ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ផ្តល់​ជាង​៤៣,៣៦​លាន​ដុល្លារ​អត់​ទារ​វិញ​អី​១០០​រៀល​

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រទេស​ជប៉ុន​តាម​រយៈ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​សម្រេច​ផ្តល់​ជំនួយ​ឥត​សំណង​ទឹកប្រាក់​សរុប​ចំនួន​៤.៩៣៩​លាន​យ៉េន (​ប្រមាណ​៤៣,៣៦​លាន​ដុល្លារ​អា​មេ​រិ​ក​) ។ ក្នុង​នោះ​ឥណទាន​សម្បទាន​ចំនួន​៣.៥៩៩​លាន​យ៉េន​(​ប្រមាណ​៣១,៥៦​លាន​ដុល្លារ​អា​មេ​រិ​ក​)​សម្រាប់​អនុវត្ត​«​គម្រោង​កែ​លម្អ និង​ស្ដារ​ប្រព័ន្ធ​ស្រោចស្រព…

រាជធានី​ភ្នំពេញ ៖ ប្រទេស​ជប៉ុន​តាម​រយៈ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​សម្រេច​ផ្តល់​ជំនួយ​ឥត​សំណង​ទឹកប្រាក់​សរុប​ចំនួន​៤.៩៣៩​លាន​យ៉េន (​ប្រមាណ​៤៣,៣៦​លាន​ដុល្លារ​អា​មេ​រិ​ក​) ។

ក្នុង​នោះ​ឥណទាន​សម្បទាន​ចំនួន​៣.៥៩៩​លាន​យ៉េន​(​ប្រមាណ​៣១,៥៦​លាន​ដុល្លារ​អា​មេ​រិ​ក​)​សម្រាប់​អនុវត្ត​«​គម្រោង​កែ​លម្អ និង​ស្ដារ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹក​ភាគ​ខាងលិច​បឹង ទន្លេសាប ជំហាន​ទី​២» និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​១.៣៤០​លាន​យ៉េន (​ប្រមាណ ១១.៨ លាន​ដុល្លារ​អា​មេ​រិ​ក​) សម្រាប់​អនុវត្ត​«​គម្រោង​អភិវឌ្ឍន៍ ប្រព័ន្ធ​ផ្លាស់​ប្ដូរ​ទិន្នន័យ​អគ្គិសនី​នៅ​កំពង់​ផែ ដើម្បី​ធ្វើ​ទំនើប​កម្ម​កំពង់​ផែ​» ។

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរ ជាតិ​បាន​បញ្ជាក់​ក្រោយ​ពេល​ពិធី​ចុះហត្ថលេខា​ថា ថ្ងៃនេះ​ខ្ញុំ​មាន​សេចក្ដី​សោមនស្ស​ឥត​ឧបមា​ដោយ​បាន​ចុះហត្ថលេខា​ជាមួយ​លោក HORINOUCHI លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ នៃ​ការ​ពិភាក្សា ស្ដី​ពី​ហិរញ្ញប្បទាន​របស់​ជប៉ុន​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ ៤៣,៣៦ លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​នោះ​ឥណទាន​សម្បទាន​ប្រមាណ ៣១,៥៦ លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​អនុវត្ត «​គម្រោង​កែ​លម្អ និង​ស្ដារ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹក​ភាគ​ខាងលិច​បឹង ទន្លេសាប ជំហាន​ទី​២»​និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​ប្រមាណ ១១.៨ លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​អនុវត្ត «​គម្រោង​អភិវឌ្ឍន៍ ប្រព័ន្ធ ផ្លាស់​ប្ដូរ​ទិន្នន័យ​អគ្គិសនី​នៅ​កំពង់​ផែ ដើម្បី​ធ្វើ​ទំនើប​កម្ម​កំពង់​ផែ​» ។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បន្ត​ថា ជំនួយ​ឥត​សំណង និង​ឥណទាន​សម្បទាន​ដែល​ទើបត្រូវ​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃនេះ​នឹង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​បន្ត​អនុវត្ត​«​យុទ្ធសាស្ត្រ​ចតុកោណ​» ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ស្រប​ទៅ​នឹង​មុំ​ទី​២ និង​ទី​៤ ដែល​បាន​សង្កត់ធ្ងន់​លើ «​ការ​កែ​លម្អ​ប្រព័ន្ធ​ឡូ​ជី​ស្ទីក ការ​លើកកំពស់​កា​រត​ភ្ជាប់​ផ្នែក​ដឹក​ជញ្ជូន ថាមពល និង​ឌី​ជី​ថ​ល​» និង «​ការ​លើក​ស្ទួយ​កសិកម្ម និង​ការ​អភិវឌ្ឍ​ជនបទ​ការ​គ្រប់គ្រង​ធម្មជាតិ និង​វប្បធម៌​ប្រកបដោយ​ចីរភាព​»​ដែល​ទាំងនេះ​ជា​ច​លករ​ជួយ​ជម្រុញ​ឲ្យ​កម្ពុជា​សម្រេច​បាន​នូវ​ឋានៈ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ៕

កែសម្រួលដោយ