ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​​​រោង​​ចក្រ​អេ​វឺ​ក្លរី​ ​ខេម​បូ​ឌា​​ ​ហ្គា​មិន​ប្រមាណ​​ជិត​៧០០នាក់​ប្រមូល​​ផ្តុំ​​គ្នា​​​ធ្វើ​​កូដ​​កម្ម​

10 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​ ៖ កម្មករ​រោង​ចក្រ​កាត់​ដេរ​ យីហោ អេ​វឺក្លរី​ ខេមបូ​ឌា​ ហ្គាមែន​ ប្រមាណ​ជិត​៧០០នាក់​ បាន​ប្រមូល​ផ្តុំ​គ្នា​​ធ្វើ​កូដ​កម្ម​ នៅ​ខាង​មុខ​រោង​ចក្រ​ ប្រយោជន៍​​ទាម​ទារ​លក្ខ​ខណ្ឌ​ការ​ងារ​មួយចំនួនពី​ថៅកែ​រោង​ចក្រ​​ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​២ កញ្ញា ២០១៣

រាជធានី​ភ្នំ​ពេញ​ ៖ កម្មករ​រោង​ចក្រ​កាត់​ដេរ​ យីហោ អេ​វឺក្លរី​ ខេមបូ​ឌា​ ហ្គាមិន​ ប្រមាណ​ជិត​៧០០នាក់​ បាន​ប្រមូល​ផ្តុំ​គ្នា​​ធ្វើ​កូដ​កម្ម​ នៅ​ខាង​មុខ​រោង​ចក្រ​ ប្រយោជន៍​​ទាម​ទារ​លក្ខ​ខណ្ឌ​ការ​ងារ​មួយចំនួនពី​ថៅកែ​រោង​ចក្រ​​ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​២ កញ្ញា ២០១៣ ស្ថិត​ក្នុង​ភូមិ​ទួលសង្កែ សង្កាត់​ទួលសង្កែ ខណ្ឌ​ប្ញស្សី​កែវ ។

បើតាម​ការ​ឱ្យដឹង​ពី​ក្រុម​កម្មករ​ថា មូល​ហេតុដែល​ពួក​គេ​ធ្វើ​កូដ​កម្ម ១-ទាម​ទារ​ឱ្យថៅកែ​រោង​ចក្រ​ដក​មេ​ក្រុម​​ផ្នែក​ពិនិត្យ​ម្នាក់​ឈ្មោះ​ថោង ចាន់​ធី​ ដែល​កន្លង​មក​ជន​នេះ​តែង​ប្រើពាក្យ​សម្តី​មិន​សមរម្យ និង​បង្ខំ​ឱ្យកម្មករ​ថែម​ម៉ោង ២-សុំ​បើក​ប្រាក់​ខែ​ត្រឹម​ថ្ងៃទី​៥ ដែល​កន្លងមក​បើក​ថ្ងៃទី​១០ និង​​៣-សុំ​ដំឡើង​លុយ​បាយ​៤០០០រៀល​​ក្នុង​មួយថ្ងៃ ៕