ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិញ​ដី​មិន​បាន​ដី បែរជាប់ចោទ​ថារស់​លើ​ដី​គេ​ច្បាប់.!

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មានការ​ប្រកែក​តវ៉ា​គ្នា​យ៉ាង​ខ្លាំង​មួយ ស្ទើរតែ​ក្លាយទៅជា​អំពើ​ហិង្សា​ទៅ​ហើយ ខណៈ​ដែល​ប្រជាពលរដ្ឋ​ចំនួន៣៧​គ្រួសារ​ តវ៉ា​ជាមួយ​ភាគី​ម្ខាង​ទៀតដែល​អះអាង​ថា​ ​ជា​ម្ចាស់​ដីនិង​មាន​ដី​កា​រក្សា​ការពារនៅ​លើ​ដី​ទំនាស់​ ស្ថិត​ក្នុង​ភូមិ​ចុង​កោះ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ មានការ​ប្រកែក​តវ៉ា​គ្នា​យ៉ាង​ខ្លាំង​មួយ ស្ទើរតែ​ក្លាយទៅជា​អំពើ​ហិង្សា​ទៅ​ហើយ ខណៈ​ដែល​ប្រជាពលរដ្ឋ​ចំនួន៣៧​គ្រួសារ​ តវ៉ា​ជាមួយ​ភាគី​ម្ខាង​ទៀតដែល​អះអាង​ថា​ ​ជា​ម្ចាស់​ដីនិង​មាន​ដី​កា​រក្សា​ការពារនៅ​លើ​ដី​ទំនាស់​ ស្ថិត​ក្នុង​ភូមិ​ចុង​កោះ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃ​ទី២០ កុម្ភៈ ​

ដើមហេតុ​ដែល​បណ្ដាល​ឱ្យ​មានការ​ប្រកែក​តវ៉ាដាក់​គ្នា​នេះ ​គឺដោយសារលោកលី ផេង​ ដែល​មាន​ទីលំនៅ​ទីក្រុង​ភ្នំពេញបាន​អះអាង​ថា ​ជា​ម្ចាស់​ដី និង​មាន​ដិ​ការ​រក្សា​ការពារបាន​ប្រើ​កម្មករ​របស់​ខ្លួន​ទៅ​កាប់​ និង​រុះ​រោងរបស់ប្រជាពលរដ្ឋ​ ដែល​ទើប​សាងសង់​កាលពី​ថ្ងៃ​ទី​១៩ កុម្ភៈ មុន​នេះ​​មួយ​ថ្ងៃ ។

នៅ​ក្នុង​ជម្លោះ​នោះ លោក លី ផេង បាន​អះអាង​ប្រាប់ប្រជាពលរដ្ឋ​ថា​ ​លោកមាន​ដី​ការ​រក្សា​ការពារនៅ​ក្នុង​ដៃ មិន​អាច​នរណាមក​សាងសង់រំលោភច្បាប់បាន​ទេ ។ ហេតុនេះ​​ លោក​បញ្ជាឱ្យ​កម្មករ​របស់លោក​ រុះ​រោង​ទាំង​អស់នោះ​​ចោល ហើយ​បើ​នរណា​ចង់​ប្ដឹង សូម​ទៅ​ប្ដឹង​លោក​ចុះ លោក​ចាំ​ទទួល​គ្រប់ពេលវេលា​

យ៉ាងនេះ​ក្តី លោកលី ផេង មិន​បាន​បង្ហាញ​ដីកា​រក្សា​ការពារដល់​ប្រជាពលរដ្ឋរង​គ្រោះ​ទាំង​៣៧​គ្រួសារ​នោះ​ទេ ដោយ​លោក​ប្រាប់​ថា នៅ​ក្នុង​ដៃ​ស្ថាប័ន​តុលាការ​នោះ​ទេ ។ ជាមួយ​គ្នា​នេះ​ ប្រជាពលរដ្ឋនៅ​តែ​ស្នើ​សុំឱ្យ​លោក​លី​ ផេង ​បង្ហាញ​ពី​ដីកា​រក្សា​ការពាររបស់​តុលាការ និង​បង្ហាញ​ប័ណ្ណកម្មសិទ្ធិ ដែល​លោក​អះអាង​ថា ​បាន​​ទិញ​ដី​ដោយ​ស្របច្បាប់ពី​លោក ជៀម ហៃ ។

ប្រជាពលរដ្ឋរង​គ្រោះ​ទាំង​៣៧​គ្រួសារបាន​អះអាង​ថា​ បាន​ទិញ​ដី​ពីលោកជា គុយ​ម៉ុង ហៅក្តាន់ ដោយ​ស្របច្បាប់ ព្រោះ​មាន​អាជ្ញាធរ ភូមិ ឃុំ ទទួលស្គាល់​ត្រឹមត្រូវ​ច្បាស់លាស់ ។ ប៉ុន្តែ​ចាប់តាំងពី​ទិញ​មក​ដល់​ពេល​នេះ បាន​ក្លាយទៅជា​ទំនាស់ រ៉ាំរ៉ៃ ដោយសារ តែ​លោក លី ផេង បាន​អះអាង​ថា​ ​ដី​នោះ​ជា​ដី​របស់​គាត់ ។ ប្រជាពលរដ្ឋរង​គ្រោះបាន​បន្ត​ថា រយៈពេល​ជាង៣ឆ្នាំ​ហើយ ដែល​ពួក​គាត់​ទាំង ៣៧ គ្រួសារ​បាន​រង​គ្រោះ ព្រោះតែ​ទិញ​ដីមិន​បាន​ដី ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្ត​លើទំព័រកាសែតកោះសន្តិភាព​ ។

អត្ថបទសរសេរ ដោយ