ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​មួយ​គ្រឿង​ត្រូវ​គេ​យក​មក​ប្លុង​ចោល​ក្នុងភូមិ​ជម្ពូ​វ័ន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក MSX ទៅ​ប្លុង​ចោល ហើយ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ផ្លូវ​បេតុង…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក MSX ទៅ​ប្លុង​ចោល ហើយ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ផ្លូវ​បេតុង ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ម៉ូតូ​មួយ​គ្រឿង​ដែល​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​យក​ទៅ​ប្លុង​ចោល ម៉ាក MSX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FE-៥៦៤៩​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក ផល សុធារ​: ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជាង​កាមេរ៉ា ដែល​រស់នៅ​ជិត​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ដោយ​មាន​យុវជន​ម្នាក់ បាន​ប្រទះ​ឃើញ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​២​នាក់​បាន​បណ្តើរ​ម៉ូតូ​មួយ​គ្រឿង​តាម​បណ្ដោយ​ផ្លូវ​បេតុង​ខាងលើ បន្ទាប់​មក​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ទាំង​២​នាក់​បាន​វ៉ា​ក់​អើ​ជាមួយ​យុវជន​នោះ ក៏​រត់គេច​ខ្លួន​បាត់ ។

ន្ទាប់​មក​យុវជន​នោះ​បាន​ប្រាប់​គាត់​ថា ឃើញ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​យក​ម៉ូតូ​មួយ​គ្រឿង​ខាងលើ​ប្លុង​ចោល​នៅ​តាម​ផ្លូវ ហើយ​បន្ទាប់​មក​ទៀត គាត់​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​យក​ម៉ូតូ​មួយ​គ្រឿង​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣​ដើម្បី​រង់ចាំ​ប្រគល់​អោយ​ម្ចាស់​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ