ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​ច្បាប់​សាងសង់​កាស៊ីណូ​-​មណ្ឌល​កម្សាន្ត ប៉ុន្តែ​ឃើញ​មាន​តែ​រោង​ជល់​មាន់​មួយ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្ត​មណ្ឌល​គី​រី ៖ ទីតាំង​លេងល្បែង​ក្នុង​ព្រៃ​ចំការ​ស្រល់​មួយ​កន្លែង កំពុង​បើក​ឲ្យ​ជនជាតិ​ខ្មែរ​ចូល​លេង​សេរី​ជា​រៀងរាល់ថ្ងៃ តាំងពី​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៩ ដោយ​បើក​លេងល្បែង​ជា​ច្រើន​មុខ​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ ដែល​មា​នទី​តាំងនៅ​ភូមិ​ពូ​ត្រែង ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង…

ខេត្ត​មណ្ឌល​គី​រី ៖ ទីតាំង​លេងល្បែង​ក្នុង​ព្រៃ​ចំការ​ស្រល់​មួយ​កន្លែង កំពុង​បើក​ឲ្យ​ជនជាតិ​ខ្មែរ​ចូល​លេង​សេរី​ជា​រៀងរាល់ថ្ងៃ តាំងពី​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៩ ដោយ​បើក​លេងល្បែង​ជា​ច្រើន​មុខ​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ ដែល​មា​នទី​តាំងនៅ​ភូមិ​ពូ​ត្រែង ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី​។

គេ​សង្កេត​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​រាប់រយ​នាក់​បាន​សម្រុក​ទៅ​លេងល្បែង​នៅ​ក្នុង​កាស៊ីណូ​មួយ​នេះ ដែល​ស្ទើរតែ​គ្មាន​វត្តមាន​ជនបរទេស​សូ​ម្បី​ម្នាក់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​បន​ល្បែង​នេះ បាន​បើក​ដំណើរការ​នៅ​ជិត​ភូមិឋាន​ប្រជាពលរដ្ឋ ដែល​នៅ​ឆ្ងាយ​ពី​ព្រំដែន ទោះបី​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​មានការ​លេងល្បែង​ភ្នាល់​នៅ​ក្នុងស្រុក តែ​បន​ល្បែង​នេះ បែរជា​អាច​បើក​លេង​យ៉ាង​រំភើយ​ទៅ​វិញ​។

យោង​ទៅ​តាម​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី លេខ​.១៧៧៤​ស​ជ​ណ ដែល​ចុះ​កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៤ ករណី​សំណើសុំ​អនុញ្ញាត​ជា​គោលការណ៍​សាងសង់​មជ្ឈមណ្ឌល​កម្សាន្ត ឈ្មោះ Resor Of Mondulkiri Entertailnment Co.,Ltd រួម​មាន​សណ្ឋាគារ​ខ្នាត​អន្តរជាតិ ហាង​លក់ទំនិញ​រួច​ពន្ធ ភោជនីយដ្ឋាន មជ្ឈមណ្ឌល​កម្សាន្ត​នានា រង្គសាល​ទាន់សម័យ ហាង​ម៉ាស្សា ខារ៉ាអូខេ កីឡា​វាយ​កូន​ហ្គោ​ល បក្សី​កីឡា ប្រណាំងសេះ​/​ឆ្កែ ឆ្នោត​ផ្សងសំណាង ល្បែង​អន​ឡាញ​តាម​ប្រព័ន្ធ​អីុ​ន​ធើ​ណេ​ត ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច គ្រប់​ប្រភេទ​តាម​ប្រព័ន្ធ​អីុ​ន​ធើ​ណេ​ត ក្នុង​និង​ក្រៅប្រទេស កីឡា​ភ្នាល់​គ្រប់​ប្រភេទ និង​ក្លឹ​ប​កំសាន្ត​​គ្រប់​ប្រ​ភេ ទ​គឺ​មាន​លក្ខណៈ​អចិន្ត្រៃយ៍​ដែល​រដ្ឋ​ទទួលស្គាល់​មាន​ទីតាំង​ស្ថិត​នៅ​ច្រកព្រំដែន​ដាក់​ដាំ​ក្នុង​ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ព្រំប្រទល់​កម្ពុជា​-​វៀតណាម តែ​គេ​បែរជា​ឃើញ​សង់​រោង​មួយ​លេងល្បែង​បញ្ជល់មាន់​យ៉ាង​អនាធិបតេយ្យ​ទៅ​វិញ ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​នៅ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ