លោក សម រង្ស៊ី ប្រកាសឈប់ភ្នាល់ជាមួយសម្តេច ហ៊ុន សែន
អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី បានប្រកាសថា ការភ្នាល់រវាងលោកនិងសម្តេចតេជោហ៊ុន សែន បានបញ្ចប់ហើយ ។ លោកបានប្រកាសបែបនេះ កាលពីថ្ងៃទី២០…
អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី បានប្រកាសថា ការភ្នាល់រវាងលោកនិងសម្តេចតេជោហ៊ុន សែន បានបញ្ចប់ហើយ ។ លោកបានប្រកាសបែបនេះ កាលពីថ្ងៃទី២០…
អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី បានប្រកាសថា ការភ្នាល់រវាងលោកនិងសម្តេច
តេជោហ៊ុន សែន បានបញ្ចប់ហើយ ។
លោកបានប្រកាសបែបនេះ កាលពីថ្ងៃទី២០ កុម្ភៈ ខណ:ពេលដែលការភ្នាល់នោះ នឹងត្រូវដឹងស-ខ្មៅត្រឹមថ្ងៃទី០៣ មីនា ដែលជាថ្ងៃមេដឹកនាំនយោបាយទាំងពីរភ្នាល់គ្នា លើករណីលោកកឹម សុខា ។ ក្នុងការភ្នាល់នោះ លោកសម រង្ស៊ី បាននិយាយថា លោកនឹងសុខចិត្តចូលឱ្យចាប់ខ្លួន បើសិនជាលោកកឹម សុខា មិនត្រូវបានដោះលែងទេនោះ ។
ចំណែកសម្តេចតេជោ ហ៊ុន សែន វិញ នឹងត្រូវលាលែងពីតំណែង បើសិនជាលោកកឹម សុខា ត្រូវបានដោះលែងមុនថ្ងៃទី០៣ ខែមីនា ។
ខណ:ដែលនៅតែប្រហែល១០ថ្ងៃទៀត ការភ្នាល់នោះនឹងត្រូវដឹងស-ខ្មៅនោះ គេគិតថា លោកសម រង្ស៊ីមានលទ្ធភាពតិចតួចណាស់នឹងអាចឈ្នះសម្តេចតេជោ ក្នុងការភ្នាល់នេះ ។ ដូច្នេះ គេយល់ថា លោកសម
រង្ស៊ី ប្រកាសឈប់ភ្នាល់ ពីព្រោះតែលោកមើលឃើញតម្រុយដែលថា លោកនឹងចាញ់ ។
ប៉ុន្តែលោកសម រង្ស៊ី វិញ បាននិយាយថា លោកឈប់ភ្នាល់ ក៏ព្រោះតែការភ្នាល់នេះ មានការកែប្រែលក្ខខណ្ឌ ៕
ចែករំលែកព័តមាននេះ