ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង៩ព្រឹកនេះ​ គណបក្សសង្គ្រោះជាតិ​ធ្វើសន្និសីទ​កាសែត​ស្តីពីជំហររបស់បក្សនិង​ការ​ធ្វើបាតុកម្ម​​អហិ.ង្សា

10 ឆ្នាំ មុន

មេដឹកនំា​​គណបក្ស​សង្គ្រោះជាតិ​​ លោក សម រង្ស៊ី ​និង លោក កឹម សុខា​ នឹងរៀបចំសន្និសីទ​សារព័ត៌មាន​នៅម៉ោង៩ព្រឹកថ្ងៃទី០២ ​កញ្ញា​ ២០១៣​ ស្តីពីជំហរ​របស់​គណបក្ស​ប្រឆាំង​និង​ការធ្វើបាតុកម្មអហិ.ង្សា​នៅថ្ងៃទី០៧ ​កញ្ញាខាងមុខ ​។ សន្និសីទកាសែតនេះ ប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ស្ថិតតាមបណ្តោយ​ផ្លូវជាតិ​​លេខ២​ ក្នុងសង្កាត់​ចាក់អង្រែលើ ​ខណ្ឌមានជ័យ​ ។

មេដឹកនំា​​គណបក្ស​សង្គ្រោះជាតិ​​ លោក សម រង្ស៊ី ​និង លោក កឹម សុខា​ នឹងរៀបចំសន្និសីទ​សារព័ត៌មាន​នៅម៉ោង៩ព្រឹកថ្ងៃទី០២ ​កញ្ញា​ ២០១៣​  ស្តីពីជំហរ​របស់​គណបក្ស​ប្រឆាំង​និង​ការធ្វើបាតុកម្មអហិង្សា​នៅថ្ងៃទី០៧ ​កញ្ញាខាងមុខ ​។ សន្និសីទកាសែតនេះ ប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ស្ថិតតាមបណ្តោយ​ផ្លូវជាតិ​​លេខ២​ ក្នុងសង្កាត់​ចាក់អង្រែលើ ​ខណ្ឌមានជ័យ​ ។

កាលពីរសៀលថ្ងៃទី០១ ​កញ្ញាម្សិលមិញ​ ដូចតាមការគ្រោងទុក ​គណបក្សសង្គ្រោះជាតិ បានហាត់សមធ្វើ​មហាបាតុកម្ម​អហិង្សា​នៅទីលាន​ប្រជាធិបតេយ្យ ស្ថិតនៅខាង​ក្រោយស្ថានទូត​អាមេរិក​ប្រចំាកម្ពុជា ​។ ការហាត់សម​ដោយមានការ​អនុញ្ញាត​ពីសាលារាជធានី​ភ្នំពេញត្រឹម​ម៉ោង៦ល្ងាចនោះ​ មានអ្នកចូលរួម​ប្រមាណ១០០០នាក់ ហើយក៏​មានវត្តមានផងដែរពីលោក​ សម រង្ស៊ី​ និង​ថ្នាក់ដឹកនំា​គណបក្សសង្រ្គោះជាតិ​មួយចំនួន​ទៀត ។ ការហាត់សមធ្វើ​មហាបាតុកម្មនេះ ​ក៏មានការតំាងសម្មាធិ ការបញ្ចំាង​កុន​របស់​មហាត្មិះគន្ឋី​ វីរបុរស​ទាមទារឯករាជ្យ​អហិង្សារបស់ឥណ្ឌា ​និងមានមេរៀនមួយ​ចំនួនទៀត​ ដូចជាមានការ​ធ្វើជាប៉ូលិស​ អ្នកកាន់ញត្តិយក​ទៅស្ថាប័ននានា ហើយអ្នក​ចូលរួម​ធ្វើមហាបាតុកម្ម​ទំាងអស់​ត្រូវគោរពនូវក្រមសីលធម៌របស់ខ្លួន​ជាចម្បងនោះ​គឺអហិង្សា​ ហើយអ្នកដែលប្រព្រឹត្ត​អំពើហិង្សាណា​មួយក្នុងអំឡុង​ពេលធ្វើបាតុកម្ម ត្រូវ​ទទួល​ខុសត្រូវ​ដោយខ្លួនឯងជាដើម ។

មកដល់ព្រឹកថ្ងៃទី០២ ​កញ្ញានេះ ​មិនទាន់មានប្រភពណា​បង្ហើបឲ្យដឹងថា​ គណបក្សប្រជាជនកម្ពុជា ​និង គណបក្ស​សង្រ្គោះជាតិ ​នឹងចរចាគ្នាជាថ្មី​នៅពេលណានៅឡើយទេ បើទោះបីជាគណបក្ស​ទំាងពីរ​ដែលទទួលបាន​អាសនៈសភា​ក្នុងនីតិកាលទី៥ បានអះអាងរៀងៗខ្លួន​ពីឆន្ទៈក្នុងការដោះស្រាយ​នូវវិបត្តិនយោបាយដែលនៅ​សេសសល់​តាម​រយៈសេចក្តីថ្លែងការណ៏នានាក៏ដោយ ខណៈការប្រកាស​លទ្ឋផលផ្លូវការ​របស់គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត​នៅសល់មិនដល់​១សបា្តហ៏ទៀតនោះ ៕