ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ដេក​លង់លក់ លុះ​ភ្ញាក់​ឡើង​ម្នាក់​ៗ​ស្រែក​ផ្អើល​ឆោឡោ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រោង​ស្នាក់​នៅ និង​ផ្ទុក​គ្រឿងបន្លាស់​រថយន្តក្រុង​របស់​ក្រុមហ៊ុន​ភ្នំពេញ​ពេញ​ដឹក​អ្នកដំណើរ ត្រូវ​បាន​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩​ ត្រង់​ចំណុច​ខាងក្រោយ​ឆៀង​ខាងជើង​សាលា​ខណ្ឌ​សែន​សុខ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៤៩៩…

រាជធានី​ភ្នំពេញ ៖ រោង​ស្នាក់​នៅ និង​ផ្ទុក​គ្រឿងបន្លាស់​រថយន្តក្រុង​របស់​ក្រុមហ៊ុន​ភ្នំពេញ​ពេញ​ដឹក​អ្នកដំណើរ ត្រូវ​បាន​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩​ ត្រង់​ចំណុច​ខាងក្រោយ​ឆៀង​ខាងជើង​សាលា​ខណ្ឌ​សែន​សុខ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៤៩៩ ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ពី​បុរស​ម្នាក់​ជា​ព្រូ​រថយន្ត​ដែល​ស្នាក់​ក្នុង​រោង​កើតហេតុ​ខាងលើ​បាន​រៀបរាប់​ប្រាប់​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពេល​ដែល​គាត់ និង​អ្នកបើកបរ​រថយន្ត​ជា​ច្រើន​នាក់​ទៀត​កំពុង​តែ​ដេក​លក់​យ៉ាង​ស្កប់ស្កល់​នៅ​ក្នុង​បរិ​វេន​រោង​ស្នាក់​នៅ​ខាងលើ ពេល​នោះ​ក៏​មាន​អ្នកបើកបរ​រថយន្ត​ដែល​ដេក​ក្បែរ​គាត់​បាន​ដាស់​គាត់​សួរ​ថា «​មាន​ឆេះ​អី​មែន? ព្រោះ​មាន​ធុំក្លិន​ឈ្ងៀម​ខ្លាំង​ណាស់​»​។

ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​គាត់​ក៏​បាន​ងើប​ដើរ​រក​មើល ស្រាប់តែ​ឃើញ​មាន​អណ្ដាតភ្លើង​ឆាប
ឆេះ​យ៉ាង​សន្ធោសន្ធៅ​លាយឡំ​នឹង​ផ្សែង​ខ្មួលខ្មាញ់​កំពុង​តែ​ឆាបឆេះ​រោង​ស្នាក់​នៅ និង​ស្តុក​គ្រឿងបន្លាស់​រថយន្ត​ដែល​គ្មាន​អ្នក​ដេក​នៅ​ខាងក្នុង​រោង​នោះ​ឡើយ​។ បន្ទាប់​មក​គាត់​ក៏​បាន​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកបើកបរ​រថយន្ត​ផ្សេង​ៗ​ទៀត នាំ​គ្នា​ទាញ​ទុ​យ​យោ​ទឹក​បាញ់​ពន្លត់ និង​ខ្លះ​ទៀត​នាំ​គ្នា​ជញ្ជូន​សម្ភារៈ​ជួសជុល​រថយន្ត​ចេញ​ទៅ​ខាងក្រៅ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយ​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន ពួក​គាត់​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់អគ្គីភ័យ​អោយ​ចុះ​មក​ជួយ​អន្តរាគមន៍​។ បន្ទាប់​មក​សមត្ថកិច្ច​មូលដ្ឋាន​រួម​ទាំង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ចំនួន​៧​គ្រឿង រួច​ក៏​បាន​ធ្វើការ​បាញ់​ពន្លត់​អណ្តាតភ្លើង​ដែល​កំពុង​តែ​ឆាបឆេះ​រោង​ស្នាក់​នៅ​ខាងលើ​អស់​ទឹក​ចំនួន​៤​គ្រឿង ក៏​រលត់​ទៅ​វិញ​ជា​ស្ថាពរ គឺ​រលត់​នៅ​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ដដែល​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ហេតុការណ៍​ខាងលើ​នេះ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​ឬ​ក៏​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​នោះ​ទេ គឺ​ខូ​ត​ខាត​តែ​រោង​​ស្នាក់នៅ​ និង​ផ្ទុក​គ្រឿង​បន្លាស់រថយន្ត​ទំហំ​ប្រមាណ​៥​ម៉ែត្រ​គុណ​នឹង​១៥​ម៉ែត្រ ដែល​ជញ្ជាំង​បាំង​ស​ង្ក័​សី​ឆេះ​អស់ទាំង​ស្រុង និង​គ្រឿងបន្លាស់​រថយន្ត រួម​ទាំង​ឧបករណ៍​និង​សម្ភារៈ​សម្រាប់​ជួសជុល​រថយន្ត​មួយ​ចំនួន​ធំ​ទៀត​ត្រូវ​បាន​ភ្លើង​ឆេះ​ខូចខាត​អស់​។

ករណី​អគ្គី​ភ័យ​ឆាបឆេះ​រោង​ស្នាក់​នៅ និង​ផ្ទុក​គ្រឿងបន្លាស់​រថយន្ត​ខាងលើ​នេះ គឺ​ជំហាន​ដំបូង​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ដែល​នៅ​ក្នុង​រោង​កើតហេតុ​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ