Samsung ចេញស្មាតហ្វូនអាចបត់បាន និងប្រើ5Gទៀត តែតម្លៃវិញអាចទិញម៉ូតូថ្មីបាន១គ្រឿង
ទីក្រុងឡុងដ៍៖ ភ្នាក់ងារសារព័ត៌មាន Rueters បានរាយការណ៍នៅថ្ងៃទី២១ កុម្ភៈ នេះថាក្រុមហ៊ុន Samsung Electronics Co Ltd…
ទីក្រុងឡុងដ៍៖ ភ្នាក់ងារសារព័ត៌មាន Rueters បានរាយការណ៍នៅថ្ងៃទី២១ កុម្ភៈ នេះថាក្រុមហ៊ុន Samsung Electronics Co Ltd…
ទីក្រុងឡុងដ៍៖ ភ្នាក់ងារសារព័ត៌មាន Rueters បានរាយការណ៍នៅថ្ងៃទី២១ កុម្ភៈ នេះថាក្រុមហ៊ុន Samsung Electronics Co Ltd បានប្រកាសកាលពីថ្ងៃពុធ ពីស្មាតហ្វូនអាចបត់បែនបានតម្លៃជិត២ពាន់ដុល្លារដើម្បីប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Apple និងដៃគូក្នុងប្រទេសចិន និងទាក់ទាញអតិថិជន ខណៈដែលការលក់កំពុងតែអន់ថយ ។
ទូរស័ព្ទ Galaxy Fold នឹងត្រូវបានលក់លើទីផ្សារនៅថ្ងៃទី២៦ ខែមេសា ហើយនឹងមានសមត្ថភាពក្នុងការប្រើបច្ចេកវិទ្យា 5G ថែមទៀតផង ។ ទូរស័ព្ទខាងលើមានរូបរាងស្រដៀងនឹងស្មាតហ្វូនធម្មតាដែរ ប៉ុន្តែអ្នកប្រើប្រាស់អាចបើកវាបានដូចជាសៀវភៅដើម្បីបង្ហាញពីស្គ្រីនដែលមានទំហំស្មើថេបប្លែតប្រមាណ១៨.៥សង់ទីមែត ។
គួរបញ្ជាក់ផងដែរថា Samsung បន្តជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេ ប៉ុន្តែមើលឃើញការអន់ថយកាលពីឆ្នាំមុន ។ ក្រុមហ៊ុនដៃគូប្រកួតប្រជែង Huawei Technologies Co Ltd បានបង្កើនការគ្រប់គ្រងទីផ្សាររបស់ពួកគេ ខណៈដែលក្រុមហ៊ុនចិនដទៃទៀតដូចជា Xiaomi Corp ក៏បានបង្កើនតម្លៃស្មាតហ្វូនដែលធ្វើឲ្យ Samsung ធ្លាក់ក្រោមសម្ពាធក្នុងការការពារតំណែងរបស់ខ្លួន ។
Samsung ព្យាយាមឆ្លើយតបនឹងការអន់ថយនេះជាមួយនឹងស្មាតហ្វូនដែលអាចបត់បែនបានដោយផ្តល់ស្មាតហ្វូនដែលមានរូបរាងស្អាត និងស្គ្រីនធំ រួមជាមួយនឹងបច្ចេកវិទ្យា 5G ដែលអ្នកជំនាញគិតថា Apple នឹងមិនអាចផ្តល់ជូនអតិថិជនមុនឆ្នាំ ២០២០ ឡើយ ។
Samsung ថែមទាំងបានបង្កើនសមត្ថភាព Galaxy S និងមានគម្រោងចេញលក់ស្មាតហ្វូនដែលអាចបត់បែនបានដែលប្រើបណ្តាញ 4G ផងដែរ ។
លោក Patrick Moorhead ដែលជាស្ថាបនិកក្រុមហ៊ុន Moor Insights & Strategy បាននិយាយថា ស្មាតហ្វូនដែលអាចបត់បែនបានអាចជួយឲ្យ Samsung រក្សាតំណែងរបស់ខ្លួន និងទាក់ទាញអតិថិជនឲ្យទិញទូរស័ព្ទថ្មីជាដើម ៕
ប្រភព ៖ Reuters
ចែករំលែកព័តមាននេះ