារ​ថ្នល់​បត់​ទើបត្រូវ​បាន​ជន​រង​គ្រោះ​២​នាក់​ប្ដី​ប្រពន្ធ និង​អ្នក​ភូមិ​ប្រដេញ​តាម​ទាន់​ចាប់ខ្លួន​បាន ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា បន្ទាប់​ពី​ចាប់​ជន​នោះ​បាន​រួច​ហើយ ពួក​គាត់​បាន​ប្រគល់​ជន​នោះ​ទៅ​ឲ្យ​នគរបាល​ចាត់ការ ប៉ុន្តែ​មុន និង​ចាប់ខ្លួន​បាន pass app១​គ្រឿង​នេះ​បាន​បើក​កៀរ​រថយន្ត​១​គ្រឿង​ផង​ដែរ ។ លុះ​ក្រោយ​ពេល​នគរបាល​នាំ​ទៅ​ដល់​ប៉ុស្តិ៍​ម្ចាស់​រថយន្ត​មិន​បាន​ប្ដឹងប្ដល់​អ្វី​ឡើយ ចំណែក​នាង​ក្រមុំ​ខាងលើ​រួម និង​ក្រុម​គ្រួសារ​របស់​នាង​ក៏​មិន​បាន​ប្ដឹងផ្តល់​ដែរ ហើយ​ក្រោយមក​ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ដោះ​លែង​ទៅ​វិញ​ទាំង​យប់ ។

លោក​វរសេនីយឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ប្រាប់​ថា រឿង​នោះ​មិន​មាន​អ្វី​ធំដុំ​ទេ ក្រោយ​ពេល​នាំ​ដល់​ប៉ុស្តិ៍​ព្រៃ​ស និង​ប៉ុស្តិ៍​ដង្កោ​ភាគី​ខាង​ស្រី​មិន​បាន​ដាក់​ពាក្យបណ្ដឹង​អ្វី​ឡើយ ទើប​ពេល​នោះ​នគរបាល​មិន​អាច​កសាង​សំណុំរឿង​ចាត់ការ​កើត ហើយ​បាន​ត្រឹម​អប់រំ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ