ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​នេះ​…​សុខ​ៗ​អត់​ដឹងខ្លួន​បាត់​លុយ​អស់​ជាង​១០​ម៉ឺន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​រត់​កង់​បី​ខ្មែរ​ម្នាក់​ដែល​សម្រាក​នៅ​តាម​ចិញ្ចើម​ផ្លូវត្រូវ​បាន​ជនសង្ស័យ​ដាក់​ថ្នាំ​លួច​យក​លុយ​អស់​ជាង​១០​ម៉ឺន និង​មាន​សុខភាព​មិន​ប្រក្រតី​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​ដឹក​យក​ទៅ​ព្យាបាល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៨​យប់ ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​រង្វង់​មូល​ចោម​ចៅ…

រាជធានី​ភ្នំពេញ ៖ បុរស​រត់​កង់​បី​ខ្មែរ​ម្នាក់​ដែល​សម្រាក​នៅ​តាម​ចិញ្ចើម​ផ្លូវត្រូវ​បាន​ជនសង្ស័យ​ដាក់​ថ្នាំ​លួច​យក​លុយ​អស់​ជាង​១០​ម៉ឺន និង​មាន​សុខភាព​មិន​ប្រក្រតី​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​ដឹក​យក​ទៅ​ព្យាបាល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៨​យប់ ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​រង្វង់​មូល​ចោម​ចៅ ស្ថិត​នៅ​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ លី ឡេ​ង ភេទ​ប្រុស អាយុ​ជាង​៥០​ឆ្នាំ មុខរបរ​រត់​រ៉ឺ​ម៉ក​កង់​បី​ខ្មែរ មាន​ទីលំនៅ​មិន​ច្បាស់លាស់ ដោយ​មាន​ប្រពន្ធ​រស់នៅ​សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ ដោយ​បែកបាក់​គ្នា​យូរហើយ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​នាក់​រត់​ម៉ូតូឌុប និង​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី ដែល​ចត​នៅ​ទីតាំង​ខាងលើ បានអោយ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​១៩ មុន​កើតហេតុ​មួយ​ថ្ងៃ ដោយ​ដឹង​ថា មាន​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​មក​សុំ​សម្រាក​នៅ​លើ​កង់​បី​របស់​គាត់​ចំនួន​មួយ​យប់ លុះ​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ដោយ​ឃើញ​បុរស​ម្នាក់​ដែល​សុំ​ខាងលើ​ដើរ​ចេញ​ទៅ​បាត់ ។

ប្រភព​ព័ត៌មាន​ពី​នាក់​នៅ​កន្លែង​កើតហេតុ​បាន​បន្ត​ទៀត​ថា ខណៈ​ភ្លាម​ៗ​នោះ ដោយ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​មាន​អាការ​ស្លេកស្លាំង​រាក​អាចម៍​ដាក់​ខោ​ផង​ដែរ ហើយ​ពួក​គាត់​ក៏​សួរនាំ តែ ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា គាត់​ពុល​ស្វាយ​ហូប​តាំងពី​ម្សិលមិញ ។

ប្រភព​បាន​បន្ត​ទៀត​ថា លុះ​ក្រោយមក​ដោយ​ដឹង​ថា រូប​គាត់​បាន​បាត់​កាបូប​លុយ​អស់​សរុប ជាង​១០​ម៉ឺន​រៀល ដោយ​លុយ​នៅ​នឹង​ខ្លួន​ពុំ​មាន​សល់​នោះ​ឡើយ ។ លុះ​បន្ទាប់​មក​ឃើញ​គាត់ ដេក​រហូត​ទោះបី​នាក់​រត់​ម៉ូតូឌុប និង​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​ធ្លាប់​ស្គាល់ រក​ទិញ​ថ្នាំ​អោយ​គាត់​ហូប តែ​គាត់​បាន​និយាយ​ថា មិន​អី​ទេ បាន​ធូរស្បើយ​ហើយ តែ​គាត់​នៅ​ដេក​រហូត ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ដែល​ប្រចាំការ​នៅ​កន្លែង​កើតហេតុ បាន​ហៅ​រថយន្ត​សង្គ្រោះ​របស់​ពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​ដឹក​យក​ទៅ​ព្យាបាល​ភ្លាម​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ