ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំ ភក្ដី និង​ពុធ ឆាយ​រិ​ទ្ធី ប្រកាស​ស្វាគមន៍​ជើង​ខ្លាំង​ថៃនៅ​ថ្ងៃស្អែក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ទូរទស្សន៍ស៊ី​អិន​ស៊ី​ថ្ងៃ​សុក្រ ទី​២២ កុម្ភៈ ស្អែក​នេះ កីឡាករ​កម្ពុជា​២​រូប​ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​នៅ​ក្នុង​ពិភព​ប្រដាល់​ដូច​គ្នា ។ បើ​ទោះជា​ការ​ប្រកួត​នោះ​ស្ថិត​ក្នុង​លក្ខណៈ​មិត្តភាព ក៏​កីឡាករ​កម្ពុជា​ទាំង​ពីរ​រូប​ប្រកាស​ថា​ពួក​គេ​បាន​ត្រៀម​កណ្ដាប់ដៃ​រួច​រាល់​ដើម្បី​ស្វាគមន៍​កីឡាករ​ថៃ​មិន​ឱ្យ​អ្នកគាំទ្រ​ខក​ចិត្ត​ទេ​។…

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ទូរទស្សន៍ស៊ី​អិន​ស៊ី​ថ្ងៃ​សុក្រ ទី​២២ កុម្ភៈ ស្អែក​នេះ កីឡាករ​កម្ពុជា​២​រូប​ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​នៅ​ក្នុង​ពិភព​ប្រដាល់​ដូច​គ្នា ។ បើ​ទោះជា​ការ​ប្រកួត​នោះ​ស្ថិត​ក្នុង​លក្ខណៈ​មិត្តភាព ក៏​កីឡាករ​កម្ពុជា​ទាំង​ពីរ​រូប​ប្រកាស​ថា​ពួក​គេ​បាន​ត្រៀម​កណ្ដាប់ដៃ​រួច​រាល់​ដើម្បី​ស្វាគមន៍​កីឡាករ​ថៃ​មិន​ឱ្យ​អ្នកគាំទ្រ​ខក​ចិត្ត​ទេ​។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ឡើង​នៅ​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​នោះ កីឡាករ សំ ភក្ដី មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ យុក​ខាវ ប៉​.​ប៉ូ​រ៉ា​ក់​ផា ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។ កីឡាករ យុក​ខាវ ប៉​.​ប៉ូ​រ៉ា​ក់​ផា ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ជា​ច្រើន​លើក​រួច​មក​ហើយ គ្រាន់តែ​មិន​ដែល​ជួប​ប្រកួត​ជាមួយ សំ ភក្ដី ប៉ុណ្ណោះ ។

បើ​និយាយ​ពី​បទ​ពិសោធ​ប្រកួត​នៅ​លើ​សង្វៀន​របស់​កីឡា​ករ​ថៃ​រូប​នេះ វិញ​គឺ​ពិតជា​មិនធម្មតា​ឡើយ​ដោយ​ធ្លាប់​ប្រកួត​៧០​ដង ឈ្នះ​៥០​ដង ចាញ់​១៧​ដង ស្មើ​៣​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៣​ដង ។ ចំណែក សំ ភក្ដី វិញ​មួយ​រយៈ​នេះ​មិនសូវ​ឃើញ​លេចមុខ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ញឹកញាប់​ដូច​មុន​នោះ​ទេ ។

កីឡាករ​រូប​នេះ មាន​ប្រវត្តិ​ប្រកួត​៦៥​ដង ឈ្នះ​៤៥​ដង ចាញ់​១៨​ដង ស្មើ​២​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៥​ដង ។ បើ​យោង​លើ​ប្រវត្តិ កីឡាករ​ទាំង​ពីរ​អាច​សុ​ី​សង​គ្នា​បាន គ្រាន់តែ​សំ ភក្ដី មាន​តែម​ជាង​បន្តិច​ក្នុង​នាម​កីឡាករ​ម្ចាស់​ផ្ទះ​ដែល​មាន​អ្នកគាំទ្រ​ច្រើន​ប៉ុណ្ណោះ​។

មួយគូ​ទៀត កីឡាករ ពុទ្ធ ឆាយ​រិ​ទ្ធី មក​ពី ក្លិប​ពុទ្ធ​សិរី​វង្ស​ពោធិ​សែន​ជ័យ ដែល​មាន​ប្រវត្តិ ប្រកួត​៩០​ដង ឈ្នះ​៧០​ដង ចាញ់​១៨​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឃុំ​ភេ​ត ស៊ី​ត​ថា​ន់​វ៉ា​ឡេ​ក​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​មាន​ប្រវត្តិ​ប្រកួត​៧៥​ដង ឈ្នះ​៥០​ដង ចាញ់​២១​ដង ស្មើ​៤​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៨​ដង ។ គូ​នេះ​ទោះបី​កីឡាករ​ថៃ​មាន​ប្រវត្តិ​ប្រកួត​តិច​ជាង​មែន ប៉ុន្តែ​ពុទ្ធ ឆាយ​រិ​ទ្ធី ដែល​គ្មាន​ក្បាច់​អី​ពិសេស​ក្រៅពី​ប្រើ​កម្លាំងបាយ​នោះ​មិន​ត្រូវ​ធ្វេសប្រហែស​សោះឡើយ បើ​មិន​ដូច្នោះ​ទេ​ច្បាស់​ជា​ស៊យ​ធំ​មិន​ខាន​។

ដោយឡែក​សម្រាប់​គូប្រកួត​មិត្តភាព​រវាង​កីឡាករ​ក្នុងស្រុក​វិញ​ក៏​សុទ្ធតែ​ជា​ជើង​ខ្លាំង​មិន​ធម្មតា​ដែរ​ដូច​ជា​កីឡាករ ផា​ន រះ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ សូត្រ ខេ​វិ​ន មក​ពី​ក្លិប​បក្សី​ស្លាប​​​ដែក ។

កីឡាករ ពុទ្ធ ប៊ុ​ន​ម៉ៅ មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្ស​ពោធិ​សែន​ជ័យ ប្រកួត​ជាមួយ​កីឡាករ ធា វាសនា មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ និង​កីឡាករ មុន្នី ពេជ្រ មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ជាមួយ​កីឡាករ អេ​លី​ត វាសនា មក​ពី​ក្លិប​ឆ្មាស​សែន​សុខ​គុន​ខ្មែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ