ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​សាស្ត្រធម្មជាតិ 5​ចំណុច​កាត់​បន្ថយ​បញ្ហា​រលាក​ច្រ​មុះ​

10 ឆ្នាំ មុន

ខណៈដែល​ភាព​បំ​ពុល​បរិ​យា​កាស​កំពុង​តែ​កើន​ឡើង​នៅ​គ្រប់​ទិស​ទី​ទូ​ទាំង​ពិ​ភព​លោក​ ក្នុង​នោះ​រួម​ទាំង​ប្រ​ទេស​កម្ពុ​ជា​ផង​ មនុស្ស​កាន់​តែ​ច្រើន​ឡើង​ៗ​បាន​និង​កំពុង​ជួប​ប្រ​ទះ​បញ្ហា​រលាក​ច្រ​មុះ ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គេ​អាច​កាត់​បន្ថយ​បញ្ហា​នេះ​បាន​ដោយ​ការ​ប្រើ​ប្រាស់​វិ​ធី​សាស្ត្រ​តាម​បែប​ធម្ម​ជាតិ​៥​ចំណុច​ដូច​ខាង​ក្រោម​ ៖

១- ដក​ដង្ហើម​យក​ខ្យល់​សំ​ណើមដោយ ៖
-បើក​ម៉ា​ស៊ីន​សំណើម​ក្នុង​បន្ទប់​ដេក ដ្បិត​ខ្យល់​ស្ងួត​អាច​ធ្វើ​ឱ្យ​រមាស់​ច្រ​មុះ
-ស្រូប​យក​ចំ​ហាយ​ទឹក​២​-៤​ដង​ក្នុង​មួយ​ថ្ងៃ
-ងូត​ទឹក​ក្តៅ​អ៊ុន​ៗ

២- ស្ថិត​នៅ​ឱ្យ​ឆ្ងាយ​ពី​កន្លែង​ដែល​មាន​អ្នក​ជក់​បា​រី ៖ ផ្សែង​បា​រី​អាច​ធ្វើ​ឱ្យ​ច្រ​មុះ​របស់​អ្នក​រមាស់​ ។ ដូច្នេះ​នៅ​ក្នុង​បន្ទប់​ឬ​ក្នុង​គ្រួ​សាររបស់​អ្នក​មិន​គួរ​ឱ្យ​មាន​អ្នក​​ណា​ម្នាក់​ជក់​បារី​ឡើយ

៣- ផឹក​ទឹក​ឱ្យ​បាន​ច្រើន ៖​ ផឹក​ទឹក​ច្រើន​(សម្រាប់​កែវមាន​ចំណុះ ២៤០មីល្លីលីត្រគួរ​ផឹក​ឱ្យ​បាន​៨​កែវ​ក្នុង​មួយ​ថ្ងៃ)នឹង​ជួយ​ធ្វើ​ឱ្យ​សម្បោររាវ​ហើយ​ជំរុញ​ឱ្យ​វា​ហូរ​ចេញ​មក​ក្រៅ

៤- ប្រើ​ Sprayបាញ់​ច្រ​មុះ ៖​
– ថ្នាំ​បាញ់​នេះ​នឹ​ងជួយឱ្យ​ច្រមុះ​របស់​អ្នក​ស្អាត​និង​គ្មាន​មេរោគ ។ ត្រូវ​ប្រា​កដ​ថា អ្នក​ប្រើ​ប្រាស់​ប្រ​ភេទ Sterile Saline Solution លាង​សម្បោរ​ខាប់​ ។

៥- ត្រូវ​ចៀស​វាង​កត្តា​ប្រ​ឈម​នានា​ដែល​នាំ​ឱ្យ​រលាក​ច្រមុះ ៖
– ចូរ​ចៀស​វាង​ដូច​ជា ពពួក​សត្វ​ចិញ្ចឹម​ដែល​មាន​រោម​ហុយ​ងាយ​ធ្វើ​ឱ្យ​ឈ្លក់​( ឆ្មា​ ឆ្កែរោម​វែង…) លម្អង​ធូ​លី​ និង​លម្អង​ផ្កា​ឈើ​ជា​ដើម ។ប្រ​សិន​ជា​លោក​អ្នក​មាន​ចម្ងល់​បន្ថែម​ សូម​អញ្ជើញ​ទៅ​កាន់​ឱសថ​ស្ថាន Western Pharmacy ។ យើង​ខ្ញុំ​រីក​រាយ​ស្វា​គមន៍​គ្រប់​ពេល ៕ វេជ្ជ​. ជា វីរៈ