ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​ផ្សារ​ដែក​ម្នាក់​ធ្លាក់​ពីលើ​ដំបូល​ស្លា.ប់​យ៉ាង​អាណោចអាធ័ម

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ជា​ជាង​ផ្សារ​ដែក​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​ធ្លាក់​ពីលើ​ដំបូល បណ្តាល​ឱ្យ​ស្លាប់ ខណៈ​កំពុង​តែ​ឡើង​ធ្វើ​ដំបូលផ្ទះ​ឲ្យ​ភ្ញៀវ ។ ហេតុការណ៍​នេះ​បានកើតឡើង​​កាលពីរ​វេលា​ម៉ោង​៤​និង​២០​រសៀល​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​វាំង​ខាងត្បូង…

ខេត្តកំពង់ធំ ៖ បុរស​ជា​ជាង​ផ្សារ​ដែក​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​ធ្លាក់​ពីលើ​ដំបូល បណ្តាល​ឱ្យ​ស្លាប់ ខណៈ​កំពុង​តែ​ឡើង​ធ្វើ​ដំបូលផ្ទះ​ឲ្យ​ភ្ញៀវ ។ ហេតុការណ៍​នេះ​បានកើតឡើង​​កាលពីរ​វេលា​ម៉ោង​៤​និង​២០​រសៀល​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​វាំង​ខាងត្បូង ឃុំ​តាំងក្រសាំង ស្រុក​ស​ន្ទុ​ក​ ខេត្តកំពង់ធំ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ស៊ុន រ័​ត្ឋ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជាង​ផ្សារ​ដែក មាន​ទីលំនៅ​ភូមិ​ត្រើយ​ម្យ៉ា​ប ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក​ខេត្តកំពង់ធំ ។

តាម​ការ​បំភ្លឺ​របស់​សាក្សី​ឈ្មោះ សំ សា​រ៉ាត់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​ឈ្មោះ ទិញ មឿ​ក ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​វាំង​ខាងត្បូង ឃុំ​តាំង ក្រសាំង ស្រុក​ស​ន្ទុ​ក ដែល​ជា​ជាង​ផ្សារ​ដែក​ជាមួយនឹង​ជន​រង​គ្រោះ បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់ និង​ជន​រង​គ្រោះ​បាន​ទៅ​ធ្វើ​ដំបូលផ្ទះ​ឲ្យ​ឈ្មោះ អ៊ូ ប៊ុ​ន ណា​រិ​ទ្ធិ ភេទ​ប្រុស អាយ​ុ៤៧ ឆ្នាំ​នៅ ភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​កំពុង​តែ​បាញ់​វី​ស​ប្រក់​ដំបូលផ្ទះ ដែល​មានកំ​ពស់​៣​ម៉ែត្រ ស្រាប់តែ​ឆ្លង​ចរន្តអគ្គិសនី​ពី​ម៉ូ​ទ័​របាញ់​វី​ស​ដែល​កាន់​នឹង​ដៃ បណ្ដាល​ឲ្យ​ឆក់​ជន​រង​គ្រោះ ប្រកាច់​ធ្លាក់​ពីលើ​ដំបូលផ្ទះ​ធ្លាក់​មក​ដី​រង​របួសធ្ងន់ ឃើញ​ដូច្នេះ​ក៏​នាំ​គ្នា​ដឹក​យក​ជន​រង​គ្រោះ​ទៅ​កាន់​មណ្ឌល​សុខភាព​តាំងក្រសាំង​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​ដែរ តែ​ដោយសារ​របួសធ្ងន់​ពេក ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​នៅ​ពេល​ដឹក​ដល់​មន្ទីរពេទ្យ​។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចុះ​ទៅ​ពិនិត្យ​សព​ជន​រង​គ្រោះ​នៅ​ក្នុង​មណ្ឌល​សុខភាព​តាំង ក្រសាំង ដោយ​មាន​គ្រូពេទ្យ​នៅ​ទីនោះ​ចូលរួម​ពិនិត្យ និង​រក​ឃើញ​មាន​ស្នាម របួស​នៅ​លើ​ថ្ពាល់​ខាងស្តាំ នៅ​លើ​ជង្គង់​ខាងឆ្វេង​មាន​ស្នាម​របួស​ចេញ​ឈាម និង​នៅ​លើ​.​ក​ទៀត ដោយ​សង្ស័យ​ធ្លាក់​បាក់​ក ។ ក្រោយ​ពិនិត្យ​ចប់​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ