ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ពេញ​ភូមិ​! ខណៈ​មនុស្ស​​១១​នាក់​សង្ស័យ​ពុល​នំ​បញ្ចុក និង​បា.ញ់​ស៊ុ​ង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​ចំនួន​១១​នាក់​សង្ស័យ​ពុល​នំ​បញ្ចុក និង​បាញ់​ស៊ុ​ង ក្រោយ​ពេល​ទទួលទាន​រួច ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​​១២​ថ្ងៃត្រង់​​ថ្ងៃ​ទី​២០​ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ភូមិ​ចារ​លើ…

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​ចំនួន​១១​នាក់​សង្ស័យ​ពុល​នំ​បញ្ចុក និង​បាញ់​ស៊ុ​ង ក្រោយ​ពេល​ទទួលទាន​រួច ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​​១២​ថ្ងៃត្រង់​​ថ្ងៃ​ទី​២០​ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ភូមិ​ចារ​លើ ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

​លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​បាន​​បរិភោគ​​នំ​បញ្ចុក និង​បាញ់​ស៊ុ​ង ចំនួន​១១​នាក់​​ខាងលើ​រួម​មាន ១-​ឈ្មោះ ព្រឿ​ម​ លេខ ភេទ​ស្រី អាយុ​៥៩​ឆ្នាំ ២-​ឈ្មោះ​លឿ មឿ​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ៣-ឈ្មោះ​ភឿន តុលា ភេទ​ប្រុស អាយុ​១១​ឆ្នាំ ៤-​ឈ្មោះ​សូត្រ ចាន់​រ៉ា ភេទ​ស្រី អាយុ​៨​ឆ្នាំ ៥-​ឈ្មោះ​ទាំ ចាន់​រះ ភេទ​ស្រី អាយុ​៨​ឆ្នាំ ភូមិ​ជាមួយ ៥-​ឈ្មោះ​វេ​ត សា​គិត ភេទ​ស្រី អាយុ​២៣​ឆ្នាំ ៧-​ឈ្មោះ​វេ ចិន ភេទ​ស្រី អាយុ​៤​ឆ្នាំ ៨-​ឈ្មោះ​ភ្លី លក ភេទ​ស្រី អាយុ​៣​ឆ្នាំ ៩-​ឈ្មោះ​ភ្លី នុ​ត ភេទ​ស្រី អាយុ​១៥​ឆ្នាំ ១០-​ឈ្មោះ​ភ្លី ជូ​អុី​ង ភេទ​ស្រី អាយុ​៤​ឆ្នាំ និង​១១-​ឈ្មោះ​ឡង សួង ភេទ​ស្រី អាយុ​៥៤ឆ្នាំ​ ។ ប្រជាពលរដ្ឋ​ទាំង​១១​នាក់​នេះ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

លោក​អធិការ​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ខាងលើ​បាន​ទៅ​ទិញ​នំ​បញ្ចុក និង​បាញ់​ស៊ុ​ង​ដាក់​បន្លែ​សណ្ដែក​គួរ សណ្ដែកបណ្ដុះ និង​ផ្លែ​ល្ហុង ដែល​មាន​អ្នកលក់​ឈ្មោះ​យី​ប៉ាក ភេទ​ស្រី អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ហើយ​ជា​ទំលាប់​ពួក​គាត់​ទៅ​ទិញ​ហូប​ជា​រៀងរាល់ថ្ងៃ មិន​ដែល​មាន​បញ្ហា​នោះ​ទេ ស្រាប់តែ​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រោយ​ពី​ហូប​រួច ពួក​គាត់​មាន​អាកា​រៈ​វិលមុខ ក្អួតចង្អោរ ហើយ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។

​លោក​អធិការ​បាន​បញ្ជាក់​ថា តាម​ប្រភព​ពី​គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំងនោះ​ពុំ​មាន​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ ប៉ុន្តែ​ពេល​នេះ​គ្រូពេទ្យ​មិន​ទាន់​ឲ្យ​ចេញ ព្រោះ​នៅ​តាមដាន​មើល​ពី​ស្ថានភាព​ជំងឺ​សិន​។ ក្នុង​ហេតុ
ការណ៍​ពុល​ដែរ​នេះ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់​នៅឡើយ​ទេ ហើយ​ក៏​មិនដឹង​ថាបណ្តាល​មក​ពី​ពុល​នំ​បញ្ចុក ឬ​បាញ់​ស៊ុ​ង ឬ​មួយ​ក៏​មក​ពី​បន្លែ​នោះ​ទេ ។

បើ​តាម​ការ​បញ្ជាក់​ពី​ស្ត្រី​ជា​អ្នកលក់​បានឱ្យ​ដឹង​ថា គាត់​លក់​ជា​រៀងរាល់ថ្ងៃ មិន​ដែល​មាន​បញ្ហា​អ្វី​នោះ​ឡើយ ទើបតែ​លើក​នេះ​បែរជា​មាន​អ្នក​ពុល​ទៅ​វិញ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​អធិការ​ក៏​បាន​ណែនាំ​ដល់​អ្នក​នំ​បញ្ចុក ក៏​ដូច​ជា​បាញ់​សុង​ទាំងអស់ សូម​​លាង​បន្លែ​ឲ្យ​ស្អាត និង​មាន​អនាម័យ​ខ្ពស់ ចៀសវាង​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ