ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​ភ្លើង​យក​ឃ្មុំ​ព្រៃ​មិន​ពន្លត់ ប៊ិះ​ឆេះ​ខ្ទេច​ចម្ការ​តា​ង៉ែ​ន ឬ​មៀន​ប៉ៃលិន

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្រុម​អ្នក​ដើរ​យក​ឃ្មុំ​ព្រៃ​បាន​ដុត​ព្រៃ​មិន​ពន្លត់ បណ្តាល​ឱ្យ​ឆេះ​រាលដាល​ចូល​ក្នុង​ចម្ការ​ដំណាំ​របស់​ប្រជាពលរដ្ឋ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់អគ្គីភ័យ​នគរបាល​ចូល​ទៅ​ជួយ​បាញ់​ទឹក​ពន្លត់​ទាន់​ពេល កុំ​អី​អាច​នឹង​ឆេះ​ខ្ទេចខ្ទី​អស់​គ្មាន​សល់​នោះ​ឡើយ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២០ ខែកុម្ភៈ…

ខេត្ត​ប៉ៃលិន ៖ ក្រុម​អ្នក​ដើរ​យក​ឃ្មុំ​ព្រៃ​បាន​ដុត​ព្រៃ​មិន​ពន្លត់ បណ្តាល​ឱ្យ​ឆេះ​រាលដាល​ចូល​ក្នុង​ចម្ការ​ដំណាំ​របស់​ប្រជាពលរដ្ឋ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់អគ្គីភ័យ​នគរបាល​ចូល​ទៅ​ជួយ​បាញ់​ទឹក​ពន្លត់​ទាន់​ពេល កុំ​អី​អាច​នឹង​ឆេះ​ខ្ទេចខ្ទី​អស់​គ្មាន​សល់​នោះ​ឡើយ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ក្នុង​ចម្ការ​តា​ង៉ែ​ន​ហៅ​មៀន​ប៉ៃលិន របស់​ឈ្មោះ ឆោម ឆាយ ភេទ​ប្រុស ក្នុងភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ក្រុម​អ្នក​ចូល​ទៅ​យក​សត្វ​ឃ្មុំ​នៅ​ក្នុង​ព្រៃ ដោយ​ប្រើ​គប់​ភ្លើង​ដុត លុះ​ពេល​ចេញ​ទៅ​នោះ​មិន​បាន​ពន្លត់ភ្លើង បណ្តាល​ឱ្យ ឆេះ​រាលដាល​ចូល​ទៅ​ក្នុង​ចម្ការ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន ។

ប្រភព​បន្ត​ទៀត​ថា ពេល​ម្ចាស់​ឃើញ​ផ្សេង​ហុយ​ចេញ​នៅ​ក្បែរ​ចម្ការ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន របស់​ខ្លួន ក៏​នាំ​គ្នា​ទៅ​មើលឃើញ​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ ទើប​ទាក់ទង​ទៅ​សមត្ថ​កិ​ច្ច​ឱ្យ​យក​រថយន្ត​ពន្លត់អគ្គីភ័យ​ចូល​ទៅ​ជួយ​អន្តរាគមន៍​ទាន់​ពេលវេលា​តែ​ម្តង ។

ពាក់ព័ន្ធ​នឹង​ករណី​អគ្គិភ័យ​ឆាបឆេះ​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​ការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង ដោយ​បាញ់​ទឹក​ទប់ស្កាត់ មិន​ឲ្យ​ឆេះ​រាលដាល​បន្ត​ទៀត ហើយ​ក៏​មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស ឬ​ខូចខាត​ទ្រព្យសម្បត្តិ​អ្វី​ឡើយ​ច្រើន​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ