ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ស្រី​ស្នេហ៍​ធ្វើ​អី​ៗ​ស្រាប់តែ​ស្អែក​ឡើង​ក្លាយជា​អ្នកទោស​ស្នេហា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ និស្សិត​ម្នាក់​ត្រូវ​បាន​ឪពុក​ខាង​ស្រី​ប្តឹង​នគរបាល ហើយ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ជួល​ ផ្លូវ​៩០៧ សង្កាត់​ទួល​សងែ្ក​១…

រាជធានី​ភ្នំពេញ ៖ និស្សិត​ម្នាក់​ត្រូវ​បាន​ឪពុក​ខាង​ស្រី​ប្តឹង​នគរបាល ហើយ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ជួល​ ផ្លូវ​៩០៧ សង្កាត់​ទួល​សងែ្ក​១ ខណ្ឌឫស្សីកែវ បន្ទាប់​ពី​នាំ​ស្រី​ស្នេហ៍​ជា​អ​និ​តិ​ជន​ទៅ​រួម​រ័ក្ស​នៅផ្ទះ​បាន​សម្រេច​បាន​មួយ​ថ្ងៃ ។

យុវជន​ដែល​ក្លាយជា​អ្នកទោស​ស្នេហា​នោះ ត្រូវ​នគរបាល​អោយ​ដឹង​ថា​ឈ្មោះ យឹ​ម សាន់​ប៊ុ​ន​ណា អាយុ​២០​ឆ្នាំ ជា​និស្សិត ស្នាក់​នៅ​បន្ទប់​ជួល​កន្លែង​ចាប់ខ្លួន​ខាងលើ ។ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ អាយុ​១៦​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។

តាម​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បានអោយ​ដឹង​ថា យុវជន​រូប​នោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១ ឃាត់ខ្លួន​បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​ពី​ឪពុក​ក្មេង​ស្រី ។ តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា កាលពី​វេលា​យប់​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ និស្សិត​រូប​នោះ​បាន​បបួល​នារី​រង​គ្រោះ ដែល​ជា​គួ​កំណាន់​រួម​ទាំង​មិត្តភក្តិ​ម្នាក់​ទៀត​ទៅ​ផឹកស៊ី​នៅ​ហាង​មួយ​កន្លែង​ម្តុំ​វត្ត​ភ្នំ រួច​ហើយ​អ្នក​ទាំង​៣​បាន​នាំ​គ្នា​ជួល​ម៉ូតូ​កង់​បី​ជិះ​វិល​ត្រឡប់​មក​ផ្ទះ​វិញ ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា នៅ​ពេល​ដែល​ធ្វើ​ដំណើរ​ជួន​សង្សារ​មក​ដល់​ផ្ទះ​មិត្តភក្តិ​ហើយ​មិត្ត​ក៏​ចុះ​ទៅ​ផ្ទះ​ទៅ ដោយឡែក​យុវជន​រូប​នោះ​ក៏​បាន​បបួល​សង្សារ​របស់​ខ្លួន​ឡើង​ជិះ​ម៉ូតូ​កង់​៣​ទៅ​ដេក​នៅ​បន្ទប់​ជួល​របស់​ខ្លួន ហើយ​រួម​រ័ក្ស​គ្នា​រហូត​ដល់​បាន​សម្រេច ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២០ នារី​រង​គ្រោះ​បាន​ចុះ​វិល​ទៅ​ផ្ទះ​វិញ ។

ព័ត៌មាន​បានអោយ​ដឹង​ថា បន្ទាប់​ពី​បាត់​កូនស្រី​មួយ​យប់​ឪពុក​ម្តាយ​សួរនាំ ហើយ​ត្រូវ​ក្មេង​ស្រី​ប្រាប់​ហើយ​ក៏​បាន​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ចោទប្រកាន់​ចាប់រំលោភ​សេព​សន្ធ​វៈ រួច​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ឃាត់ខ្លួន​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​២០ ខែកុម្ភៈ ដោយ​នគរបាល​ចោទប្រកាន់​ថា រួម​ភេទ​ជាមួយ​អ​និ​តិ​ជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ