ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីដោះ​មួក​សុវត្ថិ​ភាព​ពីក្បាល​អ្នក​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​​កុំ​ឱ្យ​​​បាក់​ឆ្អឹងកង.ក

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​​ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​បាន​ពាក់​មួក​សុវត្ថិ​ភាព​ ​ដើម្បី​បង្កា​​រគ្រោះ​ថ្នាក់​ធ្ងន់​​ធ្ងរ​​ក្បាល​នៅ​ពេល​ជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ ប៉ុន្តែបើសិន​ជា​មាន​ឧប្បត្តិ​​​ហេតុ​កើត​​ទ្បើង​ អ្នក​រង​គ្រោះ​អាច​សន្លប់​​ភាគ​ច្រើន ​ហើយ​​យើង​តែង​តែ​សង្កេត​ឃើញ​​អ្នក​ដំណើរ​​​តែង​ជួយ​​យក​​អាសា​ជន​រង​គ្រោះ​​ដូចជា​ ដោះ​មួក​សុវត្ថិ​ភាព​ចេញពី​ក្បាល និង​លើក​ជន​រង​គ្រោះ​ដាក់​នៅ​ចិញ្ចើម​ផ្លូវ​ជា​ដើម ។​

រាជធានីភ្នំពេញ ៖ ​​​ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​បាន​ពាក់​មួក​សុវត្ថិ​ភាព​ ​ដើម្បី​បង្កា​​រគ្រោះ​ថ្នាក់​ធ្ងន់​​ធ្ងរ​​ក្បាល​នៅ​ពេល​ជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ ប៉ុន្តែបើសិន​ជា​មាន​ឧប្បត្តិ​​​ហេតុ​កើត​​ទ្បើង​ អ្នក​រង​គ្រោះ​អាច​សន្លប់​​ភាគ​ច្រើន ​ហើយ​​យើង​តែង​តែ​សង្កេត​ឃើញ​​អ្នក​ដំណើរ​​​តែង​ជួយ​​យក​​អាសា​ជន​រង​គ្រោះ​​ដូចជា​ ដោះ​មួក​សុវត្ថិ​ភាព​ចេញពី​ក្បាល និង​លើក​ជន​រង​គ្រោះ​ដាក់​នៅ​ចិញ្ចើម​ផ្លូវ​ជា​ដើម ។​

ប៉ុន្តែអ្វីដែល​ជា​បញ្ហា​​​នៅ​ពេល​មាន​​គ្រោះ​ថ្នាក់​កើត​ទ្បើង​ ​លោក​អ្នក​មិន​បាន​ដឹង​ថា​តើជន​រង​គ្រោះ​មាន​ភ្លាត់​ឬ​បាក់​ឆ្អឹង​កង​.ក​​ទេ?​​ ដូច​នេះ​ការ​ដោះ​មួក​ ​និង​ការ​លើក​ដាក់​​អ្នក​ជំងឺ​ ដោយ​មិនត្រឹមត្រូវតាមបច្ចេកទេស​នឹង​ធ្វើឱ្យ​អ្នក​រង​គ្រោះ​​កាន់​​​តែ​ធ្ងន់​ធ្ងរ​ថែម​ទៀត​​ ជា​ពិសេស​អាច​​ពាក់​ព័ន្ធ​ទៅ​លើ​ឆ្អឹងកង.​ករបស់​អ្នក​រង​គ្រោះ​តែម្តង ។

លោក​​វេជ្ជបណ្ឌិត​ ស៊ិក​ ធីរៈ​ ​ឯក​ទេស​ជំងឺ​សន្លាក់ ​​​និង​វះកាត់​ឆ្អឹង​បាក់​បែក ​​នៃគ្លីនិក​ឯក​ទេស​ឆ្អឹង​​សំណង់​១២​ បាន​ប្រាប់​កោះ​សន្តិភាព​ថា ជា​​ការ​ពិត​ណាស់ បើសិន​ជា​មាន​ឧប្បត្តិ​​ហេតុ​កើត​ឡើង​ ហើយ​អ្នក​ដែល​បាន​ជួយ​ជន​រង​គ្រោះ ​​ដោះ​មួក​សុវត្ថិ​ភាព​មិន​បាន​ត្រឹម​ត្រូវ​ នឹង​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​​កាន់​តែ​ធ្ងន់​ធ្ងរ ​​​ដែល​អាច​ធ្វើឲ្យ​ភ្លាត់​ឬបាក់​ឆ្អឹង​កង.ក​ជា​ដើម​ ​ដូច្នេះ​ដើម្បី​ចៀស​វាង​នូវ​បញ្ហាទាំង​នេះ​ ​លោក​អ្នក​គួរ​តែ​អនុវត្ត​​ទៅ​តាម​វិធី​សាស្រ្តខាងក្រោម៖

១-លោក ក​​ កាន់​គែម​ក្រោម​របស់​មួក​និង​​ចង្កា​ហើយ​ទាញ​ថ្នមៗ​​តាម​បណ្តោយ​​កញ្ចឹងករ​បស់​​ជន​រង​គ្រោះឱ្យត្រង់ ។
២-លោក ខ ​ជួយ​​ដោះ​ខ្សែ​មួក​សុវត្ថិ​ភាព​តែអ្នកទាញលំនឹង​​ឆ្អឹងក.ត្រូវរក្សាដដែល ។
​៣-លោក ខ ​ដែល​ដោះ​ខ្សែមួក​នោះ​ជួយ​ទប់​ទ្រ ក.​ជ​ន​រង​គ្រោះដោយ​ដៃម្ខាង​ហើយ​ដៃម្ខាង​ទៀត​ទប់​ថ្គាម​ផ្នែកខាង​ក្រោម និងរុញ​ឱ្យក​នៅ​​រក្សា​ភាព​ត្រង់ដដែល ។
​៤-លោក ក ​ជាអ្នកដោះមួក​សុវត្ថិ​ភាព​ចេញ​ដោយថ្នមៗ​មិន​ឱ្យ​រង្គើក្បាល​ឬឆ្អឹងក​ខ្លាំង​នោះទេ។ លោកអ្នក​អាច​ដោះ​ដោយ​ហែក​គែម​មួក​​បន្តិច​ដើម្បីកុំឱ្យ​កៀប​ត្រចៀក​ជន​រង​គ្រោះ ។ ​ដើម្បី​សម្រួល​ការ​ដោះ​មួក​ចេញ​​ លោក ខ អាច​ជួយ​​បង្ហើប​ក្បាល និង​កញ្ចឹង​កជន​រង​គ្រោះ​បន្តិច​តែកុំភ្លេច​រក្សា​ការទប់ក្បាល និងកដដែល ។
​៥-​អំទ្បុងពេលនេះ​ លោក ខ ត្រូវ​រក្សា​​លំ​នឹងក និងក្បាលជនរងគ្រោះអោយនឹង ។
៦-លោក ក ​ទទួល​ការ​ទប់​ និង​ទាញ​ពី​លោក ខ​ ​ដោយ​​យក​ដៃទាំង​ពីរ​ទៅ​ទប់​គល់​ចង្កា​និង​ក្បាល​ ។
​៧-បន្ត​​ការ​ទាញ ​ទប់ក្បាល​និងក​ឱ្យជាប់ ​រហូត​ទាល់​តែ​អ្នក​អាច​​ដក​មួក​ចេញ​ពីក្បាល​ជន​រង​គ្រោះ​ដោយ​សុវត្ថិ​ភាព ៕