ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ហាត់​ប្រាណ​ផ្តល់​អត្ថ​ប្រយោជន៍សម្រាប់​អ្នក​ឈឺ​សន្លាក់​ឆ្អឹង​

10 ឆ្នាំ មុន

ជំងឺ​សន្លាក់​ឆ្អឹង (osteoarthritis)​ ជា​បញ្ហា​សុខ​ភាព​មួយ​ក្នុង​ចំណោម​បញ្ហា​សុខ​ភាព​ផ្សេងៗ​​ទៀត​ដែល​​មនុស្ស​ជាច្រើន​ក្នុង​ពិភព​លោក​ជួប​ប្រទះ ។​ ការ​ទទួល​ទាន​ថ្នាំ​មិន​មែន​ជា​វិធី​ព្យា​បាល​តែ​មួយ​មុខ​គត់សម្រាប់​ជំ​ងឺ​នេះ​ទេ ។​ យោង​តាម​ក្រុម​គ្រូ​ពេទ្យ​​បាន​ផ្តល់​ដំបូន្មាន​​ថា​ ការ​ហាត់​ប្រាណ​ជា​ប្រ​ចាំ​និង​ទៀង​ទាត់​ ក៏​ជា​ផ្នែក​មួយ​យ៉ាង​សំ​ខាន់​ដែល​ជួយ​កាត់​បន្ថយ​​ជំងឺ​នេះ​បាន​ផងដែរ ។​

លំហាត់​ប្រាណ​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​ និង​ជួយ​សន្លាក់​ឆ្អឹង​បាន​ទៀត​ ។ ​ជា​មូល​ដ្ឋាន​គ្រឹះ​ ការ​ហាត់​ប្រាណ​គឺជា​មធ្យោ​បាយ​មួយ​ជួយ​លុប​បំ​បាត់​​នូវ​ពិការ​ភាព​ទាក់​ទង​នឹង​ជំងឺ​នេះ​ ។​ មាន​មនុស្ស​ជាច្រើន​ដែល​បាន​បោះ​បង់​ចោល​ការ​ហាត់​ប្រាណ​​ ក៏​ព្រោះ​តែ​ពួក​គេ​គិត​ថា ​ការ​ធ្វើ​​សកម្មភាព​ផ្នែក​រាង​កាយ​ណា​មួយ​នឹង​​បង្កើន​ឱ្យមាន​បញ្ហា​ដល់​សុខ​ភាព​ទៅ​វិញ​ ។ ​ដោយ​សារ​តែ​ការ​ភ័យ​ខ្លាច​បែបនេះ​ ទើប​​ពួក​គេ​ក្លាយ​ទៅ​ជា​មនុស្ស​គ្មាន​ចលនា ​។​ ការ​គ្មាន​ចលនា​នឹង​នាំ​ឱ្យ​ការ​ឈឺ​ចាប់​កើន​ឡើង​ ហើយ​ក្រោយ​មក​នឹង​បាត់​បង់​ចលនា​ឈាន​ទៅ​រក​ភាព​ពិការ​ ។​

ការ​សិក្សា​ថ្មី​ៗ​​បាន​បង្ហាញ​ថា ​កង្វះ​ខាត​ការ​ហាត់​ប្រាណ​ស្មើ​នឹង​ការ​ចាក់​សោ​ឱ្យ​សន្លាក់​នៅ​មួយ​កន្លែង​ដ្បិតការ​ធ្វើ​ចលនា​អាចជួយ​ឱ្យ​សាច់​ដុំ​មាន​កម្លាំង​ខ្លាំង​ ហើយ​លក្ខណៈ​បែបនេះ​នឹង​ធ្វើ​ឱ្យ​កម្លាំង​ការ​ពារ​សន្លាក់​កាន់​តែ​ខ្លាំង​ ។ ​គេ​ត្រូវ​តែ​ចងចាំ​ថា​ សម្ពាធ​លើ​រាង​កាយ​មិន​មែន​កើត​ឡើង​ដោយ​សារតែ​សន្លាក់​មួយ​មុខ​នោះទេ​ តែ​ដោយ​សារ​សាច់​ដុំ​ផងដែរ​ ។​

​ទោះ​ជា​យ៉ាង​ សម្រាប់​អ្នក​ដែល​មាន​ជំងឺ​សន្លាក់​ហើយ​នោះ​ គេ​ចាំ​បាច់​ត្រូវ​តែ​ចៀស​វាង​ការ​ហាត់​ប្រាណ​ណា​ដែល​មាន​ការ​ប្រើ​កម្លាំង​ច្រើន​ ក្នុង​នោះ​ដូចជា​ការ​លោត​អន្ទាក់​ លំហាត់​កាយ​សម្ព័ន្ធ​ជា​ដើម ​។ ​លំហាត់​ប្រាណ​បែបនេះ​មិន​សម​នឹង​ពួក​គេ​ឡើយ​ ។​ លំហាត់​ប្រាណ​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ជំ​ងឺ​សន្លាក់​​គឺ​ដើរ​ ។ គេ​គួរ​ដើរ​ឱ្យ​បាន​កន្លះ​ម៉ោង​ក្នុង​១ថ្ងៃ​ (ក្នុង​ករណី​ចុក​ជើង​ត្រូវ​ឈប់​សម្រាកបន្តិច​)។ លំ​ហាត់ប្រាណ​មួយ​ទៀត​ដែល​អ្នក​ជំ​ងឺ​សន្លាក់​អាច​ធ្វើ​បាន​នោះគឺ​ ហែល​ទឹក​ក្នុង​ចម្ងាយ​ជិតៗ​ ។​ អ្វី​ដែល​ល្អ​ជាង​នេះ​គឺ​​ ​ហែល​ក្នុង​ទឹក​ដែល​មាន​សីតុណ្ហ​ភាព​ក្តៅ​ល្មម​៕