ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រេកអរ​ណាស់​ប្រជាពលរដ្ឋ​ប្រកប​មុខរបរ​ស្មូនឆ្នាំង​មាន​សង្ឃឹម​វិញ​ហើយ

5 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ទាំង​៨​ភូមិ​ក្នុង​ឃុំ​ជ្រៃ​បាក់​ដែល​មានមុខ​របរ​ធ្វើ​ក្អមឆ្នាំង​ជាមួយ​អាជ្ញាធរ​ឃុំ និង តំណាង​ក្រុមហ៊ុន​ផង ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ទៅ​ពិនិត្យ​ទីតាំង​ដី​ថ្មី​ដែល​ក្រុមហ៊ុន​សម្រេច​ប្រគល់​អោយ​ពួក​គាត់​សម្រាប់​ជីក​យក​មក​ធ្វើ​ក្អមឆ្នាំង​នៅ​ចំណុច​ខ្នាច​សុ​ឃ័​រ ក្នុងភូមិ​អូរ​រោង…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ទាំង​៨​ភូមិ​ក្នុង​ឃុំ​ជ្រៃ​បាក់​ដែល​មានមុខ​របរ​ធ្វើ​ក្អមឆ្នាំង​ជាមួយ​អាជ្ញាធរ​ឃុំ និង តំណាង​ក្រុមហ៊ុន​ផង ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ទៅ​ពិនិត្យ​ទីតាំង​ដី​ថ្មី​ដែល​ក្រុមហ៊ុន​សម្រេច​ប្រគល់​អោយ​ពួក​គាត់​សម្រាប់​ជីក​យក​មក​ធ្វើ​ក្អមឆ្នាំង​នៅ​ចំណុច​ខ្នាច​សុ​ឃ័​រ ក្នុងភូមិ​អូរ​រោង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។

នៅ​លើ​ទីតាំង​ដី​ថ្មី​ដែល​នឹង​ត្រូវ​ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ​សម្រាប់​ជីក​យក​ដី​ធ្វើ​ក្អមឆ្នាំង​តំណាង​ក្រុមហ៊ុន​បាន​និយាយ​ឱ្យ​ដឹង​ថា ៖ បន្ទាប់​ពី​ប្រជាពលរដ្ឋ​មានការ​តវ៉ា និង​សុំ​ដី​ពី​ក្រុមហ៊ុន​វិញ​ចំនួន​៧​ហិ​កតា ដើម្បី​យក​ធ្វើ​ក្អមឆ្នាំង​រយៈកាល​ពី​ពេល​កន្លង​ទៅ ពេល​នេះ​ក្រុមហ៊ុន​បាន​សម្រេច​ប្រគល់​ដី​នៅ​ចំណុច​នេះ ឲ្យ​បងប្អូន ប្រជាពលរដ្ឋ​ចំនួន​៤​ហិ​កតា ។

ជាមួយ​គ្នា​នេះ​បើ​សង្ស័យ​ថា ដី​ថ្មី​នៅ​ទី​នេះ​ពេល​យក​ទៅ​ផលិត​ក្អមឆ្នាំង​ហើយ​មិនកើត​ក្រុមហ៊ុន​នឹង​យក​គ្រឿងចក្រ​មក​ជីក​យក​ដី​នៅ​ទី​ចំនួន​៦​ទៅ​៧ រណ្តៅ ដើម្បី​អោយ​បងប្អូន​ប្រជាពលរដ្ឋ​យក​ដី​ទាំងនោះ​ទៅ​ធ្វើ​ក្អមឆ្នាំង ជា​ការ​សាកល្បង ប៉ុន្តែ​ប្រ​សិន​ពេល​យក​ទៅ​ធ្វើ​ហើយ​មិនកើត បងប្អូន​មិន​អាច​ទទួលយក​បាន​ក្រុមហ៊ុន​នឹង​ប្តូរ​ទីតាំង​ដី​ថ្មី​អោយ​បន្ត​ទៀត ។

ក្រោយ​ពី​ស្ដាប់​តំណាង​ឲ្យ​ក្រុមហ៊ុន​រួច​ហើយ តំណាង​ប្រជាពលរដ្ឋ​ម្នាក់​បាន​លើក​ឡើង​ថា ពួក​គាត់​សូម​ទទួលយក​ជា​បណ្ដោះអាសន្ន​សិន ព្រោះ​មិនដឹង​ថា ដី​នៅ​ទី​នេះ​យក​ទៅ​ធ្វើ​ក្អមឆ្នាំង កើត​ឬ​​មិនកើត​នោះ​ទេ ប៉ុន្តែ​ប្រសិនបើ​យក​ទៅ​ដុត​មានការ​ផ្ទុះ​ប្រេះ ធ្វើ​មិនកើត ពួក​គាត់​ក៏​មិន​ទទួល​យក​​បាន​ដែរ​។ ពួក​គាត់​និង​សុំ​ដោះ​ដូរ​រក​កន្លែង​ថ្មី​ទៀត​ហើយ ។

ជាមួយ​គ្នា​នេះ លោក ចាន់​ឡេ​ង ក្រុមប្រឹក្សា​ឃុំ​ជ្រៃ​បាក់ បាន​និយាយ​ឲ្យ​ដឹង​ថា លោក​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ផ្ដល់​ដី​ចំនួន​៤​ហិ​កតា​ឲ្យ​ប្រជាពលរដ្ឋ​ជីក​យក​អាចម៍ដី ទៅ​ផលិត​ក្អមឆ្នាំង​ធ្វើ​អាជីវកម្ម បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ