ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ប្រដាប់អាវុធបា.ញ់​សំលាប់​មនុស្ស​​8នាក់នៅម៉ិចស៊ិក

13 ឆ្នាំ មុន

ទីភ្នាក់ងារ​​សន្តិសុខ​​រដ្ឋ​រាយការណ៍​​ថា ជន​ប្រដាប់អាវុធ​​​​មួយក្រុម​​កាលពីល្ងាច​ថ្ងៃទី​​​១៣ កុម្ភៈ ​បានបា.ញ់​​សំលាប់មនុស្ស​​​៨​នាក់ ក្នុងទីក្រុង​​​ម៉ិចស៊ីកូ ​ប្រទេសម៉ិចស៊ិក ។ ​ហេតុ​ការណ៍​​បា.ញ់​​ប្រហារ​ដ៏សាហា.វ​នេះកើតឡើង​ក្នុងសង្កាត់​​ San Agustin Atlapuulco ។ ជនរងគ្រោះ​​មាន​អាយុ​​ចន្លោះ​​ពី​​១៦​ឆ្នាំ​ទៅ​​២៥​ឆ្នាំ ​ត្រូវបានបា.ញ់ស្លា.ប់ ដោយ​​បា.ញ់​​ចំថ្ងាស ។

ទីភ្នាក់ងារ​​សន្តិសុខ​​រដ្ឋ​រាយការណ៍​​ថា ជន​ប្រដាប់អាវុធ​​​​មួយក្រុម​​កាលពីល្ងាច​ថ្ងៃទី​​​១៣ កុម្ភៈ ​បានបាញ់​​សំលាប់មនុស្ស​​​៨​នាក់ ក្នុងទីក្រុង​​​ម៉ិចស៊ីកូ ​ប្រទេសម៉ិចស៊ិក ។ ​ហេតុ​ការណ៍​​បាញ់​​ប្រហារ​ដ៏សាហាវ​នេះកើតឡើង​ក្នុងសង្កាត់​​ San Agustin Atlapuulco ។ ជនរងគ្រោះ​​មាន​អាយុ​​ចន្លោះ​​ពី​​១៦​ឆ្នាំ​ទៅ​​២៥​ឆ្នាំ ​ត្រូវបានបាញ់ស្លាប់ ដោយ​​បាញ់​​ចំថ្ងាស ។​
តាមអាជ្ញាធរ​​សង្កាត់​នោះ​ឱ្យ​ដឹង​ថា ការ​បាញ់​ប្រហារ​នោះ​​កើតឡើង​ជាការ​សង​​សឹក​​គ្នា​រវាង​​ក្រុម​​អ្នកជួញដូរ​គ្រឿងញៀន​ដែល​​ប្រយុទ្ធគ្នា​​​ដើម្បី​ដណ្តើម​​​ទីផ្សារ​​លក់គ្រឿង​ញៀន​នៅ​តំបន់​នោះ ។​
តាម​របាយការណ៍​​​មួយ​ថា នៅដើម​ឆ្នាំ​២០១១ ​នេះ មនុស្ស​​យ៉ាងហោចណាស់​៨០០​នាក់ ​បានស្លាប់ ក្នុង​​អំពើ​ហិង្សា​ទាក់ទង​នឹង​បទ​ឧក្រិដ្ឋ​​​​ជួញដូរគ្រឿងញៀននៅទូទាំង​​ប្រទេស​​ម៉ិច​ស៊ិក ៕