ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ក្រុង​ធ្លាក់​ជ្រោះ​នៅ​កេន​យ៉ា​ស្លា.ប់​41​ រង​របួស​24​នាក់​

10 ឆ្នាំ មុន

ប្រភព​ព័ត៌​មាន​បរទេស​ផ្សាយថា​ កាល​ពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃទី​៣០​ សីហា​ ម៉ោង​ក្នុងស្រុក​មាន​សោកនាដ​កម្ម​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​បាន​កើត​ឡើង​ដោយ​រថយន្ត​ក្រុង​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​ពី​ទីក្រុង​ណៃរ៉ូប៊ីឆ្ពោះ​ទៅ​ក្រុង​អូម៉ាបេ​ ប្រទេស​កេន​យ៉ា​បាន​ធ្លាក់​ផ្លូវ​រមៀល​ចូល​ក្នុង​ជ្រោះ​ បណ្តាល​ឱ្យ​ស្លា.ប់​យ៉ាង​តិច​៤១​នាក់​ និង​២៤​នាក់​ផ្សេង​ទៀត​រង​របួស ។​

ប្រភព​ព័ត៌​មាន​បរទេស​ផ្សាយថា​ កាល​ពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃទី​៣០​ សីហា​ ម៉ោង​ក្នុងស្រុក​មាន​សោកនាដ​កម្ម​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​បាន​កើត​ឡើង​ដោយ​រថយន្ត​ក្រុង​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​ពី​ទីក្រុង​ណៃរ៉ូប៊ីឆ្ពោះ​ទៅ​ក្រុង​អូម៉ាបេ​ ប្រទេស​កេន​យ៉ា​បាន​ធ្លាក់​ផ្លូវ​រមៀល​ចូល​ក្នុង​ជ្រោះ​ បណ្តាល​ឱ្យ​ស្លាប់​យ៉ាង​តិច​៤១​នាក់​ និង​២៤​នាក់​ផ្សេង​ទៀត​រង​របួស ។​

លោក សាមូអេល​ គីម៉ារូ​ ប៉ូលិស​ចរាចរ​បាន​បញ្ជាក់​ថា​ ​អាជ្ញាធរកំពុង​ប្រមូល​សាក​សព​ទាំងល​ំបាក​ចេញ​ពី​ក្នុង​ជ្រោះ​ ព្រោះ​តំបន់​កើត​ហេតុ​ហុ៊ម​ព័ទ្ធ​ទៅ​ដោយ​ផ្ទាំង​ថ្ម​ និង​ដើម​ឈើស្អេក​ស្កះ​ ។​ មូល​ហេតុ​នៃ​ឧបទ្ទវ​ហេតុ​ដ៏​អាក្រក់​ខាង​លើ​ ប៉ូលិស​បាន​បញ្ជាក់​ថា​ អាច​បណ្តាល​មក​ពី​ការ​បើកបរ​លឿន​ និង​ផ្ទុក​អ្នក​ដំណើរ​លើស​ចំណុះ ។​

ឮគេ​កត់​សម្គាល់​ឃើញ​ថា​ គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​លើ​ដង​ផ្លូវ​ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​អ្នក​បើកបរ​ប្រើ​ប្រាស់​ល្បឿន​លឿន​ហួស​កំណត់​ សេព​គ្រឿង​ស្រវឹង​ ហើយ​មួយ​ផ្នែក​ដោយ​សារ​ផ្លូវគ្មាន​ស្លាក​សញ្ញា​ចរាចរណ៍​ ៕​